ស្រី​ស្រាត​កម្លាំង​ដូច​ខ្លា​តាំងខ្លួន​ជា​បិសាច​វាយប្រហារ​មកលើ​គ្រួសារ​មួយ​នៅ​រដ្ឋ Virginia

ព្រឹត្តិការណ៍ថ្មីៗ
0
367
​វា​គឺ​យប់​ដំបូង​របស់​គ្រួសារ​លោក Lewis នៅក្នុង​គេហដ្ឋាន​ថ្មី​របស់​ពួកគេ ពេលដែល​ពួកគេ​រង​ការវាយប្រហារ​ដោយ​ស្រី​ស្រាត​ម្នាក់ មាន​ភ្នែក​ខ្មៅ និង​កម្លាំង​ខ្លាំង​ដូច​ខ្លា ហើយ​និង​តាំងខ្លួន​ធ្វើជា​បិសាច​រាត្រី​។​ ​ការចំណាយ​ពេលយប់​ដំបូង​នៅក្នុង​ផ្ទះ​ថ្មី វា​តែងតែ​មិន​ស្រួល​ចិត្ត​ប៉ុន្មាន​នោះទេ ប៉ុន្តែ​សម្រាប់​គ្រួសារ​លោក Lewis​រស់នៅក្នុង​ទីក្រុង Chesterfield រដ្ឋ Virginia សហរដ្ឋអាមេរិក ពួកគេ​ស្ទើរតែ​ស្លាប់​ខ្លួនឯង​ទៅហើយ​។​ ​យោងតាម​សេចក្តីរាយការណ៍​មួយ​ពី​ក​សែត WRIC បាន​ឲ្យ​ដឹងថា ស្រី​ស្រាត​ម្នា​ក់បាន​បើក​ការវាយប្រហារ​មកលើ​ផ្ទះ​ថ្មី​របស់​គ្រួសារ​លោក Lewis ស្ថិតនៅ​លើផ្លូវ South Twilight Lane​ដោយ​នាង​បាន​អះអាងថា នាង​គឺជា​បិសាច​រាត្រី និង​បាន​វាយប្រហារ​មកលើ​ពួកគេ​។​ ​ការប្រយុទ្ធ​គ្នា​ដូច​ក្នុង​រឿង​ហុងកុង​នេះដែរ បាន​បញ្ចប់ទៅ​ជាមួយនឹង​ការបាញ់​គំរាម​៣៩​គ្រាប់ ធ្វើ​ឲ្យ​ឈាម​ប្រឡាក់​ដាប​កម្រាលព្រំ និង​ជញ្ជាំង​ផ្ទះ ហើយ​ជញ្ជាំង​ផ្ទុះ​ធ្លុះធ្លាយ​ដោយសារ​គ្រាប់កាំភ្លើង​។ ថ្វីត្បិតតែ​វា​បាន​កន្លងផុតទៅ​ពិតមែន តែ​វា​នៅតែ​ជា​ឧប្បត្តិហេតុ​ដ៏​គួរ​ឲ្យ​រន្ធត់​ជាទីបំផុត​សម្រាប់​គ្រួសារ​លោក Lewis​។​ ​លោកស្រី Melissa Lewis បាន​និយាយថា នាង​ចូលមក​ដើម្បី​សម្លាប់​ពួកយើង​។ នោះ​គឺជា​បំណង​របស់​នាង​តែមួយគត់​ដើម្បី​សម្លាប់​ពួកយើង​។ នាង​បាន​វាយប្រហារ​ពួកយើង និង​ចាប់​ផ្តួល​គាត់ និង​ព្យាយាម​ដាល់​គាត់​គ្មាន​ត្រា​ប្រណី​នោះឡើយ​។​ ​ស្រី​ស្រាត​ម្នាក់នេះ បាន​អះអាងថា នាង​គឺជា​បិសាច ភ្នែក​របស់​នាង​ឡើង​ខ្មៅ ហើយ​នាង​ពិត​ជាមាន​កម្លាំង​ខ្លាំងក្លា​ណាស់​។​ ​គ្រួសារ​មួយ​នេះ បាន​ពន្យល់ថា ស្រី​ចម្លែក​ម្នាក់នេះ បាន​សើច​ខ្លាំងៗ បដិសេធន៍​មិន​ព្រម​ចេញ​នោះទេ ហើយ​រឹតតែ​រុលចូល​ថែមទៀត​ផង​។ នោះ​ហើយ​គឺជា​ហេតុផល​ដែល​នាំ​ឲ្យ​លោក Lewis ដែលជា​ឪពុក​កូន​៣ ទាញ់​កាំភ្លើង​បាញ់​តែម្តង​។​ ​លោក Lewis បាន​សួរថា តើ​អ្នកឯង​ជា​នរណា​? នាង​ឆ្លើយថា នាង​ត្រូវការ​ជំនួយ​ពី​អ្នក​។ លោក​បាន​និយាយថា ចេញពីផ្ទះ​របស់លោក​ភ្លាម តែ​នាង​នៅតែ​រឹត​ចូល និង​និយាយថា នាង​គឺជា​បិសាច​។​ ​ក្រោយពី​ព្រមាន​ចុងក្រោយ​មកលើ​នារី​ម្នាក់​នោះ លោក​ក៏​បាញ់​ផូង​តែម្តង​។ តែ​គ្មាន​គ្រាប់កាំភ្លើង​ណាមួយ​មានបំណង​បាញ់​ឲ្យ​ចំ​នាង​នោះទេ​។ លោក Lewis​បន្តថា នាង​មិន​ឈប់​នោះទេ ហើយ​នាង​មាន​កម្លាំង​ខ្លាំង​ដូច​ខ្លា​អញ្ចឹង​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ស្រី​ស្រាត​ម្នាក់នេះ មិនទាន់​ត្រូវបាន​គេ​ផ្តល់​អត្តសញ្ញាណ​នោះទេ ថ្វីត្បិតតែ​នាង​ត្រូវបាន​ចាប់ខ្លួន​ក៏ដោយ ហើយ​បច្ចុប្បន្ន​នាង​កំពុងតែ​ទទួល​ការព្យាបាល​របួស​របស់​នាង​នៅក្នុង​មន្ទីរពេទ្យ​ក្នុងស្រុក​៕