តើ​គួរ​រកស៊ី​មុន​រៀបការ ឬ​ក្រោយ​រៀបការ​? តើ​មួយណា​ល្អ​ជាង ?

ព្រឹត្តិការណ៍ថ្មីៗ
0
1149
[wai id="8"]


[wai id="7"]
​គួរ​រកស៊ី​មុន​រៀបការ ឬ​រៀបការ​រួច​ចាំ​រកស៊ី បាន​ក្លាយជា​សំណួរ​ក្នុង​ផ្នត់គំនិត​របស់​មនុស្ស​ភាគច្រើន​។ អ្នកខ្លះ​តែង​គិតថា គួរ​រកស៊ី​មុន​រៀបការ​ទើប​ល្អ ចំណែក​អ្នកខ្លះ​គិតថា​រៀបការ​ចាំ​រៀបការ​ទើប​ល្អ ដោយ​ផ្អែកលើ​ការយល់ឃើញ​រៀងៗ​ខ្លួន​។ ចុះ​ចំណែក​អ្នកមាន​បទពិសោធន៍​ជាក់ស្ដែង​វិញ តើ​រកស៊ី​មុន​រៀបការ ឬ​ក្រោយ​រៀបការ​?
ពាណិជ្ជកម្ម

​បើ​និយាយ​អំពី​ជីវិត​គូ​ជាមួយនឹង​ការតស៊ូ ប្រឹងប្រែង​រកស៊ី​វិញ ក៏មាន​គូស្នេហ៍​ខ្លះ​ចាប់ដៃគ្នា​តាំងពី​មិនទាន់​រៀបការ រហូត​បាន​ជោគជ័យ​នៅពេលដែល​ពួកគេ​រៀបការ​រួច​ក៏មាន​របរ​រកស៊ី​ដ៏​នឹងនរ​មួយ ។ ប៉ុន្តែ​ក្នុងនោះ​ក៏​អាចមាន​ហានិភ័យ​មួយ​ប្រសិនបើ​អ្នក​ទាំងពីរ​មាន​បញ្ហា​បែកបាក់ ឬ​បញ្ហា​រកាំរកូស​ណាមួយ​នោះ វា​ក៏​អាច​បាត់បង់​ទាំង​ស្នេហា ឯ​ការរកស៊ី​ក៏​អាចមាន​បញ្ហា ។​
​លោក​បណ្ឌិត គីម ហ៊ាង ជា​ម្ចាស់​ក្រុមហ៊ុន Khmer Real Estate បាន​ចែករំលែក​បទពិសោធន៍​ផ្ទាល់ខ្លួន​ថា លោក​បាន​ចាប់ ផ្ដើម​ប្រថុយ​រកស៊ី​តាំងពី​នៅ​កំលោះ នៅ​ខ្លួន​មួយ ក្នុង​វ័យ​ប្រហែល ២៥​ទៅ ២៦​ឆ្នាំ ។ លោក​ផ្ដល់យោបល់​ទៅ​យុវជន​ថា ប្រសិនបើ​មានគំនិត​រកស៊ី​កុំ​រង់ចាំ​ដល់ពេល​មាន​ប្រពន្ធ រៀបការ​ហើយ គួរតែ​សាកល្បង​ប្រថុយ​នៅពេលដែល​ខ្លួន​នៅ កំលោះ​ជា​រឿង​ល្អ​បំផុត ព្រោះ​ហេតុផល​ដ៏​សំខាន់​មួយ​នោះ គឺថា​ប្រសិនបើ​បរាជ័យ​លើ​មុខ​ជំនួញ គឺ​មានតែ​ខ្លួន​មួយ មិនទាន់មាន​បន្ទុក​ដើម្បី​ទទួលខុសត្រូវ ។​

​លោក​បន្តទៀតថា ប្រសិនបើ​រៀបការ​ហើយ​ទើប​ចាប់ផ្ដើម​រកស៊ី ករណី​មុខ​ជំនួញ​មាន​បញ្ហា ក្ស័យធន បរាជ័យ តើ​ប្រពន្ធ​កូន បាន​អ្វី​ហូបចុក បាន​លុយ​ពី​ណា​ចាយ​? ដូច្នេះហើយ​ពេល​នៅ​កំលោះ​នេះ ជា​ពេល​ដ៏​ល្អ​ក្នុងការ​ចាប់ផ្ដើម​រកស៊ី​ទោះ មាន​បញ្ហា​អី​ចង់​ដេក​តាម​របង​វត្ត​ក៏បាន ព្រោះ​មានតែ​ខ្លួន​មួយ មិន​នាំ​អ្នកណា​មក​លំបាក​ជាមួយ​យើង​។​
​សហគ្រិន​កំពុង​ជោគជ័យ​ក្នុង​អាជីវកម្ម​រូបនេះ បញ្ជាក់ទៀតថា ពេលដែល​មានគ្រួសារ​មុន​ធ្វើ​មួយ​គឺ​ត្រូវ​ប្រយ័ត្ន​ណាស់ មិនមែន​អាជីវកម្ម​ដួល​ហើយ​នាំ​គ្រួសារ​ទៅ​ស្នាក់នៅ​ក្នុង​វត្ត​នោះទេ​។ លោក​ប្រាប់ថា បុគ្គល​ដែល​ជោគជ័យ​ក្នុង​អាជីវកម្ម​គឺ បុគ្គល​ដែល​ហ៊ាន​ដូចនេះ​ជារួម​គួរ​រកស៊ី​ពេល​នៅ​លីវ​កុំ​ចាំ​ដល់​មានគ្រួសារ​៕
[wai id="5"]