អត់​នោម​ចេញ​៥​ឆ្នាំ​ធ្វើ​ឲ្យ​ពោះធំ​ដូច​មាន​ផ្ទៃពោះ​៩​ខែ នារី​ដ៏​ស្រស់ស្អាត​ម្នាក់​ក៏​សម្រេចចិត្ត​វះកាត់​ចេញ​ដើម្បី​បំបាត់​ការឈឺចាប់​

សង្គមប្លែកៗ
0
287
​ជាមួយនឹង​ការស្រែក​ដោយ​ការឈឺចាប់ នាង Pollyanna Love មាន​អារម្មណ៍​ថា លំពែង​របស់​នាង​ប្រុង​ផ្ទុះ​ទៅហើយ​។ នាង Pollyanna អាយុ​២៣​ឆ្នាំ បាន​ចំណាយពេល​៥​ឆ្នាំ ដោយ​មិនអាច​អាច​បត់ជើងតូច​បាន ហើយ​រោគសញ្ញា​ជំងឺ​ធ្ងន់ធ្ងរ​បែបនេះ បានធ្វើ​ឲ្យ​រូបនាង​មាន​ពោះ​ប៉ោង​ដូច​អ្នកមាន​ផ្ទៃពោះ​៩​ខែ​។​ ​នាង Pollyanna ត្រូវការ​ព្យាបាល​យ៉ាង​ប្រញាប់ ក្រោយពេល​រកឃើញថា នាង​មាន​រោគសញ្ញា Fowler's Syndrome ដែល​បានធ្វើ​ឲ្យ​មានដំណើរ​កន្ត្រាក់​លំពែង​ដ៏​ឈឺចាប់ ។​ ​ក្រោយ​អត់ទ្រាំ​នឹង​ការឈឺចាប់​នេះ​អស់​រយៈពេល​ជាង​២​ទសវត្សរ៍ នាង Pollyanna ក៏បាន​សម្រេចចិត្តថា ជម្រើស​តែមួយគត់ គឺ​ត្រូវតែ​វះកាត់​យក​លំពែង​របស់​នាង​ចេញ ហើយ​និង​ដាក់​ថង់​ប្លា​ស្ទិ​ក​ជំនួស​វិញ​។​ ​ស្ថិតក្នុង​ដំណើរការ​នៃ​ការ​ជាសះស្បើយ នាង Pollyanna មកពី​ទីក្រុង Ilkeston ស្រុក Derbyshire ចក្រភព​អង់គ្លេស បាន​ចែករំលែក​នូវ​រឿងរ៉ាវ​ដ៏​ឈឺចាប់​របស់​នាង ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​ស្ថានភាព​ដែល​យី​យា​ដល់​ដំណើរ​កន្ត្រាក់​លំពែង​ដ៏​ឈឺចាប់​ដូចជា​រូបនាង​។ ​នាង​បាន​និយាយថា មាន​មនុស្ស​តិចតួច​បំផុត​ដែល​ធ្លាប់​ឮ​ស្ថានភាព​បែបនេះ ហេតុដូច្នេះ​ហើយ​នាង​បាន​តាំងចិត្ត​រួចហើយ ត្រូវតែ​ផ្សព្វផ្សាយ​ពី​វា ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​វា​។​ ​មុនពេល​ឆ្លងកាត់​បទពិសោធន៍​ដ៏​អាក្រក់​នេះ នាង Pollyanna បាន​ញាំញី​ដោយសារ​ការឆ្លង​ជំងឺ​លំពែង​តាំងពី​នាង​មាន​អាយុ​៤​ឆ្នាំ​មកម្ល៉េះ ហើយ​នាង​មាន​អារម្មណ៍​ថា​ដូច​ភ្លើង​ឆេះ​ក្នុង​ពោះ​រាល់ពេល​នាង​ព្យាយាម​ផឹកទឹក​ម្តងៗ​។​ ​នាង​បាន​ទៅ​ជួប​គ្រូពេទ្យ​ម្តង​ជា​២​ដង ជា​កន្លែង​ដែល​នាង​ទទួលបាន​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ករាល់​លើក ដែល​វា​មាន​ប្រសិទ្ធិភាព​តិចតួច​បំផុត ជាហេតុ​ធ្វើ​ឲ្យ​រោគសញ្ញា​របស់​នាង​វិលត្រឡប់​មករ​សភាព​ដើម​ដដែល​។​ ​នាង Pollyanna និយាយទៀតថា នាង​បាន​ឆ្លង​ជំងឺ​លំពែង​នេះ​យ៉ាងយូរ គឺ​តាំងពី​នាង​មាន​អាយុ​៤-៥​ឆ្នាំ​មកម្ល៉េះ​។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ នាង​ចង់​ចូល​បន្ទប់ទឹក​ខ្លាំងណាស់ ប៉ុន្តែ​រាល់​លើក​នៃ​ការចូល​បន្ទប់ទឹក នាង​អាច​នោម​ចេញ​តែ​២ ឬ​៣​ដំណក់​ប៉ុណ្ណោះ​។ នាង​បាន​យី​យា​ដោយសារ​បញ្ហា​មួយ​នេះ ស្ទើរតែ​ពេញ​ពេលវេលា​របស់​នាង​នៅឯ​សាលារៀន ដោយសារតែ​វា​បង្កឡើង​ដោយ​តម្រូវការ​របស់​នាង​ក្នុងការ​ប្រើប្រាស់​បន្ទប់ទឹក​។ នាង​ត្រូវតែ​ស្លៀក​កន្ទប​ទៅ​សាលារៀន​។​ ​នាង​បន្តទៀតថា នាង​មាន​អារម្មណ៍​ស្អប់​ខ្លួនឯង​ខ្លាំងណាស់ ហើយ​នាង​មិនដែល​និយាយប្រាប់​នរណាម្នាក់​ពី​រឿង​ដែល​បាន​កើតឡើង​នោះទេ​។ វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជំនឿ​ចិត្ត​របស់​នាង​។ នាង​ពិត​ជាមាន​អារម្មណ៍​ចង់​ចូល​បន្ទប់ទឹក​ខ្លាំងណាស់ ប៉ុន្តែ​នាង​មិន​យល់​សោះ​ថា​តើ​វា​បណ្តាលមកពី​អ្វី​។​ ​ដើម្បី​បញ្ចប់​នូវ​ការឈឺចាប់​មួយ​នេះ នាង Pollyanna ក៏បាន​សម្រេច​ទទួល​ការវះកាត់​រយៈពេល​៦​ម៉ោង​ដោយ​ជោគជ័យ កាលពី​ខែ​កុ​ម្ភះ ឆ្នាំ​២០១៥៕​