ជីវប្រវត្តិ​រូប​សង្ខេប​របស់លោក Ricardo Caté អ្នក​គូ​រូប​ត្លុក​ដ៏​លេចធ្លោ​បំផុត​របស់​អាមេរិក​

ព្រឹត្តិការណ៍ថ្មីៗ
0
411
​ លោក Ricardo Caté គឺជា​អ្នកស្រុក​រស់នៅក្នុង​តំបន់ Santo Domingo Pueblo ស្រុក Sandoval រដ្ឋ New Mexico សហរដ្ឋអាមេរិក ហើយ​សព្វថ្ងៃ លោក​គឺជា​អ្នកធ្វើការងារ​លើ​ការ​គូ​រូប​ត្លុក​ដ៏​លេចធ្លោ​បំផុត​របស់​អាមេរិក​។ គំនូរ​រូប​ត្លុក​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​របស់លោក “Without Reservations” ត្រូវបាន​ចុះផ្សាយ​ជា​រៀងរាល់ថ្ងៃ​នៅលើ​ទំព័រ​កាសែត Santa Fe New Mexican និង​កាសែត Taos News ហើយ​លោក​តែងតែ​រិះរក​គំនិត​នូវ​រឿង​បែប​កំប្លុកកំប្លែង​ដ៏​ចាក់​ដោត និង​បែប​ចំអក​ឡក​ឡើយ​ដែល​ត្រូវបាន​គេ​ជួបប្រទះ​នៅក្នុង​ចំណោម​ជនជាតិដើម​អាមេរិក​។​ ​លោក Caté គឺជា​អ្នក​គូ​រូប​ត្លុក​ជនជាតិដើម​អាមេរិក​ម្នាក់​គត់ ដែល​ការងារ​របស់លោក​ត្រូវបាន​យកទៅ​ចុះផ្សាយ​ដោយ​កាសែត​ជ្រុលនិយម​ប្រចាំថ្ងៃ​។ ភាគច្រើន​នៃ​រឿង​កំប្លែង​របស់លោក រួមមាន​ទាំង​សៀវភៅ​រឿង “Without Reservations: The Cartoons of Ricardo Caté” ផងដែរ​។​ ​បន្ថែម​ពីលើ​ការងារ​ជា​អ្នក​គូ​រូប​ត្លុក លោក Caté ក៏​ជា​សកម្មជន អ្នកកំប្លែង អ្នកនិពន្ធ​សៀវភៅ គ្រូបង្រៀន ទាហាន​ជើងចាស់ អតីត​អត្ត​ពលិកម​ហា​វិទ្យាល័យ មន្ត្រី​កុលសម្ព័ន្ធ បាតុករ​តវ៉ា​នឹង​បំពង់​បង្ហូរ​ប្រេង Dakota Access Pipeline ៤​លើក​នៅ​តំបន់​អភិរក្ស Standing Rock និង​ជា​អ្នក​ផលិតករ​ខ្សែភាពយន្ត​ម្នាក់​ផងដែរ​។​ ​អ្នកគាំទ្រ​ជា​ជន​ល្បី​របស់លោក Caté រួមមាន​ទាំង​លោក Wes Studi, Jackie Chan, Winona LaDuke, Nick Nolte, Denzel Washington និង​លោក Dennis Banks ដែលជា​សហ​ស្ថាបនិក​បង្កើត​ចលនា American Indian Movement ។​ ​លោក Caté មានកូន​៣​នាក់ ហើយ​បច្ចុប្បន្ន​លោក​រស់នៅក្នុង​តំបន់ Santo Domingo Pueblo ជា​កន្លែង​ដែ​លោក​ចូលរួម​ព្រឹ​ត្ត​ការណ៍​វប្បធម៌ និង​កម្មវិធី​របាំ​ប្រពៃណី​៕​