ប្លែកម្ល៉េះម្ចាស់ថ្លៃ..សូម្បីតែអាអូនតូចក៏មនុស្សបង្កើតក្បាច់គុនឲ្យហាត់ដែរ

សង្គមប្លែកៗ
0
367
..​លោកគ្រូ​ក្បាច់គុន​បូរាណ​ជនជាតិ​ចិន​ម្នាក់​ពិតជា​មាន​វិធីសាស្ត្រ​អូសទាញ​សិស្ស​មក​ហាត់រៀន​ក្បាច់គុន​មាន​ចំនួន​យ៉ាងច្រើន​កុះករ​តាមរយៈ​ការបង្កើតឡើង​នូវ​ប្រទេស​ក្បាច់គុន​ការពារ​លឹ​ង្គ​។ ឈ្មោះ​នៃ​ក្បាច់គុន​នេះ​ត្រូវបាន​គ្រូ​ក្បាច់គុន​រូបនេះ​អួតអាង​ថា​សិស្ស​ដែល​បាន​ហាត់​ក្បាច់គុន​នេះ​ចេះ​ស្ទាត់​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​លឹ​ង្គ​រឹងមាំ​មិន​ងាយ​រងរបួស​ពេល​ប៉ះទង្គិច​របស់​អ្វីមួយ​នោះទេ​ថែមទាំង​មាន​អនុភាព​ខ្លាំងក្លា​ពេល​ទៅ​ដើរ​កំ​សា​ន្តៅ​ឋានសួគ៌​ទៀតផង​។​ ​គ្រូ​ក្បាច់គុន​កុង​ហ្វូ​ជន​ជាតិចិន​ម្នាក់នេះ រស់នៅក្នុង​ទីក្រុង Luoyang ភាគ​កណ្ដាល​ប្រទេស​ចិន​កាលពីពេល​កន្លងទៅនេះ បានបង្ហាញ​នូវ​សមត្ថភាព​យ៉ាង​ពិសេស​អស្ចារ្យ​មួយ ដែល​ធ្វើ​ឲ្យ​អ្នក​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម ស្រៀវ​សាច់​គ្រប់គ្នា ដោយ​ក្បាច់​មួយ​នោះ​មាន​ឈ្មោះថា «​កុង​ហ្វូ​ប្រដាប់ភេទ​ដែក​» ។​ ​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា គ្រូ​កុង​ហ្វូ​ម្នាក់នេះ ឈ្មោះ Wei Yaobin ហើយ​ក្បាច់​ពិសេស​ដែល​មិន​ធ្លាប់​ឮ​នេះ លោកគ្រូ Wei Yaobin បាន​និយាយថា គឺជា​ក្បាច់​មួយ​ដែល​អាច​ការពារ​ប្រដាប់ភេទ និង​ជំនួយ​ដល់​សមត្ថភាព​ផ្លូវភេទ​បាន​យ៉ាង​ល្អ ។ លោកគ្រូ Wei Yaobin ពិត​ជាមាន​អារម្មណ៍​ពេញចិត្ត​ខ្លាំងណាស់​ដែលមាន​មនុស្ស​ ជាច្រើន​ចាប់អារម្មណ៍​ទៅលើ​ក្បាច់ «​កុង​ហ្វូ​ប្រដាប់ភេទ​ដែក​» ហើយ​ក្នុង​មួយឆ្នាំៗ គឺ​លោក​បាន​បង្ហាត់​ទៅដល់​កូនសិស្ស​រាប់រយ​នាក់​ឯណោះ ។​ ​លោកគ្រូ Wei Yaobin​ក៏បាន​បញ្ជាក់ថា​ដើ់ម្បី​ឲ្យ​បានសម្រេច​នូវ​ក្បាច់​ពិសេស​មួយ​នេះ គប្បី​យើង​ត្រូ​តែ​អនុវត្ត​ដូច​ក្នុង​វីដេអូ​ជា​រៀងរាល់ថ្ងៃ​ហើយ​មិនមែន​សម្រាប់តែ​បុរស​ទេ សូម្បីតែ​ស្ត្រី​ក៏​អាចអនុវត្ត​បានដែរ ៕​