ជីវិត​គឺ​អញ្ចឹង​ហើយ តែ​ក្រីក្រ​សង្កត់​លើ​ដើមទ្រូង​…​ដេក​អត់​រើស​ទីកន្លែង​ទេ​

សង្គមប្លែកៗ
0
524
[wai id="5"]
…​ឪពុក​-​ម្តាយ​ស្លាប់​...​ហើយ​ការងារ​ក៏​គ្មាន​ធ្វើ​គឺ​ជីវិត​ពិតជា​ជួប​នូវ​ការលំបាក​ហើយ​។ តួយ៉ាង​បុរស​ម្នាក់នេះ​ភាព​ក្រខ្សត់​បានមក​សង្កត់​លើ​ដើមទ្រូង​ធ្វើ​ឲ្យ​រូប​កាយ​ត្រូវ​ដេក​ក្រវៀនៗ​ក្នុង​ទូរ ទូរស័ព្ទ​។​Stephen Pope មាន​អាយុ ៤២​ឆ្នាំ ធ្លាប់​បម្រើ​ការងារ​ជា​កម្មករ វាយកំទេច​សំណង់​អគារ មុនពេល​ធ្លាក់ខ្លួន គ្មាន​ទី ជម្រក​។​ ​ប្រភព​បាន​ឲ្យ​ដឹងថា រាល់ពេល​ល្ងាច​ឡើង​លោក Stephen តែង​សម្រាក​ស្នាក់នៅ ក្នុង​ទូ​ទូរស័ព្ទ​ដ៏​តូចចង្អៀត​មួយ នៅក្បែរ​ផ្សារ​ទំនើប ALDI ស្ថិតនៅ​ទីក្រុង Birmingham ដោយមាន​ភួយ​រុំ​ដណ្តប់​ខ្លួន ការពារ​ពី​អាកាសធាតុ​ត្រជាក់​។ ដោយ​អាណិត​ដល់​គាត់​ពេក អ្នករស់នៅ​ក្នុង​តំបន់​នោះ តែងតែ​នាំយក​ចំណីអាហារ និង​ភេសជ្ជៈ​មួយចំនួន ឲ្យ​គាត់​ទទួលទាន​ផងដែរ​។​លោក Stephen ជា​មនុស្ស​ដែលមាន​ការ​ខ្មាសអៀន និង​មិន​ហ៊ាន​ចេញ​សុំទាន ដូច​មនុស្ស​គ្មាន​ទីពឹង​ដទៃទៀត​ឡើយ​។ គាត់​រស់នៅ​សព្វថ្ងៃនេះ គឺ​ពឹងផ្អែក​ទាំងស្រុង លើ​ការផ្តល់​ចំណីអាហារ​ដោយផ្ទាល់ ពី​សំណាក់​ជន​ដែលមាន​ចិត្តសប្បុរស​។​បន្ថែម​ពីលើ​នេះ Stephen ក៏មាន​មិត្តភក្តិ និង​បងប្អូន​ប្រុស​ម្នាក់​ផងដែរ​។ ទោះជា​យ៉ាងណាក្តី ដោយសារតែ មិន​ចង់​នាំ​ការលំបាក ដល់​ពួកគេ គាត់​គ្មាន​ជម្រើស​អ្វី ក្រៅពី​ស្នាក់នៅ​យ៉ាង​កណ្តោចកណ្តែង ក្នុង​ទូ​ទូរស័ព្ទ​។​លោក Stephen បាន​ឲ្យ​ដឹងថា​៖ «​ពេលយប់​អាកាសធាតុ អាច​ចុះ​ត្រជាក់​ខ្លាំង ប៉ុន្តែ​ទូ​ទូរស័ព្ទ​នោះ ការពារ​ខ្ញុំ ពី​ខ្យល់​រងារ និង​ភ្លៀង​ធ្លា​ក់បាន ហើយ​ខ្ញុំ​អាច​ទុកដាក់​របរ​ខ្លះ​នៅក្នុង​នោះ ដើម្បី​កុំ​ឲ្យ​ភ្លៀង​ទទឹក​» ។
ពាណិជ្ជកម្ម
​ពេលដែល​មាន​គេ​ចោទសួរ អំពី​អនាគត​របស់គាត់ Stephen បាន​និយាយថា គាត់​ពិតជា​ចង់​ត្រលប់​មករក​សភាព​ដើម របស់គាត់​វិញ​ណាស់ ដោយមាន​ទីជម្រក​ស្នាក់នៅ​សមរម្យ ក៏ដូចជា​មានការ​ងារ​ធ្វើ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​៕