ស្រា​ចូល​ចេញ​ចរិត​អ្នកលេង​…​ដក​កាំភ្លើង​បាញ់​ផូងៗ​..​ផ្អើល​ទេវតា​រត់​ប្រសាច​មេឃ

ព្រឹត្តិការណ៍ថ្មីៗ
0
276
….​រឿង​បាញ់បោះ​ផូងៗ​សំដៅ​មេឃ​បើ​អ្នកនេះ​កែ​ជា​ជន​ស៊ីវិល​ច្បាស់​ជា​បាន​ដេក​គុក​ហើយ​…​តែបើ​អ្នកនេះ​កែ​ជាម​ន្ត្រី​ប្រដាប់អាវុធ​វិញ​មាន​ករណី​ប្អូន​បន្ថយ​ដែរ​គ្រាន់តែ​ទទួលរង​នូវ​ការពិន័យ​ប៉ុណ្ណោះ​មិន​រុញ​ឲ្យ​ទៅ​ស្គាល់​ទេ​…​កុំ​ឲ្យ​បាត់​មុខ​។ នាយផ្នែក​នគរបាល​អ​ន្ដោ​ប្រវេសន៍ នៃ​ច្រកទ្វារ​អន្ដរជាតិ​ដូង ដែល​បាញ់បោះ​សេរី​រហូតដល់​១៤​គ្រាប់ ត្រូវ​ទទួលរង​ពិន័យ​កងកម្លាំង តែប៉ុណ្ណោះ ។​ ​មន្ដ្រីនគរបាល​ខេត្តបាត់ដំបង បាន​បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក​ឲ្យ​ដឹង ថា បន្ទាប់ពី​បញ្ចប់​ការសួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង​រួចមក មន្ដ្រីនគរបាល​អន្ដោប្រវេសន៍​ច្រកទ្វារ​អន្ដរជាតិ​ដូង ដែល​ស្រវឹងស្រា បាញ់បោះ​សេរី​១៤​គ្រាប់​នោះ ត្រូវ​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ដើម្បី​ដាក់ពិន័យ​កងកម្លាំង ពោលគឺ​មិន​ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​បន្តទៅ​តុលាការ នោះទេ ។​គួររម្លឹកថា មន្ត្រីនគរបាល​អន្ដោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្ដរជាតិ​ដូង ខេត្តបាត់ដំបង​ម្នាក់​ដែល ដក​កាំភ្លើង​បាញ់​មេឃ​ជាច្រើន​គ្រាប់ បង្ក​ការភ្ញាក់ផ្អើល​ដល់​ពលរ​ដ្ឋ និង​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​១០ និង​២៥​នាទី​យប់ ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩ ត្រង់ចំណុច​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កម្រៀង ។​មន្ដ្រីនគរបាល ដែល​ស្រវឹងស្រា​អាង​ខ្លួន​មាន​កាំភ្លើង​បាញ់បោះ​សេរី មានឈ្មោះ នៅ លីដា អាយុ ៣២​ឆ្នាំ មាន​តួនាទី​នាយផ្នែក នៃ​ច្រកទ្វារ​អន្ដរជាតិ​ដូង ។​ ​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មន្ត្រីនគរបាល​ខាងលើ បាន​ផឹកស្រា​ឡើង​ស្រវឹង​ជោកជាំ ហើយ​បាន​ស្រែក​ឡូឡា និង​និយាយ​អួតអាង​ថា ខ្លួន​មាន​ខ្នង​ធំ ស្គាល់​អ្នកធំ​នេះ ស្គាល់​អ្នកធំ​នោះ ហើយ​រូបគេ​គ្មាន​ខ្លាច ញញើត​អ្នកណា​ទាំងអស់ រួច​បាន​ដក​កាំភ្លើង​ខ្លីម៉ាក Sig Sauer បាញ់​មេឃ​ជាច្រើន​គ្រាប់ ធ្វើ​ឲ្យ​ពលរដ្ឋ​នៅក្នុង​ស្រុក​កម្រៀង​មានការ​ភ័យ​តក់ស្លុត អ្នកខ្លះ​រត់​ចេញពីផ្ទះ ព្រោះ​ខ្លាច​ត្រូវ​គ្រាប់កាំភ្លើង​របស់​មន្ត្រីនគរបាល​រូបនេះ ។ ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍ ឃាត់ខ្លួន​ខ្មាន់កាំភ្លើង​នាំទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង ៕