ស្លឹកម្លូ​មាន​អត្ថប្រយោជន៍​ហួសការ​ស្មាន សូម្បី​យាយៗ​ដែល​ពិសា​ម្លូ​ខ្លួនឯង​ផ្ទាល់ ក៏​ដឹង​អត្ថប្រយោជន៍​វា​មិនទាន់​អស់​ដែរ​!

សុខភាព
0
3555
​ស្លឹកម្លូ ត្រូវបាន គេ ប្រើប្រាស់ រាប់ពាន់ ឆ្នាំ មកហើយ នៅ ប្រទេស ឥណ្ឌា ក៏ដូចជា ប្រទេស ខ្មែរ ។ វា ត្រូវបាន យកទៅ ទំពារ ជាមួយនឹង គ្រាប់ ស្លា ពេញនិយម បំផុត សម្រាប់ យាយៗ ចាស់ៗ​។ តើ អ្នកមាន ឆ្ងល់ ដែរ ទេ ថា ហេតុអ្វី បានជា ចាស់ៗ ចូលចិត្ត ពិសា ស្លឹកម្លូ ម្ល៉េះ ? ស្លឹកម្លូ មាន ផ្ទុក សារធាតុ ជាច្រើន ដូចជា វីតាមីន C កាល់ស្យូម Thiamin, Niacin, Riboflavin, និង Carotene ។ ហើយ យោងតាម ការសិក្សា បង្ហាញ ថា ស្លឹកម្លូ មាន សារធាតុ បង្ការ មហារីក និង ជំងឺ ជាច្រើន ទៀត ដែលជា មូលហេតុ ចាស់ៗ ដែល ពិសា ស្លឹកម្លូរ ស់បាន យូរអង្វែង ។ - ជា ថ្នាំ បំបាត់ ការឈឺចាប់ ( បំបាត់ ឈឺ សាច់ដុំ ឈឺធ្មេញ ឈឺក្បាល …) - ជំនួយ ក្នុង ការរំលាយ អាហារ និង ប្រព័ន្ធ រំលាយ អាហារ - ជួយ ឱ្យ ដង្ហើម ស្រស់ ព្យាបាល ជំងឺ ផ្លូវដង្ហើម - ជា ថ្នាំ បញ្ចុះ ទឹកនោម ( កិន ស្លឹកម្លូ យក ទឹក វា មកប្រើប្រាស់ លាយ ជាមួយនឹង តែ ឬ ទឹកដោះគោ ) ព្យាបាល ស្បែក អា ឡែ រ ស៊ី កន្ទួល រមាស់ ដាច់រយះ និង ក្លិន ខ្លួន ។ ដំ ស្លឹកម្លូ លាយ ជាមួយ រមៀត បិត ឬ លាប លើ កន្លែង មាន បញ្ហា ។ ឬ ដាំ ស្លឹកម្លូ ក្នុង ទឹក ទុកឱ្យ ត្រជាក់ លាងមុខ ដើម្បីឱ្យ ស្បែក ស្អាត និង បង្ការ ឆ្លង មេរោគ ។ - ព្យាបាល លិង្គ ងាប់ ទំពារ ១ ទៅ ២ ស្លឹកម្លូ បន្ទាប់ពី បាយ រួច ៕