ប្លែក​មែន​…​យុទ្ធសាស្ត្រ​កុំ​ឲ្យ​សិស្ស​ធុញថប់​បង្រៀន​បណ្តើរ​បង្កើត​នូវ​សកម្មភាព​ឡប់ៗ​ដូច​តួ​កំ​ប្លែង

សង្គមប្លែកៗ
0
375
..គ្រប់តែសាស្ត្រាចារ្យបង្រៀនសិស្សរមែងចង់ឲ្យសិស្សឆាប់យល់មេរៀនម្ល៉េះហើយសាស្ត្រាចារ្យម្នាក់ៗខំប្រឹង​រិះរក​ពី​វិធីសាស្ត្រ​បង្រៀន​សិស្ស​ដោយឡែកៗ​ពីគ្នា​។តួយ៉ាងយោកសាស្ត្រាចារ្យម្នាក់នេះខណៈពេល​កំពុង​បង្រៀន គាត់​ក៏​ប្រៀប​បានជា​តួ​ត្លុក​ម្នាក់​គួរ​ឲ្យ​ផ្ទុះសំណើច​ក្រៃលែង​។ លោក​បណ្ឌិត David Wright អាយុ​៦៩​ឆ្នាំ ជា​សាស្ត្រាចារ្យ​បង្រៀន​ខាង​ផ្នែក​រូបវិទ្យា​នៅ​មហាវិទ្យាល័យ Tidewater Community ក្នុង​ទីក្រុង Virginia Beach នៃ​រដ្ឋ Virginia សហរដ្ឋអាមេរិក​។ លោក​សាស្ត្រាចារ្យ​រូបនេះ​បាន​បង្រៀន​នៅ​មហាវិទ្យាល័យ​មួយ​នេះ​តាំងពី​ឆ្នាំ​១៩៧៤​មកម្ល៉េះ​។ ពេលដែលគាត់នៅជាសិស្សមុខវិជ្ជារូបវិទ្យាបានធ្វើឲ្យសិស្សជាច្រើនមានការធុញទ្រាន់ទើបគាត់យល់ឃើញថាការដែលបង្កើតបរិយាកាសរីករាយនៅក្នុងថ្នាក់អាចធ្វើឲ្យការសិក្សាឈានទៅមុខមួយកម្រិត​។ កាលពី​កន្លងទៅនេះ​មានកូន​សិស្ស​ម្នាក់​ឈ្មោះ Erica Churchដែលជាសិស្សរបស់លោកសាស្ត្រាចារ្យ​បាន​ថត​រាល់​សកម្មភាព​រប​ស់លោក​គ្រូ​កន្លងមក រួច​ក៏បាន​ចងក្រង​សកម្មភាព​មួយចំនួន​ធ្វើជា​វីដេអូ​មួយ និង​បាន​ចែករំលែក​ទៅកាន់​បណ្ដាញ​សង្គម Twitter​។ ​នៅក្នុង​វីដេអូ​លោកគ្រូ​តា​បានធ្វើ​រឿង​កំប្លែង​មួយចំនួន​នៅពេល​ធ្វើ​ពិសោធន៍ ដូច​ជាការ​ហក់លោត​ក្នុង​ថ្នាក់​ប្រៀបបាន​នឹង​មនុស្ស​កំពុង​ពេញកម្លាំង​ម្នាក់​អីចឹង​។ វីដេអូ​មួយ​នេះ​មាន​អ្នក​ចុច Like និង​ទស្សនា​វីដេអូ​នេះ​រាប់លាន​នាក់​ហើយ​៕ ​                                              លោក​សាស្ត្រាចារ្យ David Wright