ខំ​តែ​ទុកចិត្ត​អា​មាស់​ច្រ​វ៉ាប​ចង្កូម​វែង​ឈរ​ថត​ស៊ែ​ល​ហ្វី​ជាមួយ​វិៈ​ក្លាយជា​ដុំ​សាច់​ប៉ា​តេ​!

សង្គមប្លែកៗ
0
382
..ស្ត្រីជនជាតិបារាំងម្នាក់នេះប្រាកដជាខ្លាចមួយអាយ៉ូសហើយលែងហ៊ានមកឈរក្បែរៗសត្វក្រពើទៀតហើយ​។ ក្រោយពី​នាង​វិះ​ក្លាយជា​ដុំ​សាច់​ប៉ា​តេ ទៅហើយនោះ ។ កាលពីពេលថ្មីៗនេះនារីទេសចរណ៍ជនជាតិបារាំងម្នាក់នេះវិៈតែនឹងបាត់បង់ជីវិតទៅហើយដោយសារសត្វ​ក្រពើ​មួយ​ក្បាល ខណៈពេលដែល​នាង និង​ប្ដី​របស់​នាង ចូលទៅ​កម្សាន្ត​ក្នុង​ឧទ្យាន​ជាតិ «Kho Yai National Park» ប្រទេស​ថៃ ។ ​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ ឈ្មោះ Benetulier Lesuffleur អាយុ ៤៦​ឆ្នាំបានចូលទៅ​កម្សាន្ត​ក្នុង​ឧទ្យាន Kho Yai National Parkនិងបានព្យាយាមថតរូបដោយមិនខ្វល់ខ្លាចមានគ្រោះថ្នាក់​ជាមួយ​សត្វ​សាហាវៗ ។ ប្រភព​ដដែល​បាន ឲ្យ​ដឹង​ទៀតថា ស្ត្រី​រងគ្រោះ​ខាងលើ បាន​ព្យាយាម​ថតរូប​ស៊ែ​ល​ហ្វី ជាមួយ​សត្វ​ក្រពើ​មួយ​ក្បាល ហើយ​រំពេច​នោះ ស្រាប់តែ​សត្វ​ក្រពើ​ខាំ​ជើង​របស់​នាង ហើយក៏​ត្រូវបាន​ក្រុម​សង្គ្រោះ​ជួយ​ទាន់ពេល និង​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ ។​ ​ ជុំវិញ​គ្រោះថ្នាក់​ខាងលើនេះ ប្រធាន​ឧទ្យាន​ជាតិ «Kho Yai National Park» លោក Kanchit Srinoppawan បាន​ចេញមុខ​និយាយថា ស្ត្រី​រងគ្រោះ និង​ប្ដី​របស់​នាង បាន​ដើរចូល​ទៅក្នុង​ឧទ្យាន និង​ថតរូប​ដោយ​មិន​ខ្វល់​ពី​សញ្ញា​គ្រោះថ្នាក់់ ដែល​ឧទ្យាន​បានដាក់​នោះទេ ដូចនេះហើយ​ទើប​មានរឿង​អាក្រក់​នេះ​កើតឡើង ៕