ដល់ក​ហើយ ! ឪ​ទៅលេង​បុណ្យ​ភូមិ​ជួប​ក្លើ​រួម​វង់​ផឹក​រហូតដល់​សន្លប់ កូនស្រី​គិតថា​ឪ​ដេកស្លាប់​ស្រែកយំ​រក​គេ​ជួយ​…

សង្គមប្លែកៗ
0
465
ភ្លាមៗ​ក្រោយពី​លឺ​សម្លេង​ក្មេងស្រី​ស្រែកយំ​...​ម្ចាស់​ស្ថានីយ៍​ប្រេង​ក៏​ស្ទុះភ្លែត​មក​មើល ក៏​ឃើញ​បុរស​ម្នាក់​ដេក​ស្តូកស្តឹង​ក្នុង​បន្ទប់ទឹក​របស់​ស្ថានីយ​ប្រេង ធ្វើ​ឲ្យ​ម្ចាស់​ស្ថានីយ៍​ប្រហោង​ពោះ ធ្លុង​គិត​ស្មានថា​បុរស​នោះ​បាត់បង់​ជីវិត​ទៅហើយ​ទើប​ក្មេងស្រី​យំ​បែបនេះ​។ លុះ​ក្រោយមក​ទើប​ធូរទ្រូង​ខ្សាក​វិញ​ដ្បិត​បុរស​នោះ​អត់​ស្លាប់​ទេ គ្រាន់តែ​ផឹក​ដាក់​ហួស​ដួល សន្លប់​តែប៉ុណ្ណោះ​។​ កាលពី​ថ្ងៃទី​២១ ខែធ្នូ វេលា​ម៉ោង​១១​យប់ នៅមុខ​បន្ទប់ទឹក​ក្នុង​ស្ថានីយប្រេងឥន្ធនៈ​មួយកន្លែង ស្ថិតនៅក្នុង​ឃុំ​ណន​សាយ​រង ស្រុក​មឿង ខេត្ត​ត្រាត ប្រទេស​ថៃ ប៉ូលីស​បាន​ចុះទៅ​សួរនាំ បន្ទាប់ពី​បានទទួល​របាយ​ការ​ណ៏​ពី​ម្ចាស់​ស្ថា​នី​យ៏​ប្រេងឥន្ធនៈ​ថា មាន​បុរស​ម្នា​ក់បាន​ដេក​សន្លប់​បាត់បង់​ស្មារតី​នៅខាងមុខ​បន្ទប់ទឹក​ស្ថានីយ ព្រមទាំង​មាន​ក្មេងស្រី​ម្នាក់​អង្គុយ​ក្បែរ​កំពុងតែ​យំ ដែល​មើលទៅ​គួរ​ឲ្យ​អានិត​ខ្លាំងណាស់​។​ពេល​ក្រុម​ប៉ូលីស​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ បាន​ប្រទះឃើញ​ក្មេងស្រី​វ័យ​ប្រហែល​៤-៥​ឆ្នាំ អង្គុយ​ក្បែរ​បុរស​ជា​ឪពុក​ឈ្មោះ​ផាត់ តាម​ការ​ឲ្យ​ដឹង​ពី​មិត្តភក្ដិ​របស់​បុរស​រូប​នោះបាន​ប្រាប់​ប៉ូលីស ថា ខ្លួន​នឹង​មិត្តភក្ដិ​៣-៤​នាក់​ទៀត​រួមទាំង​បុរស​ជា​ឪពុក​ក្មេងស្រី​ម្នាក់នេះ​បាន​បង្កើត​វង់​ផឹកស៊ី​នៅផ្ទះ​។​ បន្ទាប់ពី​ពួកគេ​ផឹក​ស្រវឹង​រៀងៗ​ខ្លួន​ហើយ ក៏​បែកគំនិត​បបួលគ្នា​ទៅលេង​បុណ្យ​ដែល​គេ​ធ្វើ​នៅ​ទី​រួម​ខេត្ត តែ​ពេល​ត្រឡប់មកវិញ ស្រាប់តែ​លោក​ផាត់ បាន​សុំចូល​បន្ទប់ទឹក​នៅ​ស្ថានីយ​ខាងលើ ដោយ​យក​កូនស្រី​ទៅជា​មួយ​ដែល ហើយក៏​បាន​ដេក​សន្លប់​នៅមុខ​បន្ទប់ទឹក​បែបនេះ​ទៅ ដោយ​មានការ​ឆ្ងល់​ហេតុ​អី​ក៏​ទៅ​បន្ទប់ទឹក​យូរ​ចម្លែក​ម្លេះ ពួកគេ​ក៏បាន​ដើរទៅ​មើលឃើញ​គាត់​ដេក​បាត់បង់​ស្មារតី ប៉ូលីស បាន​ព្យាយាម​លួងលោម​ក្មេងស្រី​នោះ​ឲ្យ​បាត់​យំ ព្រមទាំង​បាន​ហៅ​ឡានពេទ្យ​ដើម្បី​ធ្វើការ​សង្គ្រោះ​បុរស​នោះ​ភ្លាមៗ​។​