ពិតជា​ស្វាមី​កម្រ​រកបាន​មែន ដើម្បី​ស្នាមញញឹម​របស់​ភរិយា​សុខចិត្ត​ចំណាយពេល​៣០​ឆ្នាំ​ធ្វើ​រឿង​មួយ​គួរ​ឲ្យសរសើរ​

សង្គមប្លែកៗ
0
281
បុរស​ជា​ស្វាមី​រូបនេះ​ពិត​ជាមាន​ទឹកចិត្ត​ស្មោះស​ស្រឡាញ់​ភរិយា​ពន់ពេក​ទើបបានជា​គាត់​បាន​ចំណាយពេល​ដល់​ទៅ​៣០​ឆ្នាំ​ដាំ​ផ្កា​ជុំវិញ​ផ្ទះ​ដែល​មើលទៅ​ស្រស់បំព្រង​គួរ​ឲ្យ​ទាក់ទាញ​ព្រោះ​វា​ជា​មធ្យោបាយ​មួយ​ដែល​លោក​បាន​សង្ឃឹមថា​វា​អាចជួយ​ឲ្យ​ភរិយា​របស់គាត់​មាន​សេចក្តីសុខ​ឡើងវិញ​បន្ទាប់ពី​ត្រូវ​ខូចចិត្ត​ដោយសារ​ពិកា​ភ្នែក​។​ផ្កា​ជាច្រើន ត្រូវបាន​ដាំ​ដោយ​លោក Kuroki ដែល​បាន​ចំណាយពេល ៣០​ឆ្នាំ​ដើម្បី​ដាំ​វា​។ គាត់​សម្រេចចិត្ត​ដាំ​ផ្កា​នេះ​ដើម្បី​ហេតុផល​មួយ នោះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រពន្ធ​របស់គាត់​អាច​ញញឹម​ម្តងទៀត​។​ លោក​បានសម្រេច​ចិត្ត​ឈប់​ធ្វើ​ការងារ និង​បាន​ដាំ​ផ្កា​ជុំវិញ​ផ្ទះ ក្រោយពេល​ប្រពន្ធ​របស់គាត់​ពិការ ភ្នែក​ដោយសារតែ​ជំងឺ​ទឹកនោមផ្អែម​។ ព្រោះតែ​មើលមិនឃើញ ភរិយា​របស់គាត់​មាន​អារម្មណ៍​មិន​សប្បាយចិត្ត​នោះទេ ខណៈដែល​ពិភពលោក​ដ៏​ស្រស់ស្អាត​របស់គាត់ ប្រែ​ទៅជា​ងងឹត​សូន្យសុង​។​ព្រោះតែ​មើលមិនឃើញ បានធ្វើ​ឲ្យ​ភ​រិ​យ​របស់គាត់​មិនអាច​មាន​ទំនាក់ទំនង​ជាមួយ​នរណា​ទាំងអស់ ហើយ​ធ្វើ​ឲ្យ​លោក Kuroki​មានការ​ព្រួយបារម្ភ​ជាខ្លាំង​។​ដើម្បី​ធ្វើ​ឲ្យ​ប្រពន្ធ​របស់គាត់​មាន​អារម្មណ៍​សប្បាយ​សារជាថ្មី លោក Kuroki បានសម្រេច​ចិត្ត​ឈប់​ធ្វើការ និង​មក​ដាំ​ផ្កា​ជុំវិញ​ផ្ទះ​។ គាត់​សង្ឃឹមថា ផ្កា​ទាំងនោះ​នឹងធ្វើ​ឲ្យ​ប្រពន្ធ​របស់គាត់​អាច​ញញឹម​បាន​ម្តងទៀត​។​ហើយ​រឿង​កើតឡើង​ហួស​ពី​ការរំពឹងទុក​គឺ ដោយសារតែ​ភ្នំ​ផ្កា​ដ៏​ស្រស់ស្អាត​របស់គាត់​បាន​ទាក់ទាញ​អ្នក​មក​ទស្សនា​ជាច្រើន ហើយ​ចំនួន​អ្នក​មក​មើល​ចេះតែ​កើនឡើង​ឥត​ឈប់ ធ្វើ​ឲ្យ​ប្រពន្ធ​របស់គាត់​លែងមាន​អារម្មណ៍​ឯការ​ទៀត​។​បើទោះបី​ប្រពន្ធ​របស់គាត់​មិនអាច​មើលឃើញ​ផ្កា​ដ៏​ស្រស់ស្អាត​ក៏ដោយ ប៉ុន្តែ​គាត់​មានការ​សប្បាយចិត្ត និង​អាច​ញញឹម​ម្តងទៀត ដោយសារ​តែមាន​អ្នក​មក​ផ្ទះ​របស់គាត់​ច្រើន​និង​រាក់ទាក់​គាត់​ដោយ​ចិត្ត​រីករាយ​។​ ​សូមបញ្ជាក់ថា លោក Kuroki បាន​ចំណាយពេល ២​ឆ្នាំ​ដើម្បី​រៀបចំ​ដី​របស់គាត់​។ គាត់​បាន​កាប់​ដើមឈើ​ចោល និង​ចាប់ផ្តើម​ដាំ​ផ្កា ហើយ​ជាច្រើន​ឆ្នាំ​បន្ទាប់ ផ្កា​រាប់ពាន់​ដើម​បាន​ដុះ​ជុំវិញ​ផ្ទះ​របស់គាត់​។ ផ្ទះ​របស់គាត់​បានក្លាយ​ទៅជា​សមុទ្រ​ផ្កា ដែល​មើលទៅ​ស្រស់ស្អាត​មែនទែន​៕