ទៅ​ដេក​គុក​ចុះ​…​ប្តី​គំរក់ បាន​ម្តាយ​ហើយ​ម៉េច​ក៏​ត្របាក់​ខាំ​កូនចុង​ទៀត

ព្រឹត្តិការណ៍ថ្មីៗ
0
308
…​ទោះបីជា​កំពុង​ពេញ​ស្រឡាញ់​ស្ទើរតែ​បាត់​មុខ​មួយ​ភ្លែត​មិន​ចង់បាន​ក្តី ប៉ុន្តែ​នៅពេលដែល​រឿង​ ​អាស្រូវ​ប្តី​ចុង​ចាប់រំលោភ​កូនស្រី​ដើម​របស់​នាង​បាន​បែកធ្លាយ​ភ្លាម​គឺ​នាង​អត់​នៅ​ស្ងៀម​ធ្វើគ ធ្វើ​ថ្លង់​នោះទេ​គឺ​ប្តឹងទៅ​ប៉ូលិស​ឲ្យ​ចាត់ការ​ប្តី​ចុង​ដ៏​គំរក់​នោះ​ភ្លាម​។​ ក្មេងស្រី អាយុ​១១​ឆ្នាំ​ម្នាក់ ត្រូវ​ឪ​ចុង​ប្រើល្បិច​នាំទៅ​ធ្វើ​ស្មៅ​ចម្ការ​តែ​២​នាក់ លុះ​មាន​ឱកាសល្អ ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​នាង​តែម្តង លុះ​រឿងអាស្រូវ​នេះ ត្រូវ​បែកធ្លាយ​ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​ទៅ​ដាក់ពាក្យ​ឲ្យ​សមត្ថកិច្ច ចាប់ខ្លួន​ប្តី​ដ៏​គំរក់​នេះ ចាត់ការ​តាមច្បាប់ កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៩ ។​ជនសង្ស័យ ឈ្មោះ ទេស រស្មី អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​វាល​កន្សែង ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ ចំណែក​ក្មេងស្រី​រងគ្រោះ​អាយុ ១១​ឆ្នាំ​។​លោក​វរសេនីយ៍ឯក ឆុង តូ​រ៉ា​ន់ អធិការនគរបាល​ស្រុក​ឆ្លូង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​រូបនេះ ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ បន្ទាប់ពី​ទទួល​បណ្តឹង​ពី​ម្តាយ​ក្មេងស្រី​រងគ្រោះ ។​ ​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ បាន​សារភាពថា រូបគេ​ពិតជា​បាន​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ​ជា​កូនចុង​មែន នៅពេលដែល​ទៅធ្វើ​ស្មៅ​ចម្ការ​តែ​២​នាក់ កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៩​កន្លងទៅ តែ​មិន​ស៊ីជម្រៅ​នោះទេ​។​ជនសង្ស័យ​ត្រូវ​កម្លាំង​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕