ហ៊ាន​ទេ​…​បើ​អត់​ខ្លាច​អា​ថ្លាន់ ឲ្យ​វា​ម៉ាស្សា​លើ​ខ្លួនប្រាណ សូម​អញ្ជើញ​ទៅ​ហ្វីលីពីន​

សង្គមប្លែកៗ
0
292
…​នៅ​បណ្តា​ប្រទេសមួយ​ចំនួន​មាន​របៀប​ទាក់ទាញ​ភ្ញៀវ​ដោយឡែកៗ​ពីគ្នា​ខ្លះ​ប្រើ​សត្វ​ត្រី​ម្យ៉ាង​ដែល​ចិញ្ចឹម​ក្នុង​អាង​ឲ្យ​មក​ចោមរោម​ស៊ី​កោសិការ​ស្បែក​ចាស់ៗ​ដែល​ភ្ញៀវ​ត្រាំ​ជើង​ក្នុង​អាវ​។ តែ​រូបភាព​នេះ​ពុំ​ព្រឺ​ព្រួត​នោះទេ តែ​ផ្ទុយទៅវិញ​នៅ​ប្រទេស​ហ្វីលីពីន​មាន​កន្លែង​មួយ​បាន​ប្រើ​រូបភាព​ព្រឺរ​ព្រួច​ដោយ​ឲ្យ​ពស់ថ្លាន់​ធ្វើ​សកម្មភាព​ម៉ាស្សា​ចំពោះ​ភ្ញៀវ​ណា​ដែល​មិន​ញាក់សាច់​។ សួនសត្វ​មួយកន្លែង នៅឯ​ប្រទេស​ហ្វីលីពីន កំពុងតែ​ទទួលបាន​នូវ​ការចាប់អារម្មណ៍​ជាខ្លាំង ពី​សំណាក់​ភ្ញៀវទេសចរ​គ្រប់​មជ្ឈដ្ឋាន ក្រោយ​អនុញ្ញាត​ឲ្យ​ភ្ញៀវ​អាច​សម្រាក​លំហែកាយ​បាន ដោយមាន​ជំនួយការ​ពិសេស គឺ​សត្វ​ពស់ថ្លាន់​ជួយ​ម៉ាស្សា​។​សួនសត្វ Crocodile Park មាន​ទីតាំង​ស្ថិតនៅក្នុង​ទីក្រុង Davao ប្រទេស​ហ្វីលីពីន​។​ ជាការ​ពិតណាស់ សម្រាប់​ភ្ញៀវទេសចរ​ដែលមាន​ភាព​រឹងមាំ ក្លាហាន​មិន​ខ្លាច​សត្វ អាច​អញ្ជើញ​ទៅ​សាកល្បង​គេង​ម៉ាស្សា​ជាមួយនឹង​សត្វ​ពស់​ថ្ល​ន់ ដែលមាន​ទម្ងន់ ៥០​គីឡូក្រាម ដាក់​ឲ្យ​វារ​ពេញ​លើ​ខ្លួនប្រាណ​គួរ​ឲ្យ​ស្រៀវ​ឆ្អឹងខ្នង ប៉ុន្តែ​នៅ​ទីនោះ​ក៏មាន​ការជួយ​តាមមើល​ពី​បុគ្គលិក ដោយ​ពុំ​ចាំបាច់​បារម្ភ​ពី​សុវត្ថិភាព​ឡើយ​។​បើ​យោងតាម​ប្រភព​សារព័ត៌មាន និង​តាម​ការអះអាង​ពី​បុគ្គលិក​នៅ​សួនសត្វ នេះ បាន​ឲ្យ​ដឹងថា ពស់ថ្លាន់​ប្រភេទ Burmese Python នេះ វា​ពិតជា​រួសរាយ​រាក់ទាក់​ខ្លាំងណាស់ ហើយ​វា​ក៏​ដឹង​យ៉ាងច្បាស់​ពី​មនុស្ស​យើង​ដែរ​។​ដោយសារតែ ពស់ថ្លាន់​នេះ វា​មាន​ធាតុ​ត្រជាក់ ដូច្នេះ​ការដាក់​ពួកវា​ឲ្យ​វារ​នៅលើ​ខ្លួនប្រាណ​ជាការ​ម៉ាស្សា​នោះ នឹងធ្វើ​ឲ្យ​យើង​ទទួលបាន​នូវ​អារម្មណ៍ល្អ និង​ជាពិសេស ជួយ​បញ្ចុះ​សីតុណ្ហភាព ឬ​កម្ដៅ​នៅក្នុង​ខ្លួន​របស់​យើង​បាន​ថែម​ទៀតផង​។​Renalyn Jainga ជា​ភ្ញៀវទេសចរ​ម្នាក់​បាន​និយាយថា បន្ទាប់ពី​នាង​បាន​គេង​សម្រាក​ឲ្យ​ពស់ថ្លាន់​ម៉ាស្សា​បាន​បន្តិច​មក នាង​មាន​អារម្មណ៍​ថា ស្បែក​របស់​នាង​ត្រជាក់​ខ្លាំងណាស់ ប៉ុន្តែ​យ៉ាងណា​នៅពេល​ដំបូង​ឡើយ នាង​ក៏មាន​អារម្មណ៍​ថា​ស្ញើបៗ ស្រៀវ​នឹង​វា​ផងដែរ​។​ ​គួរ​ឲ្យ​ដឹងផង​ដែរ​ថា ពស់ថ្លាន់ Burmese Python មាន​ដើមកំណើត​នៅ​តំបន់​អាស៊ី​ខាងត្បូង​។ ពួកវា​ត្រូវបាន​គេ​រកឃើញ​នៅតាម​តំបន់​ត្រូពិច ជាធម្មតា​រស់នៅ​តាម​ដើមឈើ និង​នៅក្បែរ​ទឹក ៕