ដំបូង​ស្មានថា​នៅ​ក្មេង​…​ដល់​មើល​បញ្ជីស្នាម​លែង​សួរនាំ ធ្វើ​អេ​តា​ស៊ីវិល​ឲ្យ​ភ្លាម​

សង្គមប្លែកៗ
0
628
[wai id="5"]


…​មើល​រូបរាង​ត្រឹមតែ​ពី​សំបក​ក្រៅ​ពុំ​អាច​ប៉ាន់ស្មាន​អាយុ​នោះឡើយ​ដូច​ក​ម្លោះ​ក្រមុំ​មួយគូ​នេះ​ដំបូង​គេ​ស្មានថា​ជា​កូនក្មេង​តែ​ដល់​មើល​បញ្ជីស្នាម​…​លែង​សួរនាំ​ចុះ​អេ​តា​ស៊ីវិល​ឲ្យ​ភ្លាម​។​មន្ត្រី​មូលដ្ឋាន​ធ្វើការ​នៅ​ការិយាល័យ​អត្រានុកូលដ្ឋាន​បាន​ស្រឡាំងកាំង ហួសចិត្ត ពេល​ឃើញ​គូស្នេហ៍​វ័យក្មេង​មួយគូ បាន​បបួលគ្នា​មក​ស្នើសុំ​ចុះបញ្ជី​អាពាហ៍ពិពាហ៍​ក្នុង​សង្កាត់​មួយ​នៅ​ប្រទេស​ចិន​។ ពួកគេ​បាន​បដិសេធ​ភ្លាមៗ​មិន​ព្រម​ចុះ​ឲ្យ​ទេ ដោយសារ​ពួកគេ​មើលទៅ​ក្មេងៗ​ពេក​។​

ពាណិជ្ជកម្ម

​ប៉ុន្តែ​ពេល​គូស្នេហ៍​បង្ហាញ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​បន្ថែមទៀត ទើប​ពួកគេ​ប្ដូរ​ចិត្ត​យល់ព្រម​ធ្វើ​ឲ្យ​។ ក្នុង​លិខិត​នោះ​បញ្ជាក់ថា ខាង​ស្រី​អាយុ ២០​ឆ្នាំ ហើយ​ខាង​ប្រុស​អាយុ ២២​ឆ្នាំ​។ មន្ត្រី​ខាងលើ​មាន​ចម្ងល់​ទើប​សួរនាំ​ពួកគេ រួច​ពួកគេ​ប្រាប់ថា ពួកគេ​បានកើត​ជំងឺ​ក្រិន​មិនអាច​លូតលាស់​ដូច​មនុស្ស​ធម្មតា​បាន តែ​មុខមាត់​នៅ​ក្មេង​តាម​នោះដែរ​។​ខាង​ស្រី​មាន​កម្ពស់ ១,៣០​ម៉ែត្រ និង​ទម្ងន់​ជិត ៣០​គីឡូ គឺ​ប្រហាក់ប្រហែលគ្នា​ជាមួយ​ខាង​ប្រុស​ដែរ​។

​ជីវិត​ស្នេហា​របស់​ពួកគេ​កើតមាន​ដំបូង បន្ទាប់ពី​កម្មវិធី​ទូរទស្សន៍​មួយ​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​រួមគ្នា រួចហើយ​ទំនាក់ទំនង​របស់​ពួកគេ​ក៏​ចាប់​កើតមាន រហូត​ស្ម័គ្រ​រៀបការ​នឹង​គ្នា​តែម្ដង​៕