សំណាង​ក្លាយជា​អ្នកមាន រើស​បាន​ដុំថ្ម​ធ្លាក់ចុះ​ពី​ពិភព​ផ្កាយ​

សង្គមប្លែកៗ
0
899
....​រាល់​លើក ​ក្រោយពេល​ចប់​ការងារ​...​ហើយ​វិល​ត្រឡប់មកផ្ទះ​វិញ​បុរស​ជនជាតិ​អាមេរិក​Tobias​បានធ្វើ​ដំណើរ​លើផ្លូវ​ដែលមាន​ចរាចរណ៍​ទៅមក​ប៉ុន្តែ​នៅក្នុង​ថ្ងៃមួយ​ក្រោយ​ចប់​ការងារ​ស្រាប់តែ​គាត់​មានចិត្ត​រសេះរសោះ​ចង់​វិលត្រឡប់​មកដល់​ផ្ទះ​ឆាប់ៗ​ក៏​ធ្វើដំណើរ​លើផ្លូវ​កាត់​ក្នុងព្រៃ​តែម្នាក់ឯង​យ៉ាង​ស្ងាត់ជ្រងំ​គឺ​ប្រៀប​បានជា​សំណាង​បង្ហាញផ្លូវ​មែន​បុរស​នេះ​ប្រទះ​កំណប់​ធ្លាក់​ពី​ពិភព​ផ្កាយ​។​នៅតាម​ផ្លូវ​ឆ្លងកាត់​ទីវាល​រហោស្ថាន​លោក​Tobias​ពិតជា​មានការ​បារ​ម្ហ​ហើយ​ខំប្រឹង​ធ្វើដំណើរ​យ៉ាង​ប្រញាប់ ចៃដន្យ​គ្រវាស​ភ្នែក​ឃើញ​វត្ថុ​បញ្ចេញ​ពន្លឺ​មួយ​នៅក្បែរ​ផ្លូវ​។​ Tobias​ងឿងឆ្ងល់​ក៏​ខិត​បន្តិច​ម្តងៗ​ចូលទៅ​កៀក​ហើយក៏​ឃើញថា​នោះ​ជា​ដុំថ្ម​មួយ​ធំ​បញ្ចេញ​ពន្លឺ​ពណ៌​លឿង​ពេលដែល​រស្មី​ព្រះអាទិត្យ​បញ្ចាង​ចំ​។​ពេល​សង្កេតមើល​ម៉ត់ចត់​ទៅ​វា​មាន​រន្ធ​ជាច្រើន​ដូចជា​សំបុក​ឃ្មុំ​អង្រួន​សាកមើល​ពុំ​នឹកស្មានថា​វា​ស្រាល​សោះ​។​លោក​កាន់តែ​ឆ្ងល់​ហើយ​ពិតជា​ចង់ដឹងថា​តើ​វា​ជា​ថ្ម​អ្វី​ក៏​ប្រញាប់​យក​វា​មក​ផ្ទះ​។​បន្ទាប់មក​លោក​ក៏​ស្វះ​ស្វែងរក​អ្នកជំនាញការ​ដើម្បី​ពិនិត្យ​ថ្ម​ចម្លែក​នេះ​។​ពួក​អ្នកជំនាញការ​ក្រោយពេល​ឃើញ​វា​ក៏​និយាយ​លែងចេញ​តែម្តង​។​វា​គឺជា​ដុំ​អាចម៍ផ្កាយ​មកពី​ភព​ដទៃ​គេ​បានដាក់​ឈ្មោះថា​Fukang​រួច​ក្រោយមក​ក៏​ត្រូវបាន​កាត់ចេញ​ជាច្រើន​ផ្នែក​ដើម្បី​លក់​ដេញថ្លៃ​។​គេ​ក៏​រកឃើញថា​Fukang​ដែល​ចាំង​ពន្លឺ​ពណ៌​លឿង​បែបនេះ​ព្រោះ​វា​មាន​ធាតុ​រ៉ែ​ម្យ៉ាង​ហៅថា​olivine​ហើយ​ក្នុង​រចនាសម្ព័ន្ធ​នៃ​ដុំថ្ម​មាន​លាយ​ជាមួយនឹង​សារធាតុ​ចម្លែក​nickel​។​អាស្រ័យហេតុនេះ​វា​ត្រូវបាន​វាយតម្លៃថា​ជា​ដុំ​អាចម៍ផ្កាយ​ស្អាត​បំផុត​ដែល​មនុស្ស​ធ្លាប់​ឃើញ​។​ចំណែក​មួយផ្នែក​នៃ​ដុំ​អាចម៍ផ្កាយ​Fukang​ត្រូវបាន​លក់​ដេញថ្លៃ​ក្នុងតម្លៃ​ចាប់ផ្តើម២លានដុល្លារនៅញូវយ៉កសហរដ្ឋអាមេរិក​។ លទ្ធផល​ចុងក្រោយ​គេ​លក់បាន​តម្លៃ​ដល់​ទៅ​ទ្វេដង​ឯណោះ​។​ក្រុម​អ្នកជំនាញការ​ជឿថា​Fukang​មាន​ប្រភពដើម​ចេញពី​ផ្នែក​ខាងក្នុង​នៃ​ដុំ​អាច​ផ្កាយ​ហើយ​វា​ត្រូវបាន​កកើតឡើង​ប្រមាណ​៤,៥០០០​លាន​ឆ្នាំ​ឆ្នាំមុន​។​នេះ​ពិតជា​សំណាង​មើល​ពុំ​ឃើញ​មែន​៕