ខឹង​ពួកម៉ាក​បង្អាប់​ថា​…​កូនស្រី​ខ្វាក់​ក៏​រត់ចោល​ម្តាយ លុះ​ក្រោយពី​ដឹង​រឿង​ការពិត ប្រៀបដូចជា​ភ្លើងទៀន​បាន​រលត់​ទៅហើយ​

សង្គមប្លែកៗ
0
319
…​ម្តាយ​គឺជា​អ្នកមានគុណ​កាត់ថ្លៃ​មិន​បានទេ ចំពោះ​កូនៗ​ហើយ​ទោះបីជា​ម្តាយ​ក្រីក្រ​មាន​រូបរាង​អាក្រក់​យ៉ាងណាក្តី​…​ក៏​នៅតែ​ជា​ម្តាយ​ដ៏​មានគុណ​ដែល​កូនៗ​ត្រូវតែមាន​ភាព​ក​ត្តិ​ញ្ញូ​ចំពោះ​គាត់​គឺ​មិនត្រូវ​អូសបន្លាយ​ទុក​ឲ្យ​ឱកាស​សងគុណ​បាន​រំលង​ផុត​ទៅ​បន្សល់ទុក​នូវ​វិប្បដិសារី​នោះឡើយ​។ ខាងក្រោម​នេះ​គឺជា​រឿងរ៉ាវ​វិប្បដិសារី​មួយ​ដែល​បាន​សរសេរ​រៀបរាប់​ដោយ​បុរស​ម្នាក់​…​។​លោក ច​ន បាន​សរសេរ​រៀបរាប់​រឿងរ៉ាវ​របស់គាត់​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់គាត់​ថា​ខ្ញុំ និង​ម្តាយ រស់នៅ​តាម​ជនបទ​ស្រុកស្រែ​ចំការ​។​ម្តាយ​របស់គាត់​ថា​ខ្ញុំ​ជា​អ្នកធ្វើ​ស្រែចំការ​។​ហើយ​ម៉ែ​ខិតខំ​ធ្វើការ​ណាស់​ដើម្បី​បាន​ប្រាក់​យកមក​ផ្គត់ផ្គង់​ជីវី​ប្រចាំថ្ងៃ​។​នៅ​ថ្ងៃមួយ ជា​ថ្ងៃ​ដែល​ខ្ញុំ​រង​នូវ​ការប្រមាថ​មើលងាយ​ពី​មិត្ត​ភ​ក្ត័​ជាច្រើន ពួកគេ​តែងតែ​ហៅ​ខ្ញុំ ថា​កូន​មី​ខ្វាក់ភ្នែក​។ គ្រាន់តែ​លឺ​ពាក្យ​ភ្លាម​ធ្វើអោយ​ខ្ញុំ​ដូច​រង​សំពាធ​ផ្លូវចិត្ត​យ៉ាងខ្លាំង​។​ពេល​មួយ​ខ្ញុំ​មកដល់​ផ្ទះ ខ្ញុំ​មិនបាន​និយាយ ស្តី​មួយ​ម៉ាត់​សោះ​រក​ម្តាយ​។​ ​នៅ​ថ្ងៃមួយ​ស្រាប់តែ​ព្រឹក​ឡើង​បាត់​មុខ​ច​ន​ពី​ផ្ទះ ធ្វើ​ម្តាយ​របស់គាត់​ព្រួយបារម្ភ​យ៉ាងខ្លាំង ប៉ុន្តែ​ច​ន​បាន ទុក​សំបុត្រ​មួយច្បាប់​ថា​៖​ខ្ញុំ​មាន​អារ​ម្ម​ណ៏​ខ្មាស់​គេ​ខ្លាំងណាស់ ដែលមាន​អ្នកជា​ម្តាយ​របស់ខ្ញុំ ខ្ញុំ​តែងតែ​រង​ការប្រមាថ​មើលងាយ​រាល់ថ្ងៃ​ពី​សំនាក់​មិត្ត​ភ​ក្ត័ ដូច​ន្នេះ​ខ្ញុំ​បានសម្រេច​ចិត្ត​ត្រូវ​ដើរ​ចេញពីផ្ទះ​។​គ្រាន់តែ​អានសំបុត្រ​ចប់​ម្តាយ​រប​ស់ចន​ហូរ​ទឹកភ្នែក​អាណិតកូន ព្រោះ​គាត់​មិនដែល​ដឹងថា​កូន​របស់គាត់​ទទួលរង​សំពាធ​គឺ​ចឹ​ង​សោះ​។​ពេលវេលា​ចេះតែ​កន្លងផុត​អស់​រយះពេល​៣៥​ឆ្នាំ ស្ត្រី​ជា​ម្តាយ​មិនដែល​ទទួលដំណឹង​អី​សោះ​ពី​កូនប្រុស​។​ស្រាប់តែ​ថ្ងៃមួយ​អ្នកជិតខាង​បាន​ប្រាប់ថា ឃើញ​ច​ន​នៅក្នុង​ទីក្រុង​ហើយ អ្នកជិតខាង​បានអោយ​អាស័យដ្ឋាន​មក​គាត់ គាត់​មាន​អារ​ម្ម​ណ៏​សប្បាយចិត្ត​ណាស់​។​គាត់​បានធ្វើ​ដំណើរ​តាម​មករក​ដល់ទី​ក្រុង​ហើយ​បាន​ទៅផ្ទះ​កូនប្រុស​របស់គាត់​។ ពេលទៅដល់​គាត់​បានឃើញ​ក្មេងប្រុស​ស្រី​ពីរ​នាក់ កំពុង​រត់​លេង​ទៅមុខ​ផ្ទះ​គាត់​បាន​សួរ ថា ចៅ​មាន​ស្គាល់​បុរស​ម្នាក់​ឈ្មោះ​ច​ន​អត់​?​។ ភ្លាមនោះ​ស្រាប់តែ​ច​ន​និង​ប្រពន្ធ ចេញមក​ដេញ​គាត់​ចេញពីផ្ទះ​ហើយ​បាន​និយាយ ពួកយើង​អត់​ស្គាល់​ច​ន​មួយណា​ទេ​……​គ្រាន់តែ​លឺ​សំឡេង​កូនប្រុស​របស់គាត់​មិន​ទទួលស្គាល់​ធ្វើអោយ​គាត់​ចង់​គាំងបេះដូង ប៉​ន្តែ​គាត់​បាន​ហុច​សំបុត្រ​មួយច្បាប់​ទៅអោយ​កូនប្រុស រួច​គាត់​បានធ្វើ​ដំណើរ​ចាក​ចេញពី​ទីក្រុង​មក​ផ្ទះ​របស់គាត់​វី​ញ​។​ ​ប្រហែលជា ៣​ខែ​កន្លងផុតទៅ តារា​ចេះតែ​ធ្ង​ល់​តើ​ម្តាយ​របស់គាត់​បាន​សរ​សេរ​អី​ខ្លះ​ក្នុង​សំបុត្រ​រូបគេ​ក៏​សម្រេចចិត្ត​ហែក​មើល​។​នៅក្នុង​សំបុត្រ​នោះបាន​សរសេរថា​៖​ជូន​ចំពោះ​កូន​មាសម្តាយ ម៉ែ​តែងតែ​គិតដល់​កូន​គ្រប់ពេលវេលា​។ អោយ​ម៉ែ​សូមទោស​ផង​ដែល​ធ្វើអោយ​កូន​ទទួលរង​សំពាធ​តែម្នាក់ឯង​។​កូន​ដឹង​ទេ​កាល កូន​នៅ​តូច​កូន​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៏​រហូតដល់​កូន​ពី​ការ​ភ្នែក ម៉ែ​មិនអាច​ស៊ូទ្រាំ​មើល​កូន ពិការភ្នែក​ពេល​ធំ​ឡើង​ទេ ដូចនេះ​ម៉ែ​បាន​បរិច្ចាគ​គ្រប់​ភ្នែក​ម៉ែ​អោយ​កូន​។​ម៉ែ​មាន​មោទនភាព​ណាស់​ដែល​កូន​អាច​មើលឃើញ​ពិភពលោក​ទាំងមូល​ជំនួស​ម៉ែ ជាមួយនឹង​គ្រាប់ភ្នែក​របស់​ម៉ែ​។​ស្រឡាញ់​កូន​ជានិច្ច​អស់ពី​បេះដូង​។​ក្រោយ​អានសំបុត្រ​ចប់​ទើប​ច​ន​ភ្ញាក់ខ្លួន​ព្រឿ​ត​ហើយ ចេញដំណើរ​យ៉ាង​ប្រញាប់​ទៅរក​ម្តាយ​នៅ​ខេត្ត​។ ពេល​ទៅផ្ទះ​ច​ន​បាន​ស្រែ​ករក​ម៉ែ​ដោយ​ពាក្យសម្តី​ក្តុកក្តួល កូន​ខុស​ហើយ​ម៉ែ ប៉​ន្តែ​គ្រប់យ៉ាង​ត្រូវបាន​បព្ចាប់​ដោយសារតែ​ម្តាយ​រប​ស់ចន​បាន​ស្លាប់​បាត់ទៅហើយ​៕