រាជធានី​ភ្នំពេញ និង​មាន​ស្ពាន​ថ្មើរជើង​ថ្មី​ចំនួន​២​កន្លែង​នាពេល​ឆាប់ៗ​នេះ​

ព្រឹត្តិការណ៍ថ្មីៗ
0
322
​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ព​ន្លឿ​ន​ការស្ថាបនា​ស្ពាន​ថ្មើរជើង​ចំនួន ២​កន្លែង នៅត្រង់​ផ្សារ​ដើម​គរ និង​មុខ​សា​សា​បឋមសិក្សា​សន្ធរម៉ុក​ឲ្យ​ហើយ នៅ​ពាក់កណ្តាល​ឆ្នាំ​២០២០​ខាងមុខ ខណៈដែល​ក្រុមការងារ​ជំនាញ​ចាប់ផ្តើម​កំណត់​ទីតាំង​ស្ថាបនា និង​ជីកដី​យកទៅ​ពិសោធន៍​រួចរាល់​។​ ​កាស​ម្រេច​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។ ជា​លទ្ធផល​នៃ​អង្គប្រជុំ​បានសម្រេច​ទទួល​យកតាម​គម្រោង​គំរូ​ប្លង់​សាងសង់​របស់​ក្រុមហ៊ុន Space Media ដោយ​តម្រូវឱ្យ​ក្រុមហ៊ុន​ចុះ​សិក្សា​រួមគ្នា​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយាដី ដើម្បី​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ចំណុច​ផ្លូវ​ប្រសព្វ​ជា​បួន​(​ស្តុ​ប​សន្ធរម៉ុក មហាវិថី​ម៉ៅ​សេទុង​កែង​ប្រសព្វ​នឹង​មហាវិថី​កម្ពុជា​ក្រោម​) ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​សិស្សានុសិស្ស​ឆ្លងកាត់​ដោយ​ថ្មើរជើង​ទៅមក​សាលារៀន និង​បញ្ចៀស​គ្រោះថ្នាក់​ជាយថាហេតុ​៕ ​