ម្ចាស់​រថយន្ត AUDI បើក​បុក​យុវតី​ចំនួន ២​នាក់​ស្លាប់ ជាប់​សំណាញ់​របស់​សមត្ថកិច្ច​ហើយ !

ព្រឹត្តិការណ៍ថ្មីៗ
0
440
​ករណី​ម្ចាស់​រថយន្ត​អូ​ឌី បើក​បុក​យុវតី​ចំនួន ២​នាក់​ស្លាប់ កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ ២០១៩ ពេលនេះ កម្លាំង​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​នគរបាល ខេត្តកណ្តាល នៅ​រសៀល​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៩​នេះ បានធ្វើការ​ឃាត់ខ្លួន​បាន​ហើយ ។​ ​ក្រោយពី​មាន​បទបញ្ជា ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ កម្លាំង​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ តាម​ប័ណ្ណ​សំគាល់​រថយន្ត ដែល​កាមេរ៉ា​សុវត្ថិភាព​តាមផ្លូវ បានបង្ហាញ​រហូត​ឈានដល់​ការឃាត់ខ្លួន អ្នកបើករថយន្ត និង​រថយន្ត​នៅ​ជិត​ស្ពាន​លី​យ៉ុង​ផាត់ ក្នុង​ខណ្ឌ​ជ្រោយចង្វារ​នៅ​រសៀល​ថ្ងៃនេះ​។ ​យោងតាម​បណ្ណ​សម្គាល់​រថយន្ត​បង្ហាញថា ម្ចាស់​រថយន្ត AUDI ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-5659 មានឈ្មោះ សុមេត សុក​ន្ធ​រ័ត្ន​វ​ត្តី មាន​ទីលំនៅ​ផ្ទះ​លេខ​៣៣A ផ្លូវ​លេខ​៣៣៧ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ​។​ ​គួរ​រម្លឹក​ដែរ​ថា យុវតី​២​នាក់ បាន​ស្លាប់​ឈ្មោះ ភ័​ណ្ឌ ភី​រ៉ា​ដា អាយុ​១២​ឆ្នាំ រៀន​ថ្នាក់​ទី​៧ និង​ម្នាក់ទៀត​ឈ្មោះ ខេន កូ​វ៉ា អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៨ ដោយសារ​រថយន្ត​ទំនើប​បើក​លឿន ដូច​ហោះ បុក​ពេញទំហឹង ពេល​ជនរងគ្រោះ​ទាំងពីរ​នាក់ កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​រៀន​ភាសា កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​រនះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​៕