ខ្មាស់​គេ​ណាស់​…​លួចបាន​យកមក​លាក់ទុក​ក្នុង​កន្លែង​សំខាន់​! សន្តិសុខ​លូក​ទាញយក​ម្តង​មួយៗ​ទាល់តែ​អស់​!

សង្គមប្លែកៗ
0
320
…​ពាក្យ​មួយ​ឃ្លា​បាន​ពោលថា ‘’​លួច​គេ​បាន​វា​គ្រាន់ តែបើ​គេ​ទាន់​វា​ក្រែល​ហើយ​’’ តួយ៉ាង​ដូច​បុរស​-​ស្ត្រី​ជា​ប្តី​ប្រពន្ធ​មួយគូ​នេះ​ញ៉ាម​ចូល​លួចបាន​របស់របរ​មួយចំនួន​ក្នុង​ហាង​បាន​ដោយ​សុវត្ថិភាព​ក៏​ទៅជា​ជឿ​លើ​ហុងស៊ុយ​របស់​ពួកគេ​នៅ​ខ្ពស់​ត្រ​ដែក​អាច​ប្រកបមុខរបរ​’’ រពឹសដៃ​’’ នេះ​ត​ទៅមុខទៀត​បាន​មិន​ងាយ​ភា​ត់​ស្នៀត​ត្រូវគេ​តាម​ទាន់​នោះឡើយ​។ ប៉ុន្តែ​ប្រៀបដូចជា​ពាក្យ​ថា ដើរកាត់​ព្រៃ​រមែង​អី​ត្រូវ​បន្លា​មុត​នោះ គឺ​នៅ​ថ្ងៃមួយ ទាំងពីរ​នាក់​ប្តី​-​ប្រពន្ធ​មួយគូ​នេះ​ជួប​នូវ​ក្តី​អាម៉ាស់​យ៉ាងខ្លាំង​..​។ ​ស្ត្រី​ម្នាក់នេះ​ត្រូវបាន​សន្តិសុខ​ក្នុង​ហាង​ចាប់​ឃាត់ខ្លួន បន្ទាប់ពី​នាង​បាន​លួច​បន្លំ​យក​សាប៊ូកក់សក់​ជាច្រើន​ដប​ដាក់​ក្នុង​ខោ និង​អាវ​ក្នុង នៅឯ​ហាង​លក់​អីវ៉ាន់​មួយកន្លែង ក្នុងប្រទេស​ហ្វីលីពីន​។ យោងតាម​វីដេអូ​ឃ្លី​ប​ដែល​ត្រូវបាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​ឲ្យ​ឃើញថា ស្ត្រី​ម្នាក់​ជាប់​ខ្នោះដៃ​ជាមួយនឹង​បុរស​ម្នាក់ទៀត ខណៈពេល​សន្ដិសុខ​កំពុង​លូក​យក​សាប៊ូកក់សក់​ចេញពី​ក្នុង​ខោ​ម្ដង​មួយៗ បោះ​ចូលទៅក្នុង​កន្ត្រក់​។ បន្ទាប់មកទៀត សន្ដិសុខ​បាន​លូក​ចូល​អាវ​ក្នុង​ស្ត្រី​នោះ ទើប​ឃើញ​មាន​សាប៊ូកក់សក់ អាហារ​កំប៉ុង និង​អាហារ​កញ្ចប់​ផងដែរ​។ ​ប្រភព​បាន​ឲ្យ​ដឹង​ដែរ​ថា ស្ត្រី​រូបនោះ​បាន​លួច​យក​សាប៊ូកក់សក់​លើសពី​១២​ដប អាហារ​កំប៉ុង​ចំនួន​២ និង​អាហារ​កញ្ចប់​ចំនួន​១​។ ចំណែក​បុរស​ដែល​ជាប់​ខ្នោះ​ត្រូវ ជា​ប្ដី​របស់​ស្ត្រី​នោះ​ដែល​បាន​ជួយ​ក្នុង​ការធ្វើសកម្មភាព​លួច​។ ក្រោយពី​ចាប់​ដាក់​ខ្នោះ​រួចមក ពួកគេ​ទាំងពីរ ត្រូវបាន​ប្រគល់​ខ្លួន​ទៅ​ឲ្យ​ប៉ូលិស ដើម្បី​ដោះស្រាយ​បន្ដ​៕