សូម​ទៅ​ឲ្យ​បាន​សុខ លូន​មក​ខុស​ទីកន្លែង​ក្លាយជា​សាច់​ចិ​ញ្ជ្រាំ​ប៉ូ​កៗ​រួច​ម្ហូប​មួយពេល

សង្គមប្លែកៗ
0
398
….​ធម្មតា​ទេ សត្វ​ពស់​ដែល​វារ​ចូល​ផ្ទះ​ប្រាកដជា​ធ្វើ​ឲ្យ​សមាជិក​ទាំងឡាយ​ក្នុងផ្ទះ​ភ្ញាក់​លោត​ជើង​ពីរ ជើង​បី​ទាញ​ដំបង ឬ​អំបោស​វាយ​សំពង​ផ្តាច់​សង្ខា​ហើយ​។ វីដេអូ​ឃ្លី​ប​មួយ​នេះ បានបង្ហាញ​ឲ្យ​ឃើញ​សិស្ស​ប្រុសៗ​ប៉ុន្មាន​នាក់​ព្រួត​គ្នា​វ៉ៃ​ពស់​មួយ​ក្បាល​ហើយ ចិ​ញ្ជ្រាំ​ធ្វើជា​មុខ ម្ហូប​រួច​ថ្លៃ ចំណាយ​ទិញ​ម្ហូប​មួយពេល​នៅឯ​ផ្សារ​។ ពស់​មួយ​ក្បាល បាន វារ​ចូលក្នុង​បន្ទប់ដេក​របស់​ពួកគេ​នៅក្នុង​សាកលវិទ្យាល័យ​មួយកន្លែង​ហើយ​ត្រូវបាន​សិស្ស​ប្រុស​នៃ​វិទ្យាស្ថាន​មេកានិច និង​អគ្គិសនី Chongqing ចាប់យក ចម្អិន​មុខម្ហូប​ដ៏​ពិសេស ។​ ​បន្ទាប់ពី​បាន​ចាប់​ពស់​មួយ​ក្បាល​នេះ​រួចមក ពួកគេ​បាន​ពន្លះស្បែក បារ​យក​ពោះវៀន​ចេញ ហើយក៏​កាត់​ជា​កង់​តូចៗ​តែម្តង​។​បន្ទាប់មក​ពួកគេ​ក៏បាន​បន្ថែម​គ្រឿងផ្សំ​មួយចំនួនទៀត​ដូចជា ពុទ្រា​គ្រៀម ឬ​ស​ឈើ សំបក​ក្រូច គុយ​ឆាយ និង​គ្រឿងផ្សំ​ប៉ូវ​ផ្សេងៗ​ជាច្រើន ដើម្បី​ចម្អិន​ចេញ​ជា​ម្ហូប​ដ៏​ពិ​សេសមួយ​ឆ្នាំង​។​ក្រោយពី​រូបភាព​ទាំងនោះ ត្រូវបាន​គេ​ចែកចាយ​ពាសពេញ​ក្នុង​បណ្តាញ​សង្គម​រួចមក អ្នកគ្រប់គ្រង​សាលា​ក៏បាន​ដឹង​ពី​រឿងនេះ​។​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ គ្រូបង្រៀន​មួយរូប​បាន​និយាយថា ពួកគេ​មិន​សប្បាយចិត្ត​ចំពោះ​ហេតុការណ៍​នេះ​ទេ ព្រោះ​គ្មាន​គ្រូ​ណា​ដែល​បង្រៀន​ពួកគេ​ពី​របៀប​ធ្វើ​ឲ្យ​ខូច​មុខមាត់​សាលា​បែបនេះ​ឡើយ​។​ ​គួរ​បញ្ជាក់ថា ខណៈពេលដែល​សត្វ​ពស់​មិនត្រូវ​បាន​គេ​យកទៅ​ធ្វើជា​ម្ហូប​នៅក្នុង​ប្រទេសមួយ​ចំនួន​នោះ ការបរិភោគ​សាច់​ពស់​ត្រូវបានគេទទួលស្គាល់​យ៉ាង​ទូលំទូលាយ​នៅក្នុង​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ី ដូចជា ចិន តៃវ៉ាន់ ថៃ ឥណ្ឌូនេស៊ី វៀតណាម កម្ពុជា ជាដើម ហើយ​ពួកវា​ក៏ត្រូវ​បាន​គេ​ចាត់ទុកថា ជា​ឱសថ​ពិសេស​សម្រាប់​មនុស្សលោក​ផងដែរ​។ មនុស្ស​មួយចំនួន​មានជំនឿថា​នៅក្នុង​រដូវរងា ពិសា​សាច់​ពស់ មាន​ប្រសិទ្ធភាព​បង្កើន​កម្តៅ​ក្នុង​រាងកាយ​របស់​មនុស្ស​៕