ហេង​មែន​…​គ្រាន់តែ​សម្លឹង​គ្រឿងអលង្ការ​ទាំង​ទឹកមុខ​ក្រៀម​ផ្អេះ​…​ក្តៅ​កក្រើក​ដល់​ទេវតា​ផ្តល់​កាដូ​ឲ្យ​ព្រោងព្រាត​

សង្គមប្លែកៗ
0
333
...​បុរស​ម្នាក់នេះ​ពិតជា​ហេង​អស្ចារ្យ​ហើយ ខណៈពេល​ឈរ​សម្លឹង​មើលទៅ​គ្រឿងអលង្ការ​ដែល​ដាក់តាំង​ក្នុង​ទូទាំង​ដឹកមុខ​ក្រៀម​ផ្អេះ​ស្រាប់​តែមាន​មនុស្ស​ផ្សេងទៀត ឃើញ​ដូច្នេះ​ក៏​ទាញ​កាមេរ៉ា​ថត​ផ្លាប់​ហើយ​បង្ហោះ​ភ្លែត​មាន​សម្បុរ​សជន​ខ្លះ​កើតក្តី​រំជួលចិត្ត​ក៏​ចំណាយ​ប្រាក់​ទិញ​របស់របរ​ជា​កាដូ​ឲ្យ​ព្រោងព្រាត​។​បុរស​កំសត់​អ្នក​អនាម័យ​ជនជាតិ បង់​ក្លា​ដែ​សម្នាក់​នេះ មាន​ភ​ព្វ​សំណាង​បានទទួល​កាដូរ​ជាទី​គាប់ចិត្ត បន្ទាប់ពី​រូបថត​របស់គាត់​មួយ​សន្លឹក ទទួលបាន​ការចាប់អារម្មណ៍ និង​អាណិតអាសូរ​ពី​សំណាក់​អ្នក​និយម​លេង​បណ្ដាញ​ទំនាក់ទំនង​សង្គម នៅ​ទូទាំង​ពិភពលោក ។​ ​តាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា បុរស​ចំណាស់​រូបនេះ ឈ្មោះ Abdul Karim អាយុ ៦៥​ឆ្នាំ មក​ធ្វើការ​នៅ​ទីក្រុង​រី​យ៉ា​ដ ប្រទេស​អារ៉ាប់ ជា​អ្នក​អនាម័យ ។ ថ្ងៃមួយ Abdul Karim បាន​ឈរ​សំឡឹងមើល​ទូ​គ្រឿងអលង្ការ ទាំង​ចិត្ត​ចង់បាន​ប៉ុន្តែ​គ្មាន​សមត្ថភាព​ទិញ ដូចនេះ​លោក​បានត្រឹមតែ​សំឡឹង​ប៉ុណ្ណោះ ។ ដោយសារតែ​ឃើញ​ពីស​ភាព​របស់​បុរស​ចំណាស់ Karim មើលទៅ​គួរ​ឲ្យ​អាណិត បានធ្វើ​ឲ្យ​បុរស​ម្នាក់​ឈ្មោះ Abdullah Al-Qahtani អាយុ ៣៨​ឆ្នាំ ដែលមាន​គណនី Tweeter ឈ្មោះ «Ensaneyat» បាន​ថតរូប​របស់គាត់ ហើយ​បង្ហោះ​ក្នុង​គណនី Tweeter និង​ធ្វើការ​ចែករំលែក​រហូត​ដល់ ៦,៥០០ ដង រហូតដល់​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​មនុស្ស​ជាច្រើន​លើ​សាកលលោក ។ ក្រោយពី​មាន​អ្នក​ស្គាល់ Karim កាន់តែច្រើន​ហើយ​នោះ ស្រាប់តែ Karim ទទួលបាន​កាដូ​ជា​គ្រឿង​អ​ល្ក​ការ​មានតម្លៃ​មួយឈុត ទឹកប្រាក់​មួយចំនួន ទូរស័ព្ទ​ទំនើប ២​គ្រឿង​រួម​ន​មាន Iphone7 មួយគ្រឿង និង Sumsung Galaxy មួយគ្រឿង និង​សម្ភារៈ​ដទៃទៀត​ផងដែរ ។​ ​លោក Abdul Karim បាន​និយាយ​ទៅកាន់​ទូរ​ទរ​ស្សន៍ CNN ថា គាត់​ទទួលបាន​ប្រាក់ខែ​តែ ១៨៧​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយខែ​…​គាត់​ពិ​ជា​សប្បាយ​រី​រាយ​ខ្លាំងណាស់​ដែល​ទទួលបាន​កាដូ​ដ៏​មិន​នឹកស្មាន​ទាំងនេះ ។ ជាមួយគ្នានេះ​លោក Al-Qahtani ក៏បាន​ប្រាប់ CNN ដែរ​ថា បុរស​ចំណាស់ Abdul Karim ជា​មនុស្ស​ល្អ ស្លូតបូត ដូចនេះហើយ​ទើប​លោក​មានចិត្ត​ចង់​ជួយ ៕