ចង់បាន​លុយ​ប្រើល្បិច​ដួល​ប្រកាច់​មុខ​ឡាន​…​មានអី​ខ្មាស់​គេ​ដូច​អត់​ស្លៀក​លី​អូ​

សង្គមប្លែកៗ
0
301
…​នៅក្នុង​សម័យ​ជឿនលឿន​ដូច​ពេល​បច្ចុប្បន្ននេះ​កាមេរ៉ា​សុវត្ថិភាព​បាន​បំពាក់​ស្ទើរ​គ្រប់​ច្រកល្ហក​ត្រង់​កន្លែង​អ៊ូអរ​ដ៏​មមាញឹក ដូច្នេះ​អ្វី​ទាំងឡាយ​បានកើត​ឡើង​នៅ​ត្រូវ​កន្លែង​ទាំងអស់​នោះបាន​កត់ត្រា​ឲ្យ​ឃើញ​ពី​រូបភាព​ទាំងអស់​គ្មានអ្វី​ប្រកែក​បាន​នោះឡើយ​។​ចំពោះ​រូបភាព​មួយ​នេះ​បានទទួល​រង​នូវ​ការរិះគន់ និង​ខឹងសម្បា​យ៉ាងខ្លាំង ពី​សំណាក់​មហាជន​លើ​បណ្តាញ​សង្គម ក្រោយ​វីដេអូ​ឃ្លី​ប​ស្ត្រី​ជា​ម្តាយ​ជនជាតិ​ចិន​ម្នាក់ បាន​ប្រើល្បិច​រកលុយ ដោយ​ធ្វើជា​រុញ​កូនប្រុស​ចូល​ឡាន ខណៈដែល​ខ្លួនឯង​វិញ ធ្វើជា​ដេក​ប្រកាច់ប្រកិន ដើម្បី​ចង់​ចោទថា​គេ​បើក​បុក ហើយ​ទាមទារ​ថ្លៃ​សំណង​។​ ​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​សប្តាហ៍​មុននេះ នៅឯ​ចំណតរថយន្ត​មួយកន្លែង ស្ថិតក្នុង​ទីក្រុង Guangzhou ខេត្ត Guangdong ប្រទេស​ចិន​។​ផ្អែក​តាមរយៈ​វីដេអូ​ឃ្លី​ប ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព នៅក្នុង​ថ្ងៃកើតហេតុ ដែល​មិនអាច​ប្រកែក​បាន​នោះ បានបង្ហាញ​យ៉ាងច្បាស់ ពី​សកម្មភាព​របស់​ស្ត្រី​ជា​ម្តាយ រួមទាំង​កូនប្រុស​ម្នាក់ កំពុងតែ​ឈរ​រេរា​រង់ចាំ​ឱកាសល្អ ដើម្បី​ប្រើល្បិច​រកលុយ​។​មិនយូរប៉ុន្មាន ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​បាន​បើក​ចូល​ចំណត ហើយ​ភ្លាមៗ​នោះ ស្ត្រី​ជា​ម្តាយ​ខាងលើនេះ ក៏បាន​ស្ទុះ​ទៅ​រុញ​កូនប្រុស​ខ្លួនឯង​ចូល​ឡាន ក្នុង​គោលបំណង​ចង់​ចោទថា ឡាន​មួយគ្រឿង​នោះ​បើក​បុក​កូន​នាង​។​ផ្ទុយទៅវិញ ផែន​ការណ៍​ហាក់​មិន​រលូន ក្រោយ​អ្នកបើកបរ​បានជា​ន់​ហ្វ្រាំង​ឈប់​ទាន់ ហើយ​ភ្លាមៗ​នោះ ស្ត្រី​ជា​ម្តាយ​ខាងលើ ក៏បានរ​ត់ទៅ​ដេក​ននៀល​ដី ធ្វើជា​ប្រកាច់ប្រកិន​នៅមុខ​ឡាន​វិញ​ម្តង ប៉ុន្តែ​ត្រូវបាន​រថយន្ត​បើក​ថយក្រោយ​វិញ​។​ក្នុង​ហេតុការណ៍​នោះដែរ គេ​ក៏​ឃើញ​មាន​បុរស​ជា​អ្នក​ដឹកជញ្ជូន​អាហារ​ម្នាក់ ដែល​ឈរ​នៅក្បែរនោះ បាន​ចូលទៅ​ទាញ​ដៃ​ក្មេងប្រុស​តូច ជា​កូន​ស្ត្រី​ជា​ម្តាយ​ខាងលើ ឲ្យ​ចេញ​ឆ្ងាយ​ផងដែរ​។​យ៉ាងណាមិញ បើទោះបីជា​ខំប្រឹង​យ៉ាងណាក្តី នៅ​ទីបំផុត​វិធីសាស្ត្រ​រកលុយ​មិន​ស្គាល់​ស្លាប់ របស់​ស្ត្រី​ជា​ម្តាយ និង​កូនប្រុស​ខាងលើនេះ នៅតែ​មិនអាច​សម្រេច ហើយ​ថែមទាំង​ត្រូវបាន​គេ​រិះគន់​យ៉ាង​ចាស់​ថែម​ទៀតផង​។​ ​គួរ​ឲ្យ​ដឹងផង​ដែរ​ថា នេះ​មិនមែនជា​លើកទីមួយ​ទេ ដែលមាន​ករណីបែបនេះ​កើតឡើង​។ ព្រោះ​កន្លងមក វិធីសាស្ត្រ​រកលុយ​ដ៏​គ្រោះថ្នាក់​នេះ ត្រូវបាន​គេ​ដឹងថា មាន​ជនជាតិ​ចិន​ចិន​ក្រីក្រ និង​ខ្វះ​ការពិចារណា​មួយចំនួន​តូច បានធ្វើ​សកម្មភាព​បែបនេះ ទាំង​ប្រថុយ​ជីវិត​តាម​ដងផ្លូវ រត់​ចូល​ឡាន​ស្រស់ៗ (​ឡាន​កំពុងបើក​លើផ្លូវ​) ខ្លះ​ធ្វើជារ​ត់ទៅ​ដេក​ក្រោម​ឡាន ខ្លះរ​ត់ទៅ​បោក​ក្បាល បោក​ខ្លួន​បោក​ប្រាណ​នឹង​ឡាន​គេ ដើម្បី​ជាការ​ចោទប្រកាន់ និង​ទាមទារ​សំណង​ពី​អ្នកបើកបរ ខណៈ​ក៏មាន​អ្នកខ្លះ​បាន​រងរបួស ខ្លះ​បាន​ស្លាប់បាត់​បង់ជីវិត​មែនទែន ព្រោះតែ​ព្រហើន​ចង់បាន​លុយ​មិន​ខ្លាច​ស្លាប់​នេះ​ផងដែរ ៕