អស្ចារ្យ យក​ថ្លៃទឹកដោះរ​បស់បង​វិញ​ចុះ​រួច​ចេញ​ឲ្យ​ផុតពី​ដើមទ្រូង​អូន​!

សង្គមប្លែកៗ
0
400
…​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់នេះ​ពិតជា​គួរ​ឲ្យ​សរសើរ​ពន់ពេក​ណាស់​ក្រោយពី​បាន​រួមរស់​ជាមួយ​ប្តី​មិនសូវមាន​ថ្ងៃ​សុខកាយ​សប្បាយចិត្ត​គឺ​ពុំ​បានន​ស៊ូទ្រាំ​បៀមទុក្ខ​ដេក​យំ ជោគ​ខ្នើយ​នោះឡើយ ដោយ​សម្រេចចិត្ត​លែងលះ​ចោល​ហើយ ថែមទាំង​លុយកាក់​ដែល​ប្តី​បាន​ឲ្យ​ទាំង​ប៉ុន្មាន​ពីមុនៗ​មក​នោះ​ក៏​នាង​បាន​បង្វិល​ឲ្យ​ទៅវិញ​ដែរ​អត់​ឲ្យ​ជាប់​កម្ម​ស្ពាយ​ជាតិ​មុខ​នោះឡើយ​។​ ​កាលពីពេល​ថ្មីៗ​នេះ ស្ត្រី​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Atiporn Pornchaipitinun បាន​បង្ហោះ​រូបថត​លុយ​ជាច្រើន​ដុំ ដែល មាន​ចំនួន ៣​លាន​បាត​គឺ ជាង ៩​ម៉ឺន​ដុល្លារ ហើយ​លុយ​ទាំងនេះ​នាង​បាន​យកទៅ​តុលាការ​ដើម្បី​ជា​សំណង​សុំ​លែងលះ​ប្ដី​របស់​នាង ។ ស្ត្រី​រូបនេះ​បាន​រៀបរាប់​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា «​យកទៅ​ចុះ​ប្រសិនបើ​វា​ធ្វើឱ្យ​ជីវិត​អ្នក​សប្បាយ រយៈពេល ៥​ឆ្នាំ​មកនេះ​បានបញ្ចប់​ហើយ​» ។​​សម្រាប់​ការសម្រេចចិត្ត ព្រមទាំង​សំណង​លុយ​ជាច្រើន​នេះ បានធ្វើឱ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ព្រមទាំង​ក្រុម​អជ្ញាធរ​ខេត្ត ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​កន្លងមក ពុំដែល​ឃើញ​ខាង​ស្រី​សង​សំណង​ទៅខាង​ប្រុស​ឡើយ ពេល​លែងលះគ្នា ។ ​បើតាម​ការរៀប​ពី​សំណាក់ ស្ត្រី​រូបនេះ​បានឱ្យដឹង ថា ប្ដី​របស់​នាង បាន​លែងលះ​ជាមួយ​ប្រពន្ធដើម ហើយ​មក​រៀបការ​ជាមួយ​នាង ដែល​គិត​មកទល់ពេលនេះ​មាន​រយៈពេល ៥​ឆ្នាំ​មកហើយ ដោយ​កាលនោះ​ថ្លៃទឹកដោះ​របស់​នាង​គឺ​ផ្ទះមួយ​ខ្នង​មានតម្លៃ ៣​លាន​បាត​កន្លះ ប៉ុន្តែ​ពេលនេះ នាង​សម្រេចចិត្ត​សង​ទៅឱ្យ​ប្ដី​របស់​នាង​វិញ ដើម្បី​លែងលះគ្នា​ឱ្យបាន​ដាច់ស្រឡះ ៕