ទុកចិត្ត​ពេក​ហើយ រស់នៅ​ជាមួយ​គ្នាច្រើន​ឆ្នាំ​មែន ប្រយ័ត្ន​ឃ្លឹបៗ​ស្រែកយំ​ពេញ​ផ្ទះ​

សង្គមប្លែកៗ
0
270
…​បើ​និយាយ​ពី​រឿង​សត្វ​ចិញ្ចឹម​មនុស្ស​ម្នាក់ៗ​មាន​ចំណង់​ចំណូលចិត្ត​ខុសៗ​គ្នា ប៉ុន្តែ ជាទូទៅ​មាន​មនុស្ស​មួយចំនួនធំ​តែងតែ​ចូលចិត្ត​ច​ញ្ចឹ​ម​សត្វ ក្នុងផ្ទះ​ដូចជា ឆ្កែ ឆ្មា ជាដើម​ដោយឡែក​សម្រាប់​គ្រួសារ​មួយ​នេះ​បែ​ជា​ស្រឡាញ់ និង​ចិញ្ចឹម​ក្រពើ​រស់នៅ​ជាមួយគ្នា​រយៈពេល ២០​ឆ្នាំ​មកហើយ ។ ​គ្រួសារ​ខាងលើនេះ មាន​សមាជិក ៥​នាក់​ក្នុងនោះ​មាន​បុរស​ជា​ប្ដី​ឈ្មោះ Lrwan ប្រពន្ធ​របស់គាត់ ព្រមទាំង កូន ៣​នាក់​ទៀត ហើយ​ចំណែក​សត្វ​ក្រពើ​សំណព្វចិត្ត​មួយ​ក្បាល​នេះ​មាន​ឈ្មោះថា Kojek​។ គ្រួសារ​នេះ​រស់ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ។​សត្វ​ក្រពើ​មួយ​ក្បាល​ដ៏​គួរឱ្យខ្លាច នេះ មាន​ប្រវែង ១.៨​ម៉ែត្រ រីឯ​ចំណី​របស់​វា​គឺ​ស៊ី​តែ​ត្រី​ស្រស់​ប៉ុណ្ណោះ ។​ ​តាម​ការរៀបរាប់​ពី​សំណាក់​ម្ចាស់ផ្ទះ​លោក Lrwan បានឱ្យដឹងថា ក្រពើ​របស់គាត់​មិនដែល​ផ្ដល់​គ្រោះថ្នាក់​អ្វី​ដល់​សមាជិកគ្រួសារ និង​អ្នកដទៃ​ឡើយ ផ្ទុយទៅវិញ​វា​ស្លូត និង​គួរឱ្យ​ស្រឡាញ់​ខ្លាំងណាស់​ប្រៀបដូចជា​សត្វ​ឆ្មា​យ៉ាង​ដូច្នេះ​ដែរ ៕