ឃើញ​អាកាសធាតុ​ក្តៅ សូមកុំ​ត្រេកអរ​វីរុស Covid-19 មិន​ខ្លាច​ទេ !

ព្រឹត្តិការណ៍ថ្មីៗ
0
2612
[wai id="5"]

[wai id="7"]
​មិន​ថា​ប្រទេស​ដែលមាន​សីតុណ្ហភាព​ក្តៅ ឫ ត្រជាក់​នោះទេ គឺ​សុទ្ធតែ​អាច​ប្រឈម​នឹង​ការឆ្លង​មេរោគ កូ​រ៉ូ​ណា​បាន​ដូចគ្នា​។ នេះ​ជាការ​បញ្ជាក់​យ៉ាងច្បាស់ ដើម្បី​ឆ្លើយតប​ការយល់ច្រលំ ដែល​ធ្លាប់មាន​ការលើក ឡើង​ថា កូ​រ៉ូ​ណា​មិន​កើតឡើង​នៅក្នុង​ប្រទេស​ក្តៅ​នោះ ។ ជាក់ស្តែង​ណាស់​គឺ​ជំងឺ​កូ​រ៉ូ​ណា​បាន​ឆ្លង​រួចមកហើយ​នៅតាម​បណ្តា​ប្រទេស​ដែលមាន​អាកាសធាតុ​ក្តៅ ដូចជា​ប្រទេស​អាហ្វ្រិក អ៊ឺ​រ៉ុង និង​ប្រទេស​មួយចំនួនទៀត ។​
ពាណិជ្ជកម្ម

​យ៉ាងណាមិញ​ថ្មីៗ​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីជូនដំណឹង​ថ្មី​មួយ ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០​។​
​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹងថា តាមរយៈ​ការតាមដាន​ស្ថានភាព​អាកាសធាតុ​ជាប់​ជា​បន្ត សង្កេតឃើញថា កម្រិត​សម្ពាធ​ទាប​នៅលើ​ផ្ទៃដី និង​សម្ពាធ​ខ្ពស់​នៅ​រយៈកម្ពស់ គ្របដណ្តប់​លើ​កម្ពុជា​។​

១. បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​៖
-​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៦-២៨​អង្សារ​សេ​
-​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៧-៣៩ អង្សារ​សេ​។​
​ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល អាច​នឹងមាន​ភ្លៀង​ខ្សោយ​ទៅ​មធ្យម​។ ដោយឡែក នៅ​ថ្ងៃទី​១៤-១៦ ខែមីនា ផ្នែក​មួយចំនួន​នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​ខេត្ត​ប៉ៃលិន នឹង​អាចមាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម​។​
២. បណ្តា​ខេត្ត​នៅ​ខ្ពង់រាប​ឦសាន​៖
-​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៦-២៨​អង្សារ​សេ​
-​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៦​អង្សារ​សេ​។​
៣. បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​៖
-​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៦-២៨​អង្សារ​សេ​
-​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៥-៣៧​អង្សារ​សេ​។​
​ចាប់ពី​ថ្ងៃទី​១១-១៦ ខែមីនា នឹង​អាចមាន​ភ្លៀង​ខ្សោយ​។​
​ជាមួយគ្នា​នោះ ក្រសួង​អំពាវនាវ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​ថែរក្សា​សុខភាព​នៅក្នុង​ខណៈ​ដែល​ធាតុអាកាស​ក្តៅ​នៅពេល​ថ្ងៃ ៕
[wai id="6"]