ក្រុម​អ្នកស្រាវជ្រាវ​រកឃើញថា​បុព្វបុរស​យើង​ចូលចិត្ត​ទំពា​រស្ក​កៅស៊ូ​ជ័រ​ឈើ​អំឡុង​កាលពី​រយៈពេល​៥.៧០០​ឆ្នាំមុន​

វិទ្យាសាស្ត្រ
0
332
​ហ្សែ​ន​មនុស្ស​អាយុកាល​៥.៧០០​ឆ្នាំ ត្រូវបាន​យកចេញ​ពី​ស្ក​កៅស៊ូ​បុរាណ​។ ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​រកឃើញថា មនុស្ស​ដែល​បាន​ទំពា​រស្ក​កៅស៊ូ​នេះ គឺជា​ក្មេងស្រី​វ័យក្មេង​ម្នាក់ រស់នៅក្នុង​ប្រទេស​ដា​ណឺ​ម៉ា ដែលមាន​ស្បែក​សម្បុរ​ខ្មៅ និង​ភ្នែក​ពណ៌​ខៀវ​។​វា​មានន័យថា វិធី​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ ទទួលបាន DNA​ពី​បុព្វបុរស​របស់​ពួកយើង គឺមាន​លក្ខណៈ​ទូលំទូលាយ​ជាង​អ្វីដែល​យើង​បានគិត​កាលពីមុន​ទៅទៀត​។ ​ ស្ក​កៅស៊ូ​នេះ គ្រាន់តែ​ជា​ចំណែក​មួយ​នៃ​កៅស៊ូ​ជ័រ​ឈើ​ប៉ុណ្ណោះ​។ ស្ក​កៅស៊ូ​នេះ ធ្វើឡើង​ដោយ​ការ​កម្តៅ​សំបកឈើ​មាន​ជ័រ ហើយ​ត្រូវបាន​ប្រើប្រាស់​ដោយ​បុព្វបុរស​របស់​ពួកយើង ចាប់តាំងពី​ចន្លោះ​កាលពី​រយៈពេល​៧៦០.០០០​ឆ្នាំ និង​១២៦.០០០​ឆ្នាំមុន​ម្ល៉េះ​។ ប៉ុន្តែ​ដុំ​តូចៗ​នៃ​ស្ក​កៅស៊ូ​បែបនេះ ត្រូវបាន​រកឃើញ​ផងដែរ​នៅលើ​ទីតាំង​តំបន់​បុរាណវត្ថុវិទ្យា ដែលមាន​ជាប់​ស្នាម​ធ្មេញ​ថែម​ទៀតផង​។​របកគំហើញ​នេះដែរ បង្ហាញថា ជ័រកៅស៊ូ​ឈើ ត្រូវបាន​ទំពារ​ដោយ​បុព្វបុរស​របស់​ពួកយើង​។​ក្រុម​អ្នកជំនាញ​នៅឯ​សាកលវិទ្យាល័យ Copenhagen ប្រទេស​ដា​ណឺ​ម៉ាក អាច​រៀបចំ​តាម​លំដាប់​នូវ DNA​ដែល​ទទួលបាន​ពី​គំរូ​កៅស៊ូ​ជ័រ​ឈើ​។ ចាប់ពីពេលនេះ​តទៅ ពួកគេ​អាច​កំណត់​បាន​ថា អ្នក​ដែល​បាន​ទំពា​រស្ក​កៅ​ស៊ី គឺជា​នារី​។​ដោយ​ផ្អែកលើ​ប​ម្រៃ​ប​ម្រួ​ល​ហ្សែ​ន ពួកគេ​អាច​ស្រាយ​ចម្ងល់​ផងដែរ​ថា ក្មេងស្រី​ម្នាក់​នោះ មាន​សក់ខ្មៅ ស្បែក​ខ្មៅ និង​ភ្នែក​ខៀវ​។​DNA​មួយ​នេះ នឹង​ផ្តល់​ឲ្យ​ពួកយើង​នូវ​កែវ​បំភ្លឺ​មួយ​ចំពោះ​អតីតកាល ហើយ​និង​អាច​បញ្ជាក់ថា នាង​មាន​ដើមកំណើត​ពី​អឺរ៉ុប ជាជាង​នៅ​ដា​ណឺ​ម៉ាក់​។​ ​ក្រុម​អ្នកស្រាវជ្រាវ បាន​ពន្យល់​នៅក្នុង​ការសិក្សា​មួយ​ដែល​បាន​ចុះផ្សាយ​នៅលើ​កាសែត Nature​ថា ហ្សែ​ន​របស់​នាង​មាន​ភាព​ស្និត​ស្នាល​នឹង​ក្រុម​ប្រ​ម៉ាញ់​លោកខាងលិច មកពី​អឺរ៉ុប ជាជាង​ក្រុម​ប្រ​ម៉ាញ់​មកពី​តំបន់​ភាគ​កណ្តាល Scandinavia ប្រទេស​ដា​ណឺ​ម៉ាក​៕