កុំ​ស្មានថា​មានតែ​មនុស្ស​ទៀត​! ពេល​នឹក​គ្នា​ម្តងៗ​សុទ្ធតែ​យំ និង​ព្រុស​ផ្អើល​ភូមិ គ្រាន់តែ​ម្ចាស់​ភ្លេចខ្លួន​ស្រាប់តែ​…

សង្គមប្លែកៗ
0
492
[wai id="5"]

[wai id="7"]
...​មិនថាតែ​មនុស្ស​យើង​ទេ ដែល​កើត​មាននូវ​អារម្មណ៍​មនោសញ្ចេតនា​នឹករលឹក​ដាក់គ្នា​ទៅវិញទៅមក សូម្បីតែ​សត្វ​សុនខ​ដែល​ខ្មែរ​យើង​ច្រើន​ហៅថា អា​ភក្តី​ក៏​ចេះ​មាន​មនោសញ្ចេតនា​ដាក់គ្នា​ដែរ​។ ចំពោះ​រឿងរ៉ាវ​មនោសញ្ចេតនា​រវាង​គ្នា​របស់​អា​ភក្តី​ទាំង​២​ក្បាល​នេះ​បាន​រៀបរាប់​ឡើង​ដោយ​កញ្ញា​ដ៏​ស្រស់ប្រិមប្រិយ​ដែលជា​ម្ចាស់​អា​ភក្តី​តែម្តង​។​កញ្ញា Oranit Kittragul ដែល​ត្រូវជា​ម្ចាស់​របស់ Messy បាន​និយាយថា Messy និង Audi រស់នៅ​ផ្ទះ​ទល់មុខ​គ្នា ប៉ុន្តែ​ដោយសារ​ម្ចាស់​របស់ Audi (​សុនក​ឯកា​) តែងតែ​ចេញទៅ​ធ្វើ​ការបាត់ៗ​រាល់ថ្ងៃ និង​ទុក​ឲ្យ​វា​នៅតែ​ក្នុងផ្ទះ​នោះ ទើប​ធ្វើ​ឲ្យ​វា​តែងតែមាន​អារម្មណ៍​ឯកា និង រសាប់រសល់​។
ពាណិជ្ជកម្ម

“​នៅពេលដែល Audi មាន​អារម្មណ៍​ឯកា និង​យំ​នោះ ខ្ញុំ​តែងតែ​នាំ​ឆ្កែ​របស់ខ្ញុំ​Messy ទៅ​ជួប​ជាមួយ​វា​។ ប៉ុន្តែ​ជួនកាល ពួកវា​បាន​សម្លឹង​មើលគ្នា​ពី​របង​ផ្ទះ ហើយ​មាន​ពេលខ្លះទៀត ពួកវា​ស្រាប់តែ​ព្រុស​ឆ្លើយឆ្លង​គ្នា​។ ខ្ញុំ​មិនដឹងថា ពួកវា​ធ្វើការ​ទំនាក់ទំនង​គ្នា​ដោយ​របៀប​ណា​នោះទេ ប៉ុន្តែ Audi ស្រាប់តែ​ឈប់​យំ​តែម្តង​”​។​នាង​បន្តថា​ចៃដន្យ​ថ្ងៃមួយ​ម្ចាស់​របស់ Audi ភ្លេច​ដាក់​គន្លឹះ​ទ្វាររបង​ផ្ទះ ដូច្នេះ​ពួកវា​ក៏បាន​ជួបគ្នា ហើយ​នេះ​ក៏​ជា​ឱកាស​ដែល Audi អាចមក​អរគុណ​ដល់ Messy ដោយផ្ទាល់ ពី​ចំណងមិត្តភាព​ដ៏​ល្អ​កន្លងមក និង​បាន​បង្ហាញថា​មិត្តភាព​រវាង​ពួកវា​ទាំងពីរ​ពិតជា​សំខាន់​ណាស់​។​កញ្ញា Oranit បាន​និយាយទៀតថា “Audi បាន​រត់​មករក​ឆ្កែ​របស់ខ្ញុំ Messy ហើយ​ពួកវា​ក៏បាន​អោប​គ្នា​តែម្តង​”​។ ដោយ​ឃើញ​ទិដ្ឋភាព​បែបនេះ នាង ក៏បាន​ថត​សកម្មភាព​ដ៏​ផ្អែមល្ហែម​នេះ ហើយ​បង្ហោះ​ចូលទៅក្នុង​បណ្តាញ​សង្គម​។​

​រូបភាព​នេះ​ត្រូវបាន​គេ​ចែកចាយ​ទូទាំង​ពិភពលោក ព្រោះ​វា​ពិត​កម្រ​បានឃើញ​ខ្លាំងណាស់ ហើយ​វា​ក៏បាន​បង្ហាញ​ដែរ​ថា ពិភពលោក​មួយ​នេះ គឺ​ពោ​ពេញ​ទៅដោយ​ក្តី​ស្រឡាញ់​៕



[wai id="6"]