ស្អប់ខ្ពើម​មែន​…​គេ​ដេញ​ចេញពី​ការងារ​ហើយ​ជាប់គុក​ទៀត ព្រោះ​តែ​មាន​ភ្នែក​អត់​មាយា​ទ​

សង្គមប្លែកៗ
0
288
…​សម​មុខ​ហើយ អស់​ការងារ​ធ្វើ​ហើយ​ថែមទាំង​ដេកស៊ី​បាយ​គុក​អស់​ប៉ុន្មាន​ខែ​ទៀតផង ទើប​ចេញមក​ដើរកាត់​ខ្យល់​ក៏​ព្រោះ​តែមាន​ភ្នែក​អត់​មារយាទ​ឃើញ​ស្រីៗ​ស្លៀកសំពត់​ខើច​អត់​បានទេ ស្ទុះភ្លែត​ទាញ​ទូរស័ព្ទ​ថត​ឆ្វាច់ៗ​ពីក្រោម​សំពត់​ចង់ឃើញ​ម៉ា​កលី​អូ​ពណ៌​ស្អី​ខ្លះ​។​ ​ ថ្មីៗ​នេះ សន្ដិសុខ​ម្នាក់​ធ្វើការ​នៅឯ​ស្ថានីយ៍​រថភ្លើង​មួយកន្លែង​ក្នុង​ទីក្រុង Guangzhou ប្រទេស​ចិន បាន​លួច​ថតរូប​ក្រោម​សំពត់​មនុស្ស​ស្រី​ហើយ​បាបកម្ម​បាន​ចូល​មកដល់​ក៏បាន​អ្នកដំណើរ​ម្នាក់ ថត​វីដេអូ​រួច បង្ហាញ​ពី​សកម្មភាព​សន្ដិសុខ​ដាក់​កាមេរ៉ា​ទូរស័ព្ទ​នៅ​ពីក្រោម​សំពត់​របស់​នារី​ម្នាក់​ដែល​កំពុង​ឈរ​ចុច​ទូរស័ព្ទ​មិនដឹង​ខ្លួន​។ ក្រោយពី​វីដេអូ​ទទួលបាន​ការចែក​រំលែក​ពាសពេញ​បណ្ដាញ​សង្គម​រួចមក ខាង​ស្ថានីយ៍​រថភ្លើង​បានប្រកាសថា សន្ដិសុខ​នោះ​លែង​ជា​បុគ្គលិក​តទៅទៀត​ហើយ និង​រាយការណ៍​ទៅខាង​ប៉ូលិស​ឲ្យ​ជួយ​ដោះស្រាយ​បន្ត​តាមផ្លូវ​ច្បាប់​។ ​ គួរ​ឲ្យ​ដឹង​ដែរ​ថា ក្រុម​បុរស​ខិលខូច​នៅតាម​ទីសាធារណៈ នៅតែ​ជា​បញ្ហា​ធំ​មួយ​នៅក្នុង​ប្រទេស​ចិន​។ កាលពី​ខែសីហា​កន្លងទៅ ទីក្រុង​សៀង​ហៃ​បានប្រកាសថា ជនខិលខូច​ណា​ដែល​ប្រព្រឹត្ត​អំពើ​ស្មោគគ្រោក​ទៅលើ​មនុស្ស​ស្រី​នៅតាម​ទីសាធារណៈ នឹងត្រូវ​ផ្តន្ទាទោស ហើយ​នៅ​ខែ​បន្ទាប់ បុរស​ម្នាក់​ត្រូវ​ជាប់ពន្ធ​គារ​ចំនួន​៦​ខែ ក្រោយពី​បៀតបៀន​កេរ្តិ៍ខ្មាស​ក្មេងស្រី​ពីរ​នាក់​នៅលើ​រថភ្លើង​៕