សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់​អនុប្រធាន​ទី ១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង គ្រោះមហន្តរាយ​សាងសង់​អគារ​ជាបន្ទាន់​ជូន​លោកគ្រូ អ្នកគ្រូ និង​សិស្ស​នៅ​សាលា​អូរ​ជុ​ញ ខេត្តព្រះវិហារ

ព្រឹត្តិការណ៍ថ្មីៗ
0
293
កាលពីពេល​ថ្មីៗ​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់​ឲ្យ​លោក គន់ គីម អនុប្រធាន​ទី ១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង គ្រោះមហន្តរាយ ចុះទៅពិនិត្យ​ស្វែងយល់​ពី​តម្រូវការ​ចាំបាច់ និង​សង់​អគារសិក្សា​ជាបន្ទាន់​សម្រាប់​ការសិក្សា​របស់​សិស្ស ក្រោយពី​ទទួល​ព័ត៌មាន​ថា​សិស្សានុសិស្ស​អង្គុយ​រៀន​លើ​កម្រាល​តង់​ក្រោម​ដើមឈើ​តាមរយៈ​ការ​បង្ហោះ​សារ​ដោយ​លោកគ្រូ​-​អ្នកគ្រូ​នៃ​សាលាបឋមសិក្សា​អូរ​ជុ​ញ ខេត្តព្រះវិហារ​។​ ​បទបញ្ជា និង​ការផ្ដល់​អគារសិក្សា​រប​ស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល ខាងលើនេះ បាន​កើតឡើង​ភ្លាម​ក្រោយពី​មាន​ព័ត៌មាន និង​រូបភាព​សិស្សានុសិស្ស​មួយក្រុម នៃ​សាលាបឋមសិក្សា​អូរ​ជុ​ញ​ក្រាល កំរាល​តង់​រៀន​ក្រោម​ដើមឈើ ក៏ដោយ​សារ​ពួកគេ​ខ្វះ​បន្ទប់​សិក្សា ហើយ​រូបភាព​ទាំងនេះ​ត្រូវបាន​គេ​បង្ហោះ និង​ចែករំលែក​នៅតាម​បណ្ដាញ​សង្គម Facebook​។​ ទេសរដ្ឋមន្ដ្រី គន់ គីម បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ប្រើ​ឲ្យ​ខ្ញុំ​ទៅ​មើល​សាលា​ហ្នឹង ដើម្បី​ស្ដាប់​ពី​សេចក្ដីរាយការណ៍​របស់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ត្រូវការ​ប៉ុន្មាន​។ គាត់​ឲ្យ​សាងសង់​អគារ​ជូន​ពួកគេ​ជាបន្ទាន់ ហើយ​ពេលនេះ ខ្ញុំ​កំពុងធ្វើដំណើរ​ទៅ​កន្លែង​គោលដៅ​ហ្នឹង​»​។​ ​គួរបញ្ជាក់​ដែ​ថា សាលាបឋមសិក្សា​អូរ​ជុ​ញ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​សែន​រុងរឿង ១ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​មាន​សិស្ស​សរុប​ចំនួន ៤២៥ នាក់ ក្នុងនោះ​សិស្សស្រី ២៣៤ នាក់ និង មាន​បន្ទប់រៀន​ចំនួន ៥ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​៕