មិនអាច​ក្លាយជា​គ្រូពេទ្យ តែ​មុន​ស្លាប់​ផ្តាំ​បរិច្ចាគ​សរីរាង្គ មានន័យថា​បាន​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ដែរ​

សង្គមប្លែកៗ
0
394
​ក្មេងប្រុស​ម្នាក់នេះ​មានបំណង​ប្រាថ្នា​យ៉ាង​មុតមាំ​ចង់​ក្លាយជា​«​គ្រូពេទ្យ​»​តែ​បំណង​នេះ​ពុំបាន​សម្រេច​នោះទេ​ពីព្រោះ​នៅពេលដែល​គេ​អាយុ​១១​ឆ្នាំ​ស្រាប់តែ​ក្មេងប្រុស​រូបនេះ​បានកើត​នូវ​ជម្ងឺ​ម្យ៉ាង​ដែល​ក្រុមគ្រូពេទ្យ​គ្មាន​លទ្ធភាព​ធ្វើការ​ព្យាបាល​។ ​ ​ដោយ​ដឹងថា​បំណង​ចង់​ក្លាយជា​គ្រូពេទ្យ​បានទទួល​បរាជ័យ​ទៅហើយនោះ​ក្មេងប្រុស​រូបនោះ​ក៏​ប្រគល់​ឲ្យ​នូវ​សរីរាង្គ​របស់ខ្លួន​ទៅ​គ្រូពេទ្យ​ដើម្បី​ផ្តល់​ទៅ​ឲ្យ​អ្នក​ជម្ងឺ​។​ធ្វើបែបនេះ​ក៏​អាច​ចាត់ទុកថា​រូបគេ​សំរេចបាន​អាច​បំណង​ដែរ​...​ពីព្រោះ​រូបគេ​ចង់​ក្លាយជា​គ្រូពេទ្យ​ក៏​ដើម្បី​ជួយ​ព្យាបាល​សង្គ្រោះ​ជីវិត​មនុស្ស​តែ​បំណង​នេះ​បរាជ័យ​ទើប​ងាក​មក​បរិច្ចាក​សរីរាង្គ​ក៏មាន​ឈ្មោះថា​បាន​ជួ​យស​ង្រោះ​ជីវិត​មនុស្ស​ដែរ​។​ចំពោះ​រឿងនេះ​បានធ្វើអោយ​វេជ្ជបណ្ឌិត​ចិន​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ក្មេង​ម្នាក់​ទើបតែ​អាយុ​១១​ឆ្នាំ ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ដុំ​សាច់​ក្នុង​ខួរក្បាល​ហើយ បន្ទាប់ពី​ក្មេង​នេះ​បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាម ម្នាក់ៗ​មានការ​គោរព​ក្មេង​ម្នាក់នេះ​ដែល​រូបគេ​មានទឹក​ចិត្តល្អ​កម្រ​រក​បាន​ខុសពី​ក្មេង​ដទៃ​។​ ​ក្មេងប្រុស​រូបនេះ បាន​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ជាច្រើន​នាក់​ឲ្យ​រស់រានមានជីវិត​ដោយ​ការបរិច្ចាគ​សរីរាង្គរ​បស់​គាត់ ដោយ​មុន​ស្លាប់​ក្មេងប្រុស​នោះបាន​និយាយថា ៖ “​ខ្ញុំ​សូម​បរិច្ចាគ​សរីរាង្គរ​បស់​ខ្ញុំ ដើម្បី​ជា​ប្រយោជន៍ អាច​ទៅ​ជួយសង្គ្រោះ​ជីវិត​មនុស្ស​បាន​ច្រើន​នាក់​ទៀត​”​។ គ្រួសារ​របស់​ក្មេង​បាន​ឲ្យ​ដឹងថា នេះ​ជា​បំណងប្រាថ្នា​របស់គាត់​ដែល​ចង់​ជួយសង្គ្រោះ​មនុស្ស​គ្រប់គ្នា ជីវិត​គាត់​មួយ​អាចជួយ​បាន​ច្រើន​ជីវិត ៕