មន្ទីរពេទ្យ​ព្រះ​កេតុមាលា ការវះកាត់​ដូរ​ក្រលៀន និង​សរីរាង្គ​មួយចំនួន​របស់​មនុស្ស អាចធ្វើ​បាន​ដោយ​សុវត្ថិភាព​

ព្រឹត្តិការណ៍ថ្មីៗ
0
390
​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានប្រកាស​ឲ្យ​ដឹងថា ការវះកាត់​ដូរ​ក្រលៀន និង​សរីរាង្គ​មួយចំនួន​របស់​មនុស្ស អាចធ្វើ​បាន​ដោយ​សុវត្ថិភាព នៅ​មន្ទីរពេទ្យ​យោធា ឬ​ហៅថា មន្ទីរពេទ្យ​ព្រះ​កេតុមាលា នៅ​រាជធានី​ភ្នំពេញ ដោយ​មិនចាំបាច់​ចំណាយ​ថវិកា​ច្រើន ចេញទៅ​ព្យាបាល​នៅ​ពេទ្យ​ក្រៅប្រទេស​ឡើយ​។ ថ្លែង​បែបនេះ នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៩​ នៅក្នុងពិធី​ប្រគល់​សញ្ញាបត្រ បាន​ធ្វើឡើង​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ។​ ​ការដូរ​ក្រលៀន ឬ​សរីរាង្គ​ក្នុង​មួយចំនួន​នៅពេលនេះ គឺអាច​ធ្វើបាន​ប្រកបដោយ​សុវត្ថិភាព នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា (​ពេទ្យ​ទាហាន​)​។ សម្តេច បាន​លើកទឹកចិត្ត​ឲ្យ​បងប្អូន​ដែល​កំពុង​ជួប​បញ្ហា​ដូរ​ក្រលៀន​កុំ​អស់សង្ឃឹម​ឲ្យ​សោះ ទោះបី​គ្មាន​ប្រាក់ គឺ​ឲ្យ​តែមាន​សាច់ញាតិ​បងប្អូន​កូនចៅ ឬ​គ្រួសារ​អ្នកជំងឺ​មាន​ក្រលៀន​ប្រភេទ​ដូចគ្នា​គឺអាច​មក​ពិភាក្សា ព្យាបាល​និង​ដោះដូរ​នៅ​មន្ទីរពេទ្យ​នេះ​បាន​ដែល​មានគុណ​ភាពល្អ​ដូច​មន្ទីរពេទ្យ​នៅក្រៅ​ប្រទេស​ផងដែរ​។ ទន្ទឹមនឹង​នេះដែរ សម្តេច បាន​ហាមឃាត់​ដាច់ខាត​ចំពោះ​អំពើ​ជួញដូរ​ក្រលៀន និង​គ្រឿងក្នុង​មនុស្ស​ដោយ​ខុសច្បាប់​ដែល​នឹងត្រូវ​ផ្តន្ទារ​ទោស​យ៉ាងធ្ងន់ធ្ងរ​មិន​លើកលែង​ឡើយ​។​ ​បន្ថែម​ពី​នោះ​ទៀត សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​ដល់​ការអភិវឌ្ឍ​វិស័យ​សុខាភិបាល ឲ្យ​កាន់​តែមាន​គុណភាព ប្រសិទ្ធភាព​ខ្ពស់ ជាមួយ​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ ដើម្បី​ឲ្យ​សក្តិ​សមជា​កន្លែង​ព្យាបាល​របស់​ជាតិ ក្នុងការ​បម្រើសេវា​សុខភាព​ជូន ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​៕