ក្តី​ចម្ងល់​កប់​ក្នុង ផ្នូរ​ជា​រៀងរហូត​ហើយ​…​ព្រោះ​គ្មាន​នរណា​ហ៊ាន​កាត់ផ្តាច់​យក​គម្ពីរ​ចេញមកក្រៅ​ទេ

សង្គមប្លែកៗ
0
368
....​នៅក្នុង​ព្រះ​បដិមាករ​បាន​ផ្ទុក​នូវ​គម្ពីរ​ជាច្រើន​ធ្វើ​ឲ្យ​ក្រុម​បូរាណ​វិទូរ​ដេក​មិន​លក់​បក់​មិន​ល្ហើយ​សោះ ព្រះ​តែ​ចង់ដឹងថា តើ​បាន​កត់ត្រា​អ្វីខ្លះ​នៅក្នុង​គម្ពីរ​ទាំងនោះ​..​ប៉ុន្តែ​ពួក​បូរាណ​វិទូ​ទាំងនោះ​បានត្រឹមតែ​ងឿងឆ្ងល់​ប៉ុណ្ណោះ ពីព្រោះ​មិន​ហ៊ាន​ពុះ​បំបែក​យក​គម្ពីរ​នោះ​ចេញ​។​ព្រះ​បដិមាករ ព្រះ​ពោធិសត្វ​ម៉ា​នូ​ជី​រី​ប៊ូ​ដា (Manjushri Bodhisattva) បាន​តំកល់ទុក​នៅក្នុង​អារាម Hokkeji នាទី​ក្រុង Nara ប្រទេស​ជប៉ុន​ដែលជា​អារាម​បុរាណ​សាងសង់​នៅ​សតវត្សរ៍​៨​គ្រា​ដែល​ព្រះពុទ្ធសាសនា​ស្ថិតក្នុង​សម័យកាល​រុងរឿង​បំផុត​។​ ​ ក្រុម​អ្នក​បូរាណ​វិទូ​នៃ​សកល​វិទ្យាល័យ​ជាតិ Nara បានធ្វើការ​ត្រួតពិនិត្យ​ព្រះ​បដិមាករ​នេះ ដោយ​ម៉ាស៊ីន​ស្កែ​ន CT​។ លទ្ធផល​បង្ហាញថា ខាងក្នុង​មាន​លំហ​មួយ​ដែលមាន​ផ្ទុក​វត្ថុ​ចំនួន ១៨០ ។​រូបភាព​ស្កែ​ន CT បង្ហាញ​ឲ្យ​ឃើញថា មាន​បុរាណវត្ថុ តែ​ភាគច្រើន​គឺជា​គម្ពីរ​។ ពួកគេ​ជឿថា វត្ថុ​ទាំងនេះ​ពុំមាន​ការប៉ះពាល់​អ្វី​ឡើយ​ហើយ​បាន​ស្ថិត​ក្នុងនោះ​ជាង​៧០០​ឆ្នាំ​មកហើយ​។​របកគំហើញ​នេះ ពិត​ជាមាន​អត្ថន័យ​ដ៏​ធំធេង​លើ​វិស័យ​ប្រវត្តិសាស្ត្រ បុរាណ​សាស្ត្រ និង​អ​បិ​យ​ជំនឿ​។​ ​បញ្ហា​ចោទឡើង​ពេលនេះ គឺ​តើ​ត្រូវធ្វើ​បែបណា ដើម្បី​អាច​ដឹងបាន​ពី​ឯកសារ​ក្នុងនោះ ព្រោះ​ពួកគេ​រារែក​ចិត្ត មិន​ហ៊ាន​កាត់​បំបែក​។​​ព្រោះ​ជា​បុរាណវត្ថុ​ដែលមាន​វ័យ​យ៉ាង​ចំណាស់ ហើយ​ប្រសិន​ហ៊ាន​ធ្វើ​ផ្តេសផ្តាស​នោះ អ្នក​គោរពបូជា​ទាំងឡាយ តើ​គេ​យល់ព្រម​ដែរឬទេ​?៕