អូន​ស្ម័គ្រ បង​ស្មោះ តែបើ​ផ្លោះ​របង​ដឹក​ដៃ​អូន​ទៅលេង​ឋានសួគ៌ ទោះ​នៅក្នុង​ខៃ​ហ្វុ​ង​ក៏​លោក​ម្ចាស់​ប៉ាវ​ឲ្យ​ខាង​ប្រុស​ចាញ់​ដែរ​

ព្រឹត្តិការណ៍ថ្មីៗ
0
371
…​មិនបាច់​យំ​បាច់​ស្រែក​នោះទេ​ទោះ​ទឹកភ្នែក​ហូរ​ក្លាយជា​ស្ទឹង​ក៏​មិន​ឈ្នះ​ពី​ពាក្យបណ្តឹង​របស់​ខាង​ស្រី​ដែរ​     ​ពីព្រោះ​រឿងរ៉ាវ​ស្រី​ប្រកាន់​ប្រុស​ប្រ​កែង​..​ទោះជា​ដឹក​ដៃ​គ្នា​ទៅលេង​ឋានសួគ៌​យ៉ាង​សើច​កក្អឹក​ក៏ដោយ​តែ​បើជា​ដំណើរ​ផ្លោះរ​បងហើយ​នោះ​ទោះជា​ទៅ​កាត់ក្តី​នៅ​សំណាក់​ខៃ​ហ្វុ​ង​ក៏​ម្ចាស់​ប៉ាវ​កាត់ក្តី​ឲ្យ​ខាង​ប្រុស​ចាញ់​ដែរ​។​យុវជន​ម្នា​ក់បាន​ត្រូវ​ក្រុមគ្រួសារ​ខាង​ស្រី ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​ពីបទ​ចាប់រំលោភ​កូនស្រី​របស់គាត់ ។ ជុំវិញ​ករណីនេះ ធ្វើឱ្យ​អ្នកតាមដាន​មានការ​ងឿងឆ្ងល់​ថា គូស្នេហ៍​នេះ​ស្ម័គ្រចិត្ត​រួមរ័ក​គ្នា​សោះ តែ​បែរជា​ខុស​ខាង​ប្រុស​ទៅវិញ​។​ ​ ទោះបីជា​បែបណា អ្នកច្បាប់​បាន​បំភ្លឺថា គេ​ត្រូវតែ​មានទោស ទោះ​មានការ​ព្រមព្រៀងគ្នា​ក្តី ព្រោះ​ខាង​ស្រី​មាន​អាយុ​ក្រោម​១៥​ឆ្នាំ និយាយ​ឱ្យ​ច្បាស់​គឺ​អនីតិជន ។ យុវជន​នេះ ត្រូវបាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៩ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ខណៈ​សមត្ថកិច្ច​ហៅ​មក​សាកសួរ ហើយ​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា ។​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាល​ស្រុក​ពួក បាន​ប្រាប់ថា ក្មេងស្រី​ទើប​មាន អាយុ​១៥​ឆ្នាំ ជា​អ្នករៀបចំ​បន្ទប់​សណ្ឋាគា​រ​មួយ នៅ​ក្រុង​សៀមរាប បាន​ទាក់ទង​ស្រឡាញ់គ្នា​រយៈពេល​១​ខែ​មកហើយ​តាមរយៈ​ការ​ឆាត​(Chat)​ទៅមក​ជាមួយ​យុវជន ពឿ​យ ពៅ ហៅ ញាស់ អាយុ​១៩​ឆ្នាំ ស្នាក់នៅ​ក្នុង​ឃុំ​ខ្នាត ស្រុក​ពួក ជា​សន្តិសុខ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ ។​លោក​អធិការ​បញ្ជាក់ថា តាមរយៈ​ការ​ឆាត​ទៅមក​ពួកគេ​ក៏​ស្រឡាញ់គ្នា ហើយ​ណាត់​ជួបគ្នា​លើកដំបូង​នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៩ នៅ​បារាយណ៍​ខាងលិច និង​បាន​ស្ម័គ្រចិត្ត​រួមរ័ក លើក​ទី​១ ។ លុះ​នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៩ ពួកគេ​បាន​ណាត់គ្នា​ម្តងទៀត​តាម​ឆាត​ហ្វេ​ស​ប៊ុ​ក​ជួបគ្នា​ពេល​ល្ងាច​រហូតដល់​យប់ និង​បាន​រួមភេទ​ជាមួយគ្នា​ទៀត​រហូត​៣​ដង ។​ នៅ​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ពួកគេ​រួមរ័ក​គ្នា​២​ដង ទៀត ហើយ​នៅ​ល្ងាច​ថ្ងៃទី​៨ ខែធ្នូ ទើប​ក្រុម គ្រួសារ​ខាង​ស្រីរ​កកូន​ឃើញ និង​នាំខ្លួន​ទាំង​២​នាក់មក​ដាក់​បណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​។ លោក​អធិការ​បញ្ជាក់ថា ចំពោះ​សំណូមពរ​ម្ដាយ​ខាង​ស្រី គឺ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥.០០០​ដុល្លារ និង​អនុវត្តតាម​ផ្លូវច្បាប់ ។ ចំណែក យុវជន​រូបនេះ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ៕