ខ្មាស់គេទេលោកនាយក..បោកប្រាស់គ្រូឲ្យមកបង្រៀនអត់ឲ្យប្រាក់ឈ្នួល….បែរជាកូនសិស្សធ្វើរឿងមួយដូចជះទឹកចំកណ្តាលមុខ

សង្គមប្លែកៗ
0
319
.... នាយក​សាលា​មួយ​នេះ​កោតតែ​ហ៊ាន​ធ្វើឡើង​បោកប្រាស់​អត់​ខ្លាច​ខ្មាស់​គេឯង​សោះ ពឹង​គេ​ឲ្យ​មក​បង្រៀន​សិស្ស​នូវ​ទង្វើ​មួយ​ដ៏​ល្អ​ប្រពៃ​ទី​វិញ​។​ ​នៅ​ប្រទេស​ប្រេ​ស៊ី​ល ក្នុង​សាលារៀន​ដែល​មិន​ត្រូវបាន​គេ​បញ្ចេញ​ឈ្មោះ លោកគ្រូ​ម្នាក់​បាន​ស្ម័គ្រចិត្ត​មក​បង្រៀន​សិស្ស​ទាំង​កម្លាំងកាយ និង​ចិត្ត​អស់ពី​បេះដូង​ដើម្បី​បង្រៀន​សិស្ស​នៅ​អំឡុង​២​ខែ​ជាង​ចុងក្រោយ​នៃ​វគ្គ​បញ្ចប់​ការសិក្សា តែ​បែរជា​ត្រូវ​សាលា​បោកប្រាស់​មិនឱ្យ​ថ្លៃ​បង្រៀន​ទៅវិញ​។​ ​លោកគ្រូ​ដែល​ជួប​រឿង​អយុត្តិធម៌​មួយរូប​នេះ​ឈ្មោះ Bruno Rafael Paiva​។​ដំបូង​ឡើយ​លោកគ្រូ​ម្នាក់នេះ​ត្រូវបាន​នាយក​សាលា​អញ្ជើញ​ឱ្យមក​បង្រៀន​ជំនួស​អ្នកគ្រូ​ចាស់​ដែលមាន​ផ្ទៃពោះ​ត្រៀម​នឹង​សម្រាល​បុត្រ ដោយ​ត្រូវ​ជំនួស​រយៈពេល​ខ្លី​ខ្ទង់​២​ខែ​ជាង​ចុងក្រោយ​ប៉ុណ្ណោះ ហើយ​សាលា​ថែមទាំង​សន្យាថា​នឹង​ផ្តល់​ប្រាក់ខែ​សមរម្យ​ឱ្យ​លោកគ្រូ​ផងដែរ​។ ការបង្រៀន​ពិត​ជាមាន​ភាពរលូន​ល្អ​ណាស់​ព្រោះ​លោកគ្រូ​គឺជា​គ្រូបង្រៀន​ដ៏​ល្អ​ម្នាក់ អាច​បង្រៀន​សិស្ស​ឱ្យ​ឆាប់​ចេះ​ឆាប់​ចាំ​ថែមទាំង​បង្ក​ភាព​រីករាយ​ដល់​សិស្ស​គ្រប់គ្នា​ជាមួយនឹង​ភាពស្និទ្ធស្នាល​ដូចជា​មិត្តភក្តិ​ទៀតផង​។​​តែ​មិន​នឹកស្មានថា​ជិត​បញ្ចប់​ការបង្រៀន​និង​ឆមាស​សិក្សា​ស្រាប់តែ​សាលា​បដិសេធ​សម្រាប់​ថ្លៃ​បង្រៀន​ទៅវិញ​បើទោះបីជា​លោកគ្រូ​ខំ​តវ៉ា​យ៉ាងណា​ក៏​គ្មាន​អ្នក​អើពើ​។​ ​ទោះ​ជួប​រឿង​បែបនេះ​ក៏ដោយ​ថែមទាំង​មានរឿង​ដែល​ត្រូវ​ដោះស្រាយ​ជីវភាព តែ​លោក​គ្រួ​នៅតែ​បន្ត​មក​បង្រៀន​សិស្ស​ឱ្យ​ចប់​ចុង​ចប់​ដើម​ដដែល ព្រោះតែ​ទឹកចិត្ត​នឹក​អាណិត​ស្រលាញ់​សិស្ស​របស់ខ្លួន ធ្វើឱ្យ​សិស្ស​របស់​លោកគ្រូ​សម្តែង​ការ​អាណិត​យ៉ាងខ្លាំង តែ​ក៏​មិនអាច​ជួយ​អ្វី​បានឡើយ​។​ ​ព្រោះតែ​មនោសញ្ចេតនា​និង​ចង់​ជួយ​លោកគ្រូ​សិស្ស​របស់​លោកគ្រូ​បានរួម​គ្នា​ប្រមូល​លុយ បាន​ចំនួន 359$ សម្រាប់​ជូន​លោក​គ្រួ​ដែល​រឿង​មួយ​នេះ​បានធ្វើឱ្យ​លោក​គ្រួ​រំភើប​ភ្ញាក់ផ្អើល រហូត​ទប់ទឹក​ភ្នែក​មិនបាន​ទៀតផង​។ សិស្ស​ទាំងអស់គ្នា​បាន​និយាយថា​លុយ​ប៉ុណ្ណេះ​ពិតជា​តិចតួច​ណាស់​សម្រាប់​លោកគ្រូ ព្រោះ​សមត្ថភាព​លោកគ្រូ​ត្រូវតែ​បាន​ច្រើនជាង​នេះ តែ​នេះ​ជា​អ្វីដែល​ពួកគេ​អាចជួយ​លោកគ្រូ​បាន​តាម​សមត្ថភាព​របស់​ពូកគេ​ខ្លួនឯង​។ រឿង​មួយ​នេះ​បានធ្វើឱ្យ​អ្នកលេង​បណ្តាញ​សង្គម​រំភើប​ស្ទើរតែ​ទប់ទឹក​ភ្នែគ​មិនបាន ជាពិសេស​ក្តុកក្តួល​ចំពោះ​មនោសញ្ចេតនា​ល្អ​ដែល​មិនអាច​កាត់ថ្លៃ​បាន រវាង​លោកគ្រូ និង​សិស្ស​បែបនេះ​៕​