លួច​មាន​ថ្មី​ហើយ ថែមទាំង​ឌឺដង​បញ្ឈឺចិត្ត​ទៀត​មានអី​លើកទ័ព​មក​វ៉ៃ​ប្រាវ ផ្អើល​គេឯង​ទាំងយប់ សម​មុខ​ហើយ​!

សង្គមប្លែកៗ
0
311
..សម​មុខ​ហើយ​បុរស​ជា​ប្តី​ម្នាក់នេះ ក្រែង​ដឹង​ហើយ​តើ​ថា​ការ​ផិតក្បត់​ប្រពន្ធ​លួច​នៅ​ដេក​អោប​ស្រី​ថ្មី គឺ​ប្រពន្ធមានកំហឹងខ្លាំងណាស់ចុះម្តេចឡើយថែមទាំងទូរស័ព្ទឌឺដងព្រមទាំងឲ្យស្រីស្នេហ៍ខមមិនជេរតាមហ្វេសប៊ុកប្រៀបដូចជាយកប្រេងសាំងទៅជៈលើគំនរភ្លើងមានអីឆាបឆេះយ៉ាងសន្ធោសន្ធៅប្រពន្ធដើម​លើកគ្នា​មក​វ៉ៃ​ប្រាវ​ផ្អើល​គេ​ទាំងយប់​។រឿងប្តីលួចមានស្រីហើយថែមទាំងឆ្លៀតដុតបញ្ឆេះភ្លើងកំហឹង​ទៀត​នេះ បាន​ផ្ទុះឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៥ ខែធ្នូ នៅ​ភូមិ​រោងចក្រ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា បុរស​ជា​ប្តី អាយុ​៣៣​ឆ្នាំ ជា​អ្នកជំនួញ មានកូន​៤​នាក់​។ ចំណែក​ស្រី​ស្នេហ៍​ឈ្មោះ វ៉ន ម៉ី​ម៉ី អាយុ​២៤​ឆ្នាំ មុខរបរ​រកស៊ី​ចងការ​លុយ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ បើតាម​ប្រពន្ធ​ឲ្យ​ដឹងថា គាត់​បាន​រៀបការ​នឹង​គ្នា​អស់​រយៈពេល​៦​ឆ្នាំ​មកហើយ រហូតដល់​មានកូន​៤​នាក់ ស្រាប់តែ​លោក​ប្តី​ប្រែចិត្ត​លួច​ទៅ​មាន​ស្រី​ថ្មី លែង​នឹកនា​ប្រពន្ធ​កូន និង​មិន​ចូល​ចូល​ផ្ទះ​ទេ ។ កាលពី​ថ្មីៗ​កន្លងមកនេះ គាត់​ឈឺ​បាន​ទូរស័ព្ទ​ហៅ​ប្តី​ឲ្យ​ទៅផ្ទះ​ជួយ​មើល​កូន​ក៏​លោក​ប្តី​មិន​ព្រមទៅ​ដែរ ថែមទាំង​និយាយ​ឌឺដង និង​ឲ្យ​ស្រី​ស្នេហ៍​ខ​មុ​ិ​ន​ជេរ​គាត់​តាម​ហ្វេ​ស​ប៊ុ​ក និង​ពេល​នៅ​ជាមួយគ្នា​បាន​និយាយ​តាម​ឆាត​បើក​វីដេអូ​ឲ្យ​គាត់​មើល​ទៀត ធ្វើ​ឲ្យ​គាត់​ខឹង​រហូត​តាមរក​បន្ទប់​ជួល​ប្តី​និង​ស្រី​ស្នេហ៍​ទាល់តែ​ឃើញ ។ ស្ត្រី​ជា​ប្រពន្ធ​បាន​អះអាងថា ស្រី​ស្នេហ៍​របស់​ប្តី​គឺជា​អតីត​ស្រី​បម្រើ​ខារ៉ាអូខេ​ក្បែរ​បន្ទប់​ជួល​នោះដែរ ហើយ​បច្ចុប្បន្ន​រកស៊ី​ដើរ​ចងការ​ប្រាក់​គេ ។ បន្ទាប់ពី​ខឹង​ទូរស័ព្ទ​ហៅ​ប្តី​មក​ផ្ទះ​មិន​ព្រម មក ហើយ​ប្តី​ថែមទាំង​និយាយ​ឲ្យ​គាត់​មក​តាមរក​ដល់​ប​ន្ទ​ប់​ជួល​ទៀត​នោះ ទើប​គាត់​សម្រេចចិត្ត​ជិះ​រថយន្ត​មកជា​មួយ​បងប្អូន​៦​ទៅ​៧​នាក់​មកដល់​បន្ទប់​ជួល​គោះទ្វារ​ហៅ​ប្តី​ឲ្យ​បើក ។ ពេល​ប្តី​បើកទ្វារ ទើប​បងប្អូន​សាច់ញាតិ​របស់គាត់​នាំគ្នា​សម្រុកចូល​ទៅក្នុង​បន្ទប់​ប្រវាយប្រតប់​គ្នា និង​ស្រែក​ឡូឡា​ផ្អើល​ដល់​អ្នកជិតខាង​តែម្តង ក្រោយ​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ​សូម​ឲ្យ​សមត្ថកិច្ច​មកឃាត់​ខ្លួន​ប្តី​និង​ស្រី​ស្នេហ៍ រួច​នាំគ្នា​ទៅ​ប៉ុស្តិ៍​ប៉ុស្តិ៍នគរបាល​ទឹកថ្លា​ដើម្បី​ដោះស្រាយ ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ប្រពន្ធ​មិន​ព្រម​សម្របសម្រួល​ទេ​គឺ​ប្តឹង​បុរស​ជា​ប្តី ទើប​សមត្ថកិច្ច​បញ្ជូន​បុរស​ជា​ប្តី​ទៅ​សាកសួរ​បន្ត​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ​ទៀត ។ បើ​យោងតាម​ច្បាប់​ឯក​ពន្ធភាព បុរស​ជា​ប្តី​ដែល​ក្បត់ចិត្ត​ប្រពន្ធ អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​និង​បង់ប្រាក់​ជំងឺ​ចិត្ត​ថែមទៀត ។​តាម​ព័ត៌មាន​ពី​ប៉ុស្ដិ៍​ប៉ូលិស​ទឹកថ្លា​បានឱ្យដឹងថា គូ​ជម្លោះ​រឿង​ស្នេហ៍​ត្រីកោណ​នេះ​បាន​បន្ត​ឈ្លោះ​គ្នា​យ៉ាង​ជូរចត់​មិនអាច​សម្របសម្រួល​បាន​នោះទេ ក៏បាន​បញ្ជូនបន្ត​ក្នុង​យប់នោះ​ទៅ​អធិការដ្ឋាន​ខណ្ឌ ។ ​ក្រម​មន្ត្រី​បាន​ពន្យល់ថា បើ​មិនមាន​ការសម្របសម្រួល​នោះទេ និង​បញ្ជូនទៅ​តុលាការ​អនុវត្ត​តាមច្បាប់​ហើយ ។ ទីបំផុត​ការទាមទារ​ពី​សំណាក់​ស្ត្រី​ជា​ប្រពន្ធ​ឱ្យ​ប្ដី​ផ្ដាច់ទំនាក់ទំនង​ជាមួយ​ស្រី​ស្នេហ៍ ប្ដី​ក៏​ព្រមព្រៀង ។ ទោះជា​បែបណា គេ​មិនដឹងថា​តើ​ជំរៅ​ស្នេហា​ត្រីកោណ​នេះ​បាន​ដើរ​ហួស​ឆ្ងាយ​រហូត​ងាកក្រោយ​បាន​ឬ​យ៉ាងណា​នោះទេ ៕