អី​ក៏​ថោកទាប​ម្ល៉េះ​ម្ចាស់​ថ្លៃ វ៉ៃ​គ្នា​ឡើង​រង្គើ​គ្រែ​ហើយ​ថែមទាំង​ថត​បង្ហោះ​ទៀត​

សង្គមប្លែកៗ
0
576
...​ប្តី​ប្រពន្ធ​មួយគូ​នេះ​ទំនងជា​នៅក្នុង​អារម្មណ៍​របស់​ពួកគេ​ដក់​ជាប់​នូវ​ឈុត​ឆាក​វីដេអូ​សិច​ហើយ ទើប​អត់​មាន​សេចក្តី​អៀនខ្មាស់​បើកឆាក​ប្រយុទ្ធ​នៅលើ​គ្រែ អត់​បិទទ្វារ​បន្ទប់​ហើយ​ថែមទាំង​ចាត់​កាមេរ៉ា​ថត​ពី​សកម្មភាព​នៅលើ​គ្រែ​នោះ​ទៀតផង​។​កាលពីពេល​ថ្មីៗ​នេះ កាសែត The Mirror បាន​ចុះផ្សាយ​ប្តី​ប្រពន្ធ​មួយគូរ ជនជាតិ​រុស្ស៊ី ដោយ​ប្តី​ឈ្មោះ Nikolay Kostengky អាយុ​៣២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ Yana Leonova អាយុ​២៣​ឆ្នាំ ពួកគេ​បាន​ចូលទៅក្នុង​ផ្ទះបាយ ហើយ​បានដាក់​កា​ម៉េ​រ៉ា​ថត Live ផ្ទាល់​នៅលើ​វេ​ប​សាយ តែ​ពេលនោះ ពួកគេ​បាន​បើកទ្វារ​ចោល ធ្វើ​ឲ្យ​កូនស្រី​របស់​ពួកគេ បានឮ​សម្លេង​ម្តាយ​ឪពុក ហើយ​បាន​ដើរចូល​ទៅរក​ពួកគេ ។​ ​ ទោះបីជា​កូនស្រី​របស់​ពួកគេ ដើរ​ចូលមក​ឃើញ​អ្វីៗ​គ្រប់យ៉ាង ក៏ដោយ ក៏​ឪពុកម្តាយ​មិន​ចាប់អារម្មណ៍​ជាមួយនិង​កូនស្រី​ឡើយ ពួកគេ​បាន​បំពេញ​ប្រតិបត្តិការ​រហូតដល់​ចប់ ហើយ​កូនស្រី​បាន​ដើរទៅ​កាន់​បន្ទប់​របស់​ខ្លួន​វិញ​ទៅ ។​ហេតុការណ៍​នេះ បានកើត​ឡើង​នៅក្នុង​ផ្ទះ​របស់​ពួកគេ​តែម្តង ស្ថិតនៅក្នុង​ក្រុង Yaroslavl ភាគខាងត្បូង​របស់​រុស្ស៊ី​។ តាមរយៈ​វីដេអូ Live ផ្ទាល់​នោះ ប្តី​ប្រពន្ធ​១​គូរ​នេះ បាន​ប្រតិបត្តិការ​រួចរាល់​លើក​ទី​១ ហើយ​ពួកគេ​បាន​អង្គុយ​ជក់បារី ពិភាគ្សាគ្នា​លេង ។ បន្ទាប់មក​ពួកគេ បានចាប់ផ្តើម​ប្រតិបត្តិការ​ជា​លើក​ទី​២ ហើយ​កូនស្រី​របស់​ពួកគេ បាន​ដើរ​ចូលមក​ម្តងទៀត ហើយ​នាង​បាន​យំ​ខ្សឹកខ្សួល ហើយ​ស្រែកប្រាប់​ឪពុកម្តាយ​របស់​នាង​ថា “​ថ្ងៃស្អែក លោកយាយ​នឹង​មកលេង​ផ្ទះ ខ្ញុំ​នឹង​ប្រាប់​លោកយាយ​ទាំងអស់ នូវ​អ្វីដែល​ខ្ញុំ​បានឃើញ​” ។​បន្ទាប់ពី​ឮ​កូនស្រី​ថា​ឲ្យ​បែបនេះ ឪពុក​បាន​ស្រែកជេរ​កូនស្រី ចំណែក​ម្តាយ​នាង បាន​ប្រាប់​កូនស្រី​ថា ពួកគេ​កំពុងតែ​លំហែកាយ ហើយក៏​បន្ត​ប្រតិបត្តិការ​របស់​ពួកគេ​បន្តទៀត ដោយ​ពុំ​ចាប់អារម្មណ៍​ជាមួយ​កូនស្រី​ឡើយ ។​ ​ ខណៈ​វីដេអូ​ឃ្លី​ប​នោះ បាន​ស៊ែរ​ចេញទៅ​ក្រៅ ធ្វើ​ឲ្យ​មានមតិ​រិះគន់​យ៉ាងខ្លាំង ពី​សំណាក់​អ្នកមើល​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត បន្ទាប់មក​ក្រុមប៉ូលិស ក៏បាន​ចូលទៅ​ចាប់ខ្លួន​ប្តី​ប្រពន្ធ​២​នាក់​នោះ យកទៅ​សួរនាំ ព្រមទាំង​នាំខ្លួន កូនស្រី​របស់​ពួកគេ ទៅពិនិត្យ​សុខភាព​ផ្លូវចិត្ត​នៅ​មន្ទីរពេទ្យ​ផងដែរ ។​បើតាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលិស​ថា ឪពុកម្តាយ​ទាំង​២​នាក់​នោះ អាច​ត្រូវ​នាំខ្លួន​ទៅកាន់​តុលាការ ហើយ​អាច​នឹងត្រូវ​ជាប់គុក ពីបទ​បញ្ចេញ​រូបភាព​អាសអាភាស នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ព្រមទាំង​អាច​នឹងត្រូវ​តុលាការ​បញ្ឈប់ មិន​ឲ្យ​ចិញ្ចឹម​កូនស្រី​របស់ខ្លួន តទៅទៀត​ផងដែរ ៕