ថ្មីៗ​នេះ​ក្រុមហ៊ុន Facebook បើក​យុទ្ធនា​ការបង្ក្រាប​ជា​ទ្រង់ទ្រាយ​ធំ លើ​គណនី​ក្លែងក្លាយ និង​ព័ត៌មាន​….

បច្ចេកវិទ្យា
0
421
​កាលពីពេល​កន្លងទៅនេះ ក្រុមហ៊ុន Facebook បាន​លុបចោល​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ប្រមាណ ៥.៤ ពាន់​លាន​គណនី បើ​ធៀប​ជាមួយ​ឆ្នាំ ២០១៨ កន្លងទៅ មាន​គណនី​ក្លែងក្លាយ​តែ ៣.៣ ពាន់​លាន​គណនី​ប៉ុណ្ណោះ​ដែល​ត្រូវបាន​លុបចោល ។​ ​ក្រុមហ៊ុន Facebook បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​បាន​បង្កើនល្បឿន​ការការពារ​របស់ខ្លួន ហើយ​ជារឿយៗ ក្រុមហ៊ុន​លុបចោល​គណនី​ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​នៃ​ការបង្កើត​គណនី​ទាំងនោះ​។​ ​ក្រុមហ៊ុន​អ៊ីនធឺណិត​មួយ​នេះ​បាន​ឲ្យ​ដឹង​នៅក្នុង​របាយការណ៍​ស្តីពី​តម្លាភាព​ចុងក្រោយ​បំផុត​របស់ខ្លួន​ថា​៖ «​យើង​បាន​បង្កើន​សមត្ថភាពរ​បស់​យើង​ដើម្បី​រក​ឲ្យ​ឃើញ និង​រារាំង​ការប៉ុនប៉ង​ក្នុងការ​បង្កើត​គណនី​ក្លែងក្លាយ​បែប​រំលោភបំពាន​»​។​ ​ក្រុមហ៊ុន Facebook បន្តថា​៖ «​យើង​អាច​ប៉ាន់ប្រមាណ​ថា ជា​រៀងរាល់ថ្ងៃ យើង​រារាំង​ការប៉ុនប៉ង​បង្កើត​គណនី​ក្លែងក្លាយ​រាប់លាន​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ស្វែងរក​ទាំងនេះ​»​។​ ​ឆ្នាំនេះ Facebook បាន​បញ្ចេញ Software ជា​ផ្លូវការ​ដើម្បី​ធ្វើការ​លុបចោល​មាតិកា​ឬ​ព័ត៌មាន ណា​ដែល​ប្រើស​ម្តី​មិន​សមរម្យ​ចេញពី​ផ្លេ​ត​ហ្វ​ម​ហ្វេ​ស​ប៊ុ​កដោយ​ស្វ័យប្រវត្តិ​តែម្តង​។​ ​ក្នុងនោះ​មាន​មាតិកា​ប្រមាណ ៧ ពាន់​លាន ត្រូវ​លុប​ចេញពី​ហ្វេ​ស​ប៊ុ​ក ក្រោម​ហេតុផល​ថា​ប្រើ​ភាសា​មិន​សមរម្យ​ដែល​ប្រឆាំងនឹង​គោលការណ៍​របស់​ហ្វេ​ស​ប៊ុ​ក ។​ ​គួរ​បញ្ជាក់ដែរថា ការបើក​យុទ្ធនាការ​បង្ក្រាប​លើ​គណនី​បែបនេះ នៅ​ទូទាំង​ពិភពលោក​របស់​ក្រុមហ៊ុន Facebook កើតឡើង​នៅក្រោយ​ពេលដែល​ការរិះគន់ ចេះតែ​ធ្លាក់​មកជា​បន្ត​បន្ទាប់ពី​សំណាក់​សហគមន៍​អន្តរជាតិ ស្តីពី​ភាពយឺតយ៉ាវ​ក្នុងការ​បង្កើត​ឧបករណ៍ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​សកម្មភាព​ជ្រុលនិយម និង​ឃោសនា​បោកប្រាស់​នានា នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​៕