ឈឺចាប់​អស់​មួយជីវិត ប្រាក់ខែ​មិនទាន់​បើក​កូនស្រី​ឈឺ​ធ្ងន់​អត់​ហ៊ាន​នាំទៅ​ពេទ្យ​បានត្រឹមតែ​យំ​អោប​សព​កូន​

សង្គមប្លែកៗ
0
326
រឿងរ៉ាវ​គួរ​ឲ្យ​សង្វេគ​នេះ ត្រូវបាន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ូ​ក​ម្នាក់ បង្ហោះ​រូបភាព​ដោយមាន​សរសេរ​ពាក្យពេចន៍​មួយចំនួន កាលពីពេល​ថ្មីៗ​នេះ ។​ ​រូបភាព​ដែល​បាន​បង្ហោះ​នោះ គឺ​រូបភាព​ឪពុក បាន​ថើប​កូន​ជា​លើកចុងក្រោយ​ព្រោះតែ​កូនស្រី អាយុ​៤​ខែ​របស់គាត់ បាន​ធ្លាក់ខ្លួន​ឈឺ តែ​ឪពុកម្តាយ​ពុំមាន​ប្រាក់​ដើម្បី នាំ​កូន​ទៅរក​គ្រូពេទ្យ​ឡើយ គឺ​ព្រោះតែ​ឪពុក​រងចាំ​បើក​ប្រាក់ខែ​សិន ទីបំផុត​អ្វីៗ​ក៏​យឺត​ពេល ឯ​កូនស្រី​បាន​ស្លាប់​នៅ​ចំពោះមុខ​ឪពុកម្តាយ​តែម្តង ។​ម្ចាស់​ហ្វេ​សប៊ូ​ក បានសរសេរថា ក្រុម​ជួយសង្គ្រោះ​បានទទួល​សេចក្តីរាយការណ៍​ថា មាន​ក្មេងស្រី​ម្នាក់ អាយុ​៤​ឆ្នាំ បាន​ស្លាប់​នៅក្នុង​សង្កាត់ Bangapi ក្រុង​បាងកក ហើយ​ពេល​ក្រុម​ជួយសង្គ្រោះ​ទៅដល់ កន្លែងកើតហេតុ បាន​ប្រទះឃើញ​មនុស្ស​ជាច្រើន កំពុងតែ​ឈរ​មើលមុខ​បុរស​ជា​ឪពុក កំពុងតែ​បី​សព​កូនស្រី អាយុ​៤​ខែ ហើយ​នៅក្បែរនោះ គេ​ឃើញ​ម្តាយ​កំពុង​អង្គុយ​យំ ព្រមទាំង​ក្មេងស្រី​ម្នាក់ទៀត នៅក្បែរនោះ​ផងដែរ ។​ ​ តាម​ការ​ឲ្យ​ដឹង ពី​ឪពុក​ទារក​នោះ បាន​រៀបរាប់ថា ខ្លួន​ពុំមាន​ប្រាក់​ដើម្បី នាំ​កូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នោះឡើយ ព្រោះតែ​ប្រាក់ខែ​ពុំទាន់​បើក​ពី​ថៅកែ ។ ពេលដែល​គាត់​ឃើញ​កូនស្រី បាត់មាត់បាត់ករ​មក ខ្លួន​គាត់​បាន​ប្រញាប់​នាំ​កូនស្រី មកសុំ​ឲ្យ​តូប​លក់​ឥ​វ៉ាន់ នៅ​កណ្តាលផ្លូវ​នោះ​ជួយ​ទូរស័ព្ទ ហៅ​រថយន្ត​ពេទ្យ​មកជួយ នាំ​កូនស្រី​គាត់​ទៅ​សង្គ្រោះ​ផង តែ​ពេល​រថយន្ត​ពេទ្យ​មកដល់ កូនស្រី​របស់គាត់ បាន​ផុតដង្ហើម​បាត់ទៅហើយ នៅមុខ​ឪពុកម្តាយ​តែម្តង ធ្វើ​ឲ្យ​ពួកគាត់​យំសោក​យ៉ាងខ្លាំង ហើយ​រូបគាត់ បាន​លើក​កូនស្រី​មកបី ឱបថើប​ជា​លើកចុងក្រោយ បន្ទាប់មក ប៉ូលិស​បាន​នាំ​សព​កូនស្រី ទៅពិនិត្យ​បន្ថែម​នៅ​មន្ទីរពេទ្យ ៕