គួរ​ឲ្យ​សរសើរ​ណាស់​ដុះ​ពន្លក​ចិត្ត​ទៀងត្រង់​តាំងពី​វ័យ​នៅ​ច្រ​ម៉ក់​…​ឃើញ​ប្រាក់​២០​លាន​ដុល្លារ​..​គ្មាន​ចិត្ត​ចង់បាន​

សង្គមប្លែកៗ
0
317
ក្រោយពី​ប្លន់​ធនាគារ​បាន​ប្រាក់​ប្រមាណ​២០​លាន​ដុល្លារ​ពួក​អាចោរ​ខ្លា​ឃ្លាន​អត់​ញញើត​ប៉ូលីស​ក៏​ស្ពាយ​បាវ​លុយ​រត់គេច​ជាបន្ទាន់​ប៉ុន្តែ​ដោយ​សភាពការណ៍​ប្រថុចញ៉ុច​ពេក​ត្រូវតែ​ដោះខ្លួន​ឲ្យ​រួច​មួយគ្រា​សិន​ទើប​ពួកចោរ​បោះ​បាវ​លុយ​ធំ​មហាសាល​នោះ​ទៅក្នុង​ធុងសំរាម​។​ប៉ុន្តែ​ពិតជា​រឿង​គួរ​ឲ្យាំ​ភ្ញាក់ផ្អើល​ខ្លាំងណាស់​ដ្បិតអី​បាវ​លុយ​ទាំងនោះ​ត្រូវបាន​ក្មេងប្រុស​ច្រ​ម៉ក់​ម្នាក់​អាយុ​៧​ឆ្នាំ​ប្រទះឃើញ​ហើយ​ប្រាប់​ឪពុក​ក៏មាន​ចិត្ត​ទៀងត្រង់​ដូចគ្នា ប្រគល់​ទៅ​ឲ្យ​ប៉ូ​លេស​។​ ​ កុមារា​ម្នាក់​អាយុ ៧ ឆ្នាំ រស់នៅ​រដ្ឋ South Sarolina អាមេរិក ត្រូវ​បានទទួល​នូវ​ពានរង្វាន់​បរិសុទ្ធ​ស្មោះត្រង់ ព្រោះ​បានប្រគល់​ប្រាក់​ដល់​សមត្ថកិច្ច​នូវ​កាបូប​មួយ​ដែលមាន​ផ្ទុក​ប្រាក់សុទ្ធ ២០ លាន​ដុល្លារ ។​ហេតុការណ៍​នេះ​បានកើត​ឡើង គ្រា​កុមារា​រូបនេះ​ត្រូវបាន​ឪពុក​នាំទៅរក​ទិញ​ប្រដាប់​ក្មេង​លេង ។ នៅពេលដែល​លោក Steele ដែលជា​ឪពុក​កំពុង​ចូល​ស្ថានីយ៍​ចាក់​សាំង រួច​សប់​កង់ឡាន ហើយ​កុមារា​អាយុ ៧ ឆ្នាំ រូបនេះ ដើរ​យក​សំរាម​ទៅ​ចោល ក៏បាន​សម្លឹង​ឃើញ​ដោយ​ចៃដន្យ​នូវ​កាបូប​មួយ ហើយ​មើល​ខាងក្នុង​ឃើញ​សុទ្ធតែ​ក្រដាសប្រាក់ ។​គ្រា​ឃើញ​ភ្លាម លោក Steele ពុំ​ជឿ​លើ​ភ្នែក​របស់ខ្លួន ហើយក៏​ចូលទៅក្នុង​ស្ថានីយ៍​លក់​សាំង ដើម្បី​សួរថា​វា​ជា​លុយ​ពិត​មែនដែរ ឬទេ ។​ក្រោយពេល​ដឹងថា រឿង​ពិត ភ្លាមៗ​នោះ លោក Steel បាន​ទូរស័ព្ទ​ហៅ​ប៉ូលីស ។ លោក​ឲ្យ​ដឹងថា ការរកឃើញ ហើយ​ប្រគល់​ត្រឡប់​វិញ​នូវ​ទឹកប្រាក់ ២០ លាន​ដុល្លារ ជា​មេរៀន​ដ៏​ថ្លៃថ្លា​មួយ​សំរាប់​កូនប្រុស​របស់លោក ។​ ​លោក​ពោលថាៈ «​នេះ​ជា​មេរៀន​សីលធម៌​ប្រាប់​ឲ្យ​វា​ដឹងថា ធ្វើ​អ្វីដែល​ត្រូវ ហើយក៏​ជា​ទង្វើរ​មួយគត់​ដែល​ស្រប​សីលធម៌​មនុស្ស​» ។ លោក​ប្រាប់ទៀតថា កូន​របស់លោក​វា​មាន​អារម្មណ៍​មោទនៈភាព​ចំពោះ​ទង្វើ​នេះ ។​កុមារា​វ័យ ៧ ឆ្នាំ រូបនេះ បាន​ប្រាប់​ឆា​ណែ​ល​ទូរទស្សន៍ WBMF ថា រូបគេ​ពុំមាន​នឹក​ដល់​បំណង​រក្សាទុក​លុយ​នេះ​ទេ ។​ប៉ូលីស​អាមេរិក​កំពុង​រុករក Brian Humphries Jr ៣៥ ឆ្នាំ -​ជន​ដែល​ត្រូវ​ចោទប្រកាន់ថា បាន​ប្រព្រឹត្ត​អំពើ​ប្លន់​២​លើក នៅ​ធនាគារ​កាលពី​ថ្ងៃទី​២៣ និង ២៨ ខែមករា កន្ល​មក ៕