អស្ចារ្យ​មែន មនុស្ស​តែ​ម្នាក់​សោះ​ដាំ​ដើមឈើ​បង្កើតបានជា​ព្រៃ​មាន​ខ្លា ដំរី មក​រស់នៅ​យ៉ាង​កុះករ​

សង្គមប្លែកៗ
0
673
[wai id="5"]


…​សេចក្តី​ព្យាយាម​ធ្វើ​បន្តិច​ម្តងៗ​ជា​រៀងរាល់ថ្ងៃ​គង់​សម្រេចបាន​លទ្ធផល​នៅ​ថ្ងៃ​ខាងមុខ ប្រៀបបាន​ជាតក់ៗ​ពេញ​បំពង់​យ៉ាង​អ​ញ្ជឹ​ង​ដែរ​។​ដូច​បុរស​ឥណ្ឌា​ម្នាក់នេះ​គាត់​តែម្នាក់ឯង​ទេ​បាន​ដាំ​ដើមឈើ​រហូត​ក្លាយទៅជា​ព្រៃ​មើល​ដាច់​កន្ទុយភ្នែក មាន​ខ្លា ដំរី សត្វ​ច្រើន​ប្រភេទ​ទៀត​ចូលមក​រស់​…​។​បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់នេះ​ឈ្មោះ Jadav Payeng រស់​នៅលើ​កោះ​ទន្លេធំ​បំផុត​លើ​ពិភពលោក ឈ្មោះ Majuli ស្ថិតនៅ​កណ្តាលទន្លេ Bramaputra River នៃ​ប្រទេស​ឥណ្ឌា ដែល​ហូរ​កាត់​ប្រទេស​ចិន ឥណ្ឌា និង បង់​ក្លា​ដេ​ស​។​

ពាណិជ្ជកម្ម

​កោះ​ឥណ្ឌា​មួយ​នេះ​បាន​ជួបប្រទះ​សំណឹក​ដី​យ៉ាងធ្ងន់ធ្ងរ ដោយសារតែ​ទឹកជំនន់​ញឹកញាប់​។ ជា​រៀងរាល់ឆ្នាំ ក្នុងអំឡុងពេល​រដូវ​មូសុង ទន្លេ​នេះ​បាន​បំផ្លាញ​ផ្ទះ និង កសិដ្ឋាន​ជាច្រើន រួមទាំង​ដី​រាប់រយ​គីឡូម៉ែត្រ​ការ៉េ​ទៀតផង​។​ទោះជា​យ៉ាងណា នៅក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ លោក Payeng បាន​ទប់ស្កាត់​បញ្ហា​នេះ ដោយ​ការដាំ​ដើមឈើ​ក្នុង​មួយថ្ងៃ​មួយ​ដើម ហើយ​រយៈពេល​ជាង ៤០ ឆ្នាំ​មកនេះ លោក​បាន​ដាំ​ដើមឈើ រហូតដល់​ទៅ ១ ៤០០ ហិកតា​ឯណោះ​។​លោក Payeng បាន​បង្កើត​ព្រៃ​ទាំងមូល​ទៅហើយ ដោយ​សត្វព្រៃ​មួយចំនួន ដូចជា រមាស ខ្លា និង​ដំរី ក៏​បានមក​រស់នៅ​ទីនោះ​ផងដែរ​។ បុរស​ជនជាតិ​ឥណ្ឌា​រូបនេះ ត្រូវបាន​អតីត​ប្រធានាធិបតី​ឥណ្ឌា ដាក់​រហស្សនាម​ឲ្យ​ថា «Forest Man of India»​។​លោក Jadav បាន​និយាយថា​«​ខ្ញុំ​បាន​ដាំ​អ្វីៗ​ទាំងអស់​ដោយ​ខ្លួនឯង​។ ដំបូង​ឡើយ ការដាំដុះ​ត្រូវការ​ចំណាយពេល​ច្រើន ប៉ុន្តែ​ឥឡូវនេះ វា​កាន់តែ​ងាយស្រួល ព្រោះ​ខ្ញុំ​ទទួលបាន​គ្រាប់ពូជ​ពី​ដើមឈើ​ទាំងនោះ​ផ្ទាល់​»​។

​បុរស​ឥណ្ឌា​រូបនេះ បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ចាប់តាំងពី​វា​ក្លាយជា​ព្រៃ​ក្រា​ស់មក មាន​សត្វ​ដំរី​ចំនួន ១១៥ ក្បាល បានមក​រស់នៅ​ទីនោះ រយៈពេល ៣ ខែ​ក្នុង ១ ឆ្នាំ ហើយក៏​មាន​សត្វ​ក្ដាន់ រមាស និង​ខ្លា​ជាច្រើន​ក្បាល​ផងដែរ​៕