ទីតាំង​មួយចំនួន​នៅ​ផ្សារ​អូរ​ឬ​ស្សី កំពុងមាន​បញ្ហា​ហើយ

ព្រឹត្តិការណ៍ថ្មីៗ
0
256
  ​នៅ​ថ្ងៃទី​១៧ ខែធ្នូ នេះ បើ​យោងតាម​សេចក្តីជូនដំណឹង​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា អាជីវករ​ដែល​កំពុង​លក់ដូរ​នៅលើ​ឡៅតឿ ក្រោម​ឡៅតឿ និង​ជុំវិញ​បរិវេណ​ទីតាំង​នេះ​ទាំងអស់ ផ្ទេរ​ការលក់ដូរ​ជា​បណ្តោះអាសន្ន​ក្នុង​រយៈពេល​ខ្លី ទៅ​ទីតាំង​ថ្មី​នៅក្រៅ​ផ្សារ ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព និង​ចៀសវាង​រាល់​ហានិភ័យ ដែល​កើតមានឡើង​ជាយថាហេតុ​។​ ​សំណង់​អគារ​ផ្សារ​អូរ​ប្ញ​ស្សី ដែលមាន​រយៈពេល​យូរ​ឆ្នាំ​មកហើយ​នោះ នៅមាន​លក្ខណៈ​រឹងមាំ​នៅឡើយ​។ លើកលែងតែ​សំណង់​ឡៅតឿ ដែលមាន​សភាព​បែក​ប្រេះស្រាំ​ដោយ​អន្លើ ហើយ​ប្រសិនបើ​ទុក​យូរ​បន្តទៀត អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ ជាពិសេស​អាជីវ​ករល​ក់​ដូរ​ក្នុង​ផ្សារ អតិថិជន និង​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​។​ ​