តារាចម្រៀង និង​សម្ដែង Cha In Ha បាន​ស្លាប់​យ៉ាង​អាថ៌កំបាំង​

សិល្បៈកម្សាន្ត
0
334
​នាពេល​ប៉ុន្មាន​ឆ្នាំនេះ តារា​សម្តែង​និង ចម្រៀង​មួយចំនួន​នៅ​ប្រទេស​កូរ៉េ​បាន​ស្លាប់បាត់​បង់ជីវិត​ជា​បន្តបន្ទាប់​យ៉ាង​អាថ៌កំបាំង គេ​នៅ​ពុំទាន់​រកឃើញ​មូលហេតុ​ពិត​យ៉ាងណា​នៅឡើយ​នោះទេ ។ ថ្មីៗ​នេះ​ករណី​ចាស់​រក​មូលហេតុ​ពុំទាន់​ឃើញ​ផង ស្រាប់​ករណី​ថ្មី​បានកើត​ឡើងលើ​តារា​សម្តែង​និង​សមាជិក​ជា​ក្រុម SURPRISE U លោក Cha In Ha ត្រូវបាន​រាយការណ៍​បាន​ស្លាប់បាត់​បង់ជីវិត​ទាំង​នៅ​វ័យក្មេង​ក្នុង​វ័យ​២៧​ឆ្នាំ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ dailystar បាន​ចុះផ្សាយ​នៅ​រសៀល​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៩​។ បច្ចុប្បន្ន​ប៉ូលិស​កំពុងតែ​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​ការស្លាប់​របស់​តារា​សម្តែង​រូបនេះ ហើយ​មិនមាន​ព័ត៌មាន​លំអិត ណាមួយ​ត្រូវ​បានបង្ហាញ​ឡើយ​រួមទាំង​ទីតាំង​ពេលវេលា​។​ Fantagio ភ្នាក់ងារ​របស់ Cha បានចេញ​សេចក្តី​ថ្លែង​ការ បង្ហាញ​ពី​ការសោកស្តាយ​យ៉ាងខ្លាំង ក្រោយ​ទទួលបាន​ព័ត៌មាន ពី​ការស្លាប់​របស់​តារា​ក្នុង​ផលិតកម្ម​ខ្លួន​។ ដោយ​ចាត់ទុកថា វា​សឹងតែ​មិនគួរ​ឲ្យ​ជឿ​ដែល Cha In Ha បាន​បាត់​បង់ជីវិត​បែបនេះ​។​ ​បច្ចុប្បន្ន ប៉ូលិស​កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​ការស្លាប់ ហើយ​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​ទាក់ទង​នឹង​ពេលវេលា រួម​នឹង​ទីកន្លែង គឺ​មិនទាន់បាន​គេ​បញ្ជាក់​ឱ្យ​ច្បាស់លាស់​នៅឡើយ​ទេ ។ ជាមួយគ្នានេះដែរ ខាង​ផលិតកម្ម Fantagio ក៏បាន​ធ្វើការ​ឆ្លើយតប​ទៅកាន់​អ្នកសារព័ត៌មាន​ដែរ​ថា «​ពួកយើង​កំពុងធ្វើការ​វិនិច្ឆ័យ ហើយ​បច្ចុប្បន្នកំពុង​ពិនិត្យ​លើ​រឿងហេតុ​មួយ​នេះ » ។​ ​គួរ​ជម្រាប​ថា តារាចម្រៀង និង​សម្ដែង Cha In Ha បានចាប់ផ្ដើម​ឈាន​ជើង​ចូល​វិថី​សិល្បៈ​ជា​តារាចម្រៀង ក្រោម​ផលិតកម្ម Fantagio ក្នុង​ឆ្នាំ ២០១៧ ។ បច្ចុប្បន្ន លោក​ក៏មាន​វត្តមាន​ក្នុង​ខ្សែភាពយន្ត​ថ្មី​របស់ MBC ដែលមាន​ចំណងជើង​ថា “Love With Flaws” ៕ ​