អនិច្ចា​រណាស់​ដើរ​ដាច់​សង្វែង​មក​សូន្យ​សង្ខា​ទាល់តែ​សព​ឡើង​រឹង​ទើប​ភ្ញាក់ផ្អើល​

ព្រឹត្តិការណ៍ថ្មីៗ
0
290
…​គួរ​ឲ្យ​សង្វេក​ពន់ពេក​ពេក​ណាស់ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែលមាន​បង្វេច​កាន់​ជាប់​នឹង​ដី​ស្រាប់តែ​ងងឹតមុខ​ឈឹង​ដួល​ប្រូស​បាត់បង់​នៅមុខ​បន្ទប់​ជួល​ដោយ​គ្មាន​សាច់ញាតិ​ណា​ស្នាក់​នៅក្នុង​បន្ទប់​ជួល​នោះឡើយ​។ ស្ត្រី​រងគ្រោះ​ម្នាក់នេះ​បាន​ដេកស្លាប់​នៅ​ច្រកចូល​មុខ​បន្ទប់​ជួល បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៩​យប់​ថ្ងៃ ទី២១ខែធ្នូត្រង់ចំណុចផ្លូវឌឿងហែមក្នុងសង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​ស្ត្រី​ដែល​ស្លាប់ ឈ្មោះ តាំង ចិន្តា អាយុ​៤៨​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ក្នុងភូមិ​ព្រែកក្តី ឃុំ​ព្រែ​កតា​រែ​ន ស្រុក​ពញាឮ ខេត្តកណ្តាល នៅក្នុង​ខ្លួន​សព​មាន​សំបុត្រកំណើត ប័ណ្ណគ្រួសារ លិខិតបញ្ជាក់​ទីលំនៅ និង​ខោអាវ​មួយ​បង្វិច​។​ តាម​ប្រភពពី​ប្រជាពលរដ្ឋ​ម្នាក់​បានឱ្យដឹងថា រូបគាត់​បាន​ដើរ​ចេញមក​ប្រទះឃើញ​ស្ត្រី​ដេកស្លាប់​នៅនឹងកន្លែង​កើតហេតុ ស្ត្រី​រូបនេះ​មក​ដេក​នៅ​ក​ន្លែ​នេះ​តាំងពីព្រឹក​មកម្ល៉េះ​តែ​មិនទាន់​ដឹងថា​មាន​ជំងឺ​អ្វី​នោះទេ​។ ស្រាប់តែ​ម៉ោង​កើតហេតុ​ខាងលើ​ក៏​ប្រទះឃើញ​គាត់​ដេកស្លាប់​ឡើង​រឹង​ស្តូក​ហើយ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​។ សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យ​ពិច័យ​រួច​បាន​ពិនិត្យឃើញថា​ជនរងគ្រោះ​ដេកស្លាប់​ដោយសារ​គាំងបេះដូង​។ ​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​បាន​ដឹក​យកទៅ​ដ​ម្ក​ល់​ទុក​នៅ​វត្ត​ទឹកថ្លា​រង់ចាំ​ស្រាវជ្រាវ​រក​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕