អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា​នៅតែ បន្ត​ចុះ​ត្រជាក់​សូម​ថែរក្សា​សុខភាព​

ព្រឹត្តិការណ៍ថ្មីៗ
0
257
​ក្រសួង​ធន​ធា​ទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៦ ខែធ្នូ ប្រទេស​កម្ពុជា​នឹង​បន្ត​ទទួល​ភាព​ត្រជាក់​ចាប់ពី​១៧​ដល់​១៩​អង្សា​សេ​។​ ​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩ ស្ដីពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ លើកឡើងថា តាមរយៈ​ការ​តាម​ស្ថានភាព​ធាតុអាកាស​ជាប់​បន្ត សង្កេតឃើញថា ចាប់ពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩ ឥទ្ធិពល​ជ្រលង​សម្ពាធ​ខ្ពស់​ដែល​បាន​គ្រប់​ដណ្តប់​លើ​កម្ពុជា​នោះ នឹង​ចុះ ថមថយ​ដោយ​រំកិល​ឡើងលើ​ទៅជា​លំដាប់ ។ ក្នុងនោះ​ក៏​សូម​ឲ្យ​បងប្អូន​នៅតាម​បណ្តាល​ខេត្ត​មួយចំនួន​ប្រុងប្រយ័ត្ន​ចំពោះ​សុខភាព ១. ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ខេត្ត​ប៉ៃលិន សីតុណ្ហភាព​អប្បបរមា មាន​ពី ១៧-១៩ អង្សារ​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៤-២៦​អង្សារ​សេ​។​ ២. ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ ពោធិ៍សាត់ ក្រចេះ និង​ខេត្តកោះកុង សីតុណ្ហភាព​អប្បបរមា មាន​ពី ១៩-២១​អង្សារ​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៥-២៧​អង្សារ​សេ​។​ ៣. ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ និង​រាជធានី​ភ្នំពេញ សីតុណ្ហភាព​អប្បបរមា មាន​ពី ២០-២២​អង្សារ​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩ អង្សារ​សេ​។​ ៤. ខេត្តតាកែវ កែប កំពត និង​ខេត្ត​ព្រះសីហនុ សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ អង្សារ​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០ អង្សារ​សេ​។​ -​ចាប់ពី​ថ្ងៃទី​១៤-១៦ ខែធ្នូ ឆ្នាំ​២០១៩៖ ១. បណ្តា​ខេត្ត​នៅជាប់​ក្បែរ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប សីតុណ្ហភាព​អប្បបរមា មាន​ពី ២១-២៣​អង្សារ​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣១​អង្សារ​សេ​។​ ២. បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល និង​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៥​អង្សារ​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣២​អង្សារ​សេ​។​ ​គួរ​បញ្ជាក់ដែរថា ខណៈ​នៅ​កម្ពុជា​យើង​ក្នុង​ខែធ្នូ​នេះ អាកាសធាតុ​មាន​លក្ខណៈ​ចុះ​ត្រជាក់​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ឡាវ​បាន​រាយការណ៍​ថា នៅ​ដែនដី​ភាគ​ខាងជើង​នៃ​ប្រទេសជិតខាង​ពួកយើង​មួយ​នេះ កំពុង​ធ្លាក់ចុះ​សីតុណ្ហភាព​ខ្លាំង​។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​សារព័ត៌មាន ABC Laos News នៅ​ថ្ងៃអាទិត្យ ទី​០៨ ខែធ្នូ ឆ្នាំ​២០១៩​។​ ​គួរ​ជម្រាប​ថា យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​ឡាវ​ខាងលើ នា​ព្រឹក​ថ្ងៃអាទិត្យ​នេះ នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស​ឡាវ កម្រិត​សីតុណ្ហភាព​បាន​ធ្លាក់​ចុះមក​នៅត្រឹម​ក្រោម​សូន្យ​អង្សា​សេ គឺ -1°C ដែលជា​កម្រិត​ទាប​ខ្លាំង​។ ​