លោក​ថៅកែ​សម្តី​ព្រហើន​ម្លឹ​ងៗ​ទៅហើយ ម្តេចក៏​លោក​ចៅហ្វាយ​ខណ្ឌដូនពេញ​មិន​លេង​ធម៌​ក្តៅ​ខ្លះ​ឲ្យ​រាង​ចោល​!

ព្រឹត្តិការណ៍ថ្មីៗ
0
279
…​ពិតជា​ព្រហើន​ពេក​ហើយ​បើ​សម្លេង​ធុង​បាស់ខ្លាំងៗ​អត់​មាន​ក្រែង​រអែងចិត្ត​អ្នកជិតខាង​ណា​ឡើយ​..​លុះដល់​អាជ្ញាធរ​មក​ធ្វើការ​ណែនាំ​ឲ្យ​មាន​សុជីវធម៌​ខ្លះៗ​ស្រាប់​តែមាន​ឬ​ក​ពារ​ច្រ​ង៉េ​ង​ច្រ​ង៉ាង​បោះពាក្យ​សម្តី​យ៉ាង​ព្រហើន​។ តែ​នេះ​សំណាង​ហើយ​បាន​លោក​ចៅហ្វាយ​ខណ្ឌដូនពេញ​មានធម៌​ខន្តី​ពេញចិត្ត​ក្នុង​ប្រាណ​មានការ​យល់យោគ​អត់​ចាប់ទោស​អូស​ដំណើរ​បានត្រឹមតែ​ណែនាំ​បន្តិចបន្តួច​ក៏​បក​ក្រោយ​ត្រឡប់​ចូល​បន្ទាយ​វិញ​។ ប៉ុន្តែ​បើ​ប៉ះ​លោក​ចៅហ្វាយខណ្ឌ​ចិត្ត​ដែក ហ៊ាន​ស្រែកជេរ​សមត្ថកិច្ច ប៉ុណ្ណោះ​ហើយ​ច្បាស់​ជា​អត់​ស្លូត​អត់​ខន្តី​អី​ជាមួយ​នោះឡើយ​ប្រាកដជា​អង្គុយ​សរសេរ​សំណុំរឿង​បញ្ជូនទៅ​ឲ្យ​ថ្នាក់លើ​ចាត់ការ​តាមច្បាប់​ហើយ​។​ ពីថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៩ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ដឹកនាំ​ដោយ លោក ចាន់ គ​ន្ថេ​ត អភិបាលរង​ខណ្ឌដូនពេញ បាន​ចុះ​អប់រំ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​លក់​ស្រា​ក្រឡុក​ដែល​បាន​បើក​សំឡេង​ធុង​បាស់ខ្លាំងៗ និង​មាន​ភ្លើងពណ៌​ចម្រុះ ។​ក្នុងនោះ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ បានធ្វើ​ការអប់រំ​ណែនាំ និង​ជូនដំណឹង​ដល់​ម្ចាស់​អាជីវកម្ម​លក់​សា​ក្រឡុក​នៅពេល​យប់ កុំ​ឲ្យ​បើក​សំឡេង​ធុងបាស​ឮ​ខ្លាំងៗ និង​បិទ​ភ្លើងពណ៌​ចម្រុះ​មួយចំនួន ពួកគាត់​ក៏​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ ប៉ុន្តែ​ដោយឡែក​មាន​ម្ចាស់​ហាង​មួយ ដែលមាន​យីហោ​ឈ្មោះ SWEET HOUSE គាត់​ពុំបាន​ចូលរួម​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ឡើយ ហើយ​ថែមទាំង​នៅតែ​បន្ត​បើក​ភ្លើងពណ៌​មួយចំនួន​ដែល​អាជ្ញាធរ​ណែនាំ និង​បាន​ជេរប្រមាថ ដល់​អាជ្ញាធរ​ខណ្ឌ ប្រើប្រាស់​ពាក្យ​ដី​មិន​សមរម្យ​មួយចំនួន​ថែមទៀត​ផង ។​ ​ដោយយោង​បទបញ្ជា ក៏ដូចជា​ការ​សំណូមពរ​របស់​ក្រសួងព្រះបរមរាជវាំង​ផង​នោះ នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩​នេះ រដ្ឋបាល​ខណ្ឌ បានសម្រេច​បិទ​អាជីវកម្ម​ខាងលើ​ទាំងស្រុង​ទុកជា​ការព្រមាន​៕