លួច​ស៊ី​អីៗ​ក្រៅ​ផ្ទះ ….​លុះ​ប្រពន្ធ​មក​ទាន់​ដូច​ជួប​កា​ប៉ាល់​ភ្លើង​ហើយ​

សង្គមប្លែកៗ
0
470
…​បុរស​ជា​ប្តី​ម្នាក់នេះ​បាន ប្រាកដ​ក្នុង​ចិត្តខ្លាំង​ណាស់​ពី​រឿង​លួច​ស៊ី​អីៗ​នៅក្រៅ​ផ្ទះ​គឺ​ប្រពន្ធ​ពិតជា​មិនដឹង​នោះឡើយ ពីព្រោះ​រូបគេ​បាន ស៊ី​រើស​ពេល​ណាស់ មិន​ឲ្យ​ប្រពន្ធ​ចាប់​ថ្នាក់​បាន​នោះឡើយ ប៉ុន្តែ​ទោះជា​ស៊ី​មាន​របៀបរបប​មែន​តែ​មិន​ខុស​អី​ពី​ឆ្មារ​លួច​ស៊ី​ត្រីអាំង គង់តែ​ភ្លាត់ស្នៀត​ម្ចាស់​ត្រីអាំង​មក​ទាន់​…​។ កាលពីពេល​ថ្មីៗ​នេះ មាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន បាន​សម្ដែង​អារម្មណ៍​ភ្ញាក់ផ្អើល បន្ទាប់ពី​បានឃើញ​វីដេអូ​ឃ្លី​ប​មួយ និយាយ​អំពី​ស្ត្រី​ជា​ប្រពន្ធ​ម្នាក់ បាន​ប្រើ​អំពើហិង្សា​លើ​ប្ដី​របស់ខ្លួន បន្ទាប់ពី​ស៊ើប​ដឹងថា​ប្ដី​រូបនោះ បាន​ទាក់ទង​ជាមួយ ស្រី​ផ្សេង ហើយ​ថែមទាំង​បាន​ដេក​ជាមួយគ្នា​ថែមទៀត​ផង​។​ចំពោះ​ករណីនេះ​បាន​កើតឡើង​នៅក្នុង​ប្រទេស​ថៃ​។​ក្រោយ​ពេក​វីដេអូ​ឃ្លី​ប​មួយ​នេះ ត្រូវបាន​ចែ​ល​ចាយ​យ៉ាងច្រើន លើ​ហ្វេ​ស​ប៊ុ​ក មានមតិ​មហាជន​មួយចំនួន​លើកឡើងថា​ស្ត្រី​ជា​ប្រពន្ធ​មិនគួរ​ប្រើ​ក្តៅ​ខ្លាំងៗ​ដាក់​ប្តី​បែបនេះ​អ​ញ្ជឹ​ង​ទេ ។ ខណៈដែល​ម្ចាស់​វីដេអូ​ឃ្លី​ប​បានសរសេរថា «​អ្នក​ដែល​ចូលចិត្ត​មាន​ស្រី​ក្រៅ​ផ្ទះ សូម​ទស្សនា​វីដេអូ​ឃ្លី​ប​នេះ ហើយ​ទុកជា​រៀន​មួយ​ផង​…​នេះហើយ​លទ្ធផល ពេលដែល​ប្រពន្ធ​ចាប់បាន ប្ដី​មាន​ស្រី នាង​ពិតជា​ដោះស្រាយ​បានល្អ​មែន​» ។​