ម៉ូដស្ទ័រ (modestore) គឺជាហាងលក់ទំនិញគុណភាពខ្ពស់សុទ្ធ អូរីជីណល (Original)១០០% ដែលទំនិញទាំងអស់នាំចូលពីទ្វីបអឺរ៉ុប អាមេរិក និងជប៉ុន ហើយឥឡូវនេះ ម៉ូដស្ទ័រ ទទួលបានសិទ្ធិ ចែកចាយស្របច្បាប់នូវម៉ាកផលិតផល Mosbeau (ម៉ូសប្យូ)ពីប្រទេសជប៉ុន។
តើMosbeau គឺជាអ្វី?
Mosbeau ជាក្រុមហ៊ុនដែលប្រជុំទៅដោយក្រុមអ្នកឯកទេសជំនាញព្រមទាំងធនធានមនុស្ស ដែលមានសមត្ថភាពយ៉ាងពិសេសផ្សេងៗគ្នា ដែលធ្វើការរួមគ្នាដើម្បីផ្តល់នូវផលិតផលថែរក្សាសម្ផស្ស ដ៏មានប្រសិទ្ឋិភាពជាច្រើនប្រភេទ។ Mosbeauគឺជាផលិតផលដែលផលិតនៅប្រទេសជប៉ុន១០០% ហើយផលិតផលទាំងនេះឆ្លុះបញ្ចាំងពី ជំនាញដ៏ល្អឯកនៃប្រទេសជប៉ុន។ ចាប់ផ្តើមពីការសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់ ការសម្រាំងជ្រើសយក វត្ថុធាតុដើម ព្រមទាំងការផលិត ហើយនឹងការវិចខ្ចប់នោះ អតិថិជនរបស់យើងត្រូវបានធានាថានឹងទទួល បានបទពិសោធន៍ថ្មីនៃបច្ចេកវិទ្យាចុងក្រោយបំផុតពីប្រទេសជប៉ុន។
លោកស្រី ខេង ពិទូពុធធីតា នាយិកា និងជាម្ចាស់ហាង ម៉ូដស្ទ័រ បានឲ្យដឹងថា ៖ «ប្រជានខ្មែរយើង ក៏ដូចជានៅអាស៊ីទាំងមូលនិយមចូលចិត្តថែរក្សាសម្រស់ជាពិសេសសុខភាពស្បែក និងចង់បានស្បែកស ម៉ដ្ឋខៃប៉ុន្តែពួកគាត់ហាក់ដូចជាលំបាកក្នុងការជ្រើសយកផលិតលផលដែលមានគុណភាពល្អ ហើយផ្តល់សុវត្តិភាពដល់ការប្រើប្រាស់រយៈពេលយូរ ព្រោះថាផលិតជាច្រើនត្រូវបានផលិតឡើងគឺ ធ្វើយ៉ាងណាដើម្បីទទួលបានភាពស្រស់ស្អាតតែខាងក្រៅនិងលឿនពេក ដែលខុសពីគោលការណ៍ថែរក្សា សម្រស់ និងសុខភាពរបស់ផលិតផល Mosbeau។ លើសពីនេះទៅទៀត Mosbeauយល់ច្បាស់ពីស្ត្រីដែល មានអាយុច្រើន ដែលងាយនឹងធ្លាក់សម្រស់ ហើយMosbeau បានផលិតស្រឡាយផលិតផលជាច្រើន ដើម្បីបំពេញតម្រូវការនេះ។»
លោកស្រី ពិទូពុធធីតា បន្តទៀតថា «ដំបូងឡើងខ្ញុំបានសាកល្បងប្រើដោយផ្ទាល់ ព្រោះថាក្នុងអាជីព របស់ខ្ញុំ មិនដែលបានគេងគ្រប់គ្រាន់ឡើយ ហើយសុខភាព និងសម្រស់របស់ខ្ញុំធ្លាក់ចុះគួរឲ្យបារម្ភ ប៉ុន្តែក្រោយពីប្រើប្រាស់ Mosbeau មួយរយៈមក ឃើញថាទទួលបានលទ្ធផលគួរឲ្យទុកចិត្ត។ ដូច្នេះហើយបានជាហាង ម៉ូដស្ទ័រ យើងខ្ញុំសម្រេចនាំយក ផលិតផលថែរក្សាសម្រស់ និងសុខភាពម៉ាក Mosbeauនេះមកចែកចាយលក់ទូទាំងប្រទេសកម្ពុជាតែម្តង។»
ក្រោយពីទទួលបានសិទ្ធិចែកចាយដោយស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជារួចមក ម៉ូដស្ទ័រ បានជ្រើសតាំងភ្នាក់ងារលក់បន្តជាច្រើននាក់គ្រប់ខណ្ឌក្នុងរាជធានី និងខែត្រក្រុង ដែលភ្នាក់ងារ នីមួយៗត្រូវបានផ្តល់លិខិតបញ្ជាក់ដោយមានការចុះហត្ថលេខាដោយ លោកស្រី ខេង ពិទូពុធធីតា និងមានឡូហ្គូ (logo) របស់ modestore ជាសម្គាល់។ ដូច្នេះអតិថិជនអាច រកជាវផលិតផល Mosbeau នៅគ្រប់ទិសទីដែលនៅជិតលោកអ្នក ដើម្បីទទួលបាននូវ សេវាកម្មយ៉ាងឆាប់រហ័ស ទាន់ចិត្ត។
លោកស្រី ពិទូពុធធីតា បានបន្ថែមទៀតថា ផលិតផល ម៉ូសប្យូ ក្រៅពីស្រឡាយផលិតផលថែរក្សាសម្រស់ ក៏មានអាហារបំប៉ន ដែលផលិតផ្សំឡើងយ៉ាងសម្រិតសម្រាំងពីសារធាតុផ្សំល្អៗបំផុតជាច្រើនប្រភេទ ហើយត្រូវបានទទួលស្គាល់ពីរដ្ឋាភិបាល ជប៉ុន និងក្រសួងសុខាភិបាលប្រទេសកម្ពុជាផងដែរ។
ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការថែរក្សាសម្រស់ និងការជួបជុំភ្នាក់ងារលក់ផលិតផលម៉ូសប្យូ» លោកស្រី ពិទូពុធធីតា បានឲ្យដឹងថា ភ្នាក់ងារចែកចាយផលិតផល របស់ម៉ូសប្យូ ពីហាងម៉ូដស្ទ័រ នឹងទទួលបានការ បណ្តុះបណ្តាល ជំនាញក្នុងការលក់ ជំនាញក្នុងការធ្វើទីផ្សារ ក៏ដូចជាបទពិសោធន៍ក្នុងការគ្រប់គ្រង ផ្សេងៗទៀតផងដែរ ។
គួរបញ្ជាក់ផងដែរថា ម៉ូដស្ទ័រ បានរៀបចំសិក្ខាសាលាស្តីពី ការថែរក្សាសម្រស់ និងការជួបជុំភ្នាក់ងារ លក់ផលិតផលម៉ូសប្យូ នាថ្ងៃអាទិត្យ ទី ២២ សីហា កន្លងទៅនេះ។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់ក្លាយជាភ្នាក់ងារលក់ផលិតផលរបស់ម៉ូសប្យូ លោកអ្នកអាចធ្វើការទាក់ទង ទៅកាន់ហាង ម៉ូដស្ទ័រ ផ្ទាល់ដែលមានអាសយដ្ឋានស្ថិតនៅអាគារលេខ ១៤BC ផ្លូវលេខ ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ភ្នំពេញ ឬ អាចទំនាក់ទំនងទៅកាន់លេខទូរសព្ទទាក់ទងលេខ 078 500 300/ 015 88 4888 ។
Home ព្រឹត្តិការណ៍ថ្មីៗ ផលិតផលថែរក្សាសម្រស់ និងសុខភាពម៉ាក Mosbeau របស់ជប៉ុនសុទ្ធ១០០%ប្រគល់សិទ្ធិចែកចាយស្របច្បាប់ដល់ម៉ូដស្ទ័រ និងភ្នាក់ងារលក់ទូទាំងប្រទេស