ហួសចិត្ត​ទេពអប្សរ ជួសជុល​ម៉ូតូ​ប្រុស​ខ្លះ​បណ្តើរ​ម៉ូតូ​អត់​ខូច​មកពី​ចម្ងាយ​

សង្គមប្លែកៗ
0
440
….​ស្រស់​ស្អា​តម្លឹងៗ​ទៅហើយនោះ​ដើម្បី​បានមក​អង្គុយ​គយគន់​វង់​ភក្តិ​ស្រី មាន​បុរស​ជ្រួលជ្រើម​ខ្លះ​ម៉ូតូ​អត់​ខូច​ទេ​តែ​សុខចិត្ត​បណ្តើរ​ពី​ចម្ងាយ​មក​ឲ្យ​នាង​អូន​ជាជាង​ជួស​ជល​ជួយ​មើល តើ​មាន​ខូច​ស្អី​!?​សារព័ត៌មាន​ក្នុងស្រុក​មួយ​របស់​ប្រទេស​ថៃ បាន ចុះផ្សាយ​រឿងរ៉ាវ មួយ ដែល​កំពុង​ទទួលបាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង គឺ​និយាយ​ពី​នារី​វ័យក្មេង​ម្នាក់​បាន ក្លាយខ្លួន​ជាជាង​ជួសជុល​ម៉ូតូ​យ៉ាង​ជំនាញ ជួយ​ការងារ​ឪពុក​ដែលមាន​វ័យ​កាន់តែ​ជរា​ទៅហើយ​។​សិ្ថ​ត​ក្នុង​វ័យ​១៨​ឆ្នាំ បូករួម​ទាំង​មាន​សម្រស់​ស្រស់ស្អាត​ទៀតផង អាច​និយាយបានថា វា​ហាក់ដូច​មិនសូវ​ស៊ី​ជាមួយនឹង​ការងារ​ដ៏​ជំនាញ​របស់​នាង​សោះ​។​ ​នាង​បាន​និយាយប្រាប់​សារព័ត៌មាន ថា នាង​មាន​បងប្អូន​បីនាក់​សុទ្ធតែជា​ស្រី​ទាំងអស់ ហើយ​បងស្រី​របស់​នាង​ទាំង​ពីរបាន​ចូលធ្វើការ​រោងចក្រ នៅសល់តែ​នាង​ម្នាក់​ដែល​មិនទាន់​ធ្វើការ​ព្រោះ​នៅ​ក្មេង​ជាងគេ​។ ទោះបីជា​មិន​ចង់ ក៏ត្រូវ​តែ​ធ្វើ​ដែរ ដោយសារតែ​ជីវភាព​គ្រួសារ​មិនសូវ​ល្អ ហើយ​ឪពុក​របស់​នាង​កាន់តែ​មាន​វ័យ​ចំណាស់​ទៅហើយ​ទៀត ជាហេតុ​ធ្វើអោយ​នាង​តែងតែ​មកជួយ​កា​ងារ​របស់​ឪពុក​បន្ទាប់ពី​ទំនេ​ពី​ការសិក្សា​។​ ​ក្មេងស្រី​ស្រស់ស្អាត​ម្នាក់​បាន​បន្តទៀត​ថា នាង​បាន​ជួយ​ការងារ​ជួសជុល​ម៉ូតូ​របស់​ឪពុក​នាង​នេះ​តាំងពី​នាង​មាន​អាយុ​១៤​ឆ្នាំ​មក​ម្លេះ ហើយ​នាង​ពិតជា​ចូលចិត្ត​ជាមួយនឹង​ការងារ​នេះ​ណាស់ នាង​តែងតែ​រៀន​ស្វែងយល់​បន្ថែមទៀត​ពី​ការជួសជុល​ម៉ាស៊ីន​ម៉ូតូ​អស់នេះ​ទើប​វា​អាចធ្វើអោយ​នាង​មាន​ភាព​ស្ទាត់ជំនាញ​ខ្លាំង​បែបនេះ ៕