ឈឺពោះ​ក្បែ​ព្រំដែន​…​សំណាងល្អ​មែនទែន​ជួប​នារី​យោធា​ថៃ​ជួយ​សម្រាល​ដោយ​គ្មាន​អស់​លុយ​មួយ​កាក់​

ព្រឹត្តិការណ៍ថ្មីៗ
0
575
[wai id="5"]

[wai id="7"]
​ដំណើររឿង​មួយ​នេះ​គួរ​ឲ្យ​រំភើប​ពន់ពេក​ណាស់​ដែល​បង្ហាញ​ឲ្យ​ឃើញថា ទឹកចិត្ត​មនុស្សធម៌​អត់​ប្រកាន់​សម្បុរ​ពូជសាសន៍​អី​នោះទេ ឲ្យ​តែ​ប្រទះឃើញ​ជួយ​ភ្លាម​តាម​លទ្ធភាព​។​ស្ត្រី​ខ្មែរ​ម្នាក់​ដែលមាន​ដើមកំណើត​នៅក្នុង​ខេត្តកំពង់ធំ ហើយ​បាន ចូលទៅ​បម្រើ​ការងារ​នៅក្នុង​ប្រទេស​ថៃ បាន​សម្រាលកូន​នៅលើ​រថយន្ត​ក្នុង​ទឹកដី ខេត្ត​ស្រះកែវ ប្រកបដោយ​សុវត្ថិភាព​ទាំង ម្តាយ និង​កូន បន្ទាប់ពី​ស្ត្រី​រូបនេះ​ពពោះ គ្រប់​ខែ ហើយ​បានធ្វើ​ដំណើរ​វិល​ចូល​ទឹកដី​កម្ពុជា​វិញ ក្នុង​គោលបំណង​មក​សម្រាល កូន​នៅក្នុង​ស្រុក​សំពៅ​លូន​។​
ពាណិជ្ជកម្ម

​យោងតាម​ការផ្សាយ​រប​ស់ គេហទំព័រ ៧៧ ខាវ​ឌិ​ត នៅក្នុង​ប្រទេស​ថៃ បាន រៀបរាប់ថា កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក ថ្ងៃ​សៅរ៍ ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០ នៅត្រង់ បរិវេណ​ក្បែរ​ច្រក​អន្តរជាតិ ខៅ​ឌិន ស្ថិត ក្នុង​ឃុំ​ខ្លង​ហាត ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហ្វ​ដ បាន​ឈប់​សំចត​ក្បែរ​បរិវេណ​ច្រក​អន្តរជាតិ ដោយមាន​នារី យោធា​ថៃ ជួយ​ជ្រោមជ្រែង​ផងដែរ បន្ទាប់ ពី​យោធា​ទាំងនោះ​ដឹងថា មាន​នារី​ម្នាក់ ដែលជា​ពលករ​ខ្មែរ មាន​អាការ​ឈឺពោះ ខ្លាំង ត្រៀម​នឹង​សម្រាលកូន​នៅលើ​រថយន្ត​នោះ​ទៅហើយ​។​នៅ​ទីបំផុត​ការជួយជ្រោមជ្រែង​ពី សំណាក់​នារី​យោធា​ថៃ ក៏បាន​សម្រេច​ដោយ​ជោគជ័យ ទើបបាន​បញ្ជូន​បន្តទៅ​ឲ្យ​ក្រុមគ្រូពេទ្យ ។​ពល​ការិនី​រូបនោះ​មានឈ្មោះ អែន សុខ​ថា អាយុ​២៦​ឆ្នាំ មាន​ស្រុកកំណើត នៅក្នុង​ខេត្តកំពង់ធំ ដែល បាន​ចូលទៅ​បម្រើ​ការងារ​នៅក្នុង​ចម្ការ​មៀន ស្ថិតក្នុង​ឃុំ​តា​ឡាំង​ណៃ ស្រុក​វុំ​ា​ង​ណាំ​យិន ខេត្ត​ស្រះកែវ​។​លុះ​នៅពេល ដែល​រូបនាង​មាន​ទម្ងន់​គ្រប់​ខែ ក៏បាន​ពឹងពាក់​ឲ្យ​ថៅកែ ជួយ​យក​រថយន្ត ជូន​នាង​ឆ្លង​ចូលទៅ​កាន់ ស្រុក​សំពៅ​លូន ក្នុង​គោលបំណង​សម្រាល កូន​នៅ​ទីនោះ ព្រោះ​តម្លៃ​ពេទ្យ​អាច​ធូរ​ថ្លៃ ជាង​នៅ​ថៃ ប៉ុន្តែ​ជា​ចៃដន្យ​ទើបតែ​ធ្វើដំណើរ មកដល់​ក្បែរ​ច្រក​អន្តរជាតិ​ខៅ​ឌិន នាង​ក៏បាន សម្រាលកូន​នៅលើ​រថយន្ត​នោះ​តែម្តង ដោយមាន​ការជួយជ្រោមជ្រែង​ពី​សំណាក់​នារី​យោធា​ថៃ ។​

​ដោយឡែក​នារី ជា ទាហាន​ថៃ នៅក្នុង​វរ​ការពារ​ព្រំដែន​លេខ ១៣ ប្រចាំ​ច្រក​អន្តរជាតិ​ខៅ​ឌិន បាន​និយាយ ថា ដំបូង​ឡើយ​នាង​មាន​អារម្មណ៍​ថា ព្រួយបារម្ភ​ដែរ ប៉ុន្តែ​ដោយសារតែ​កន្លងមក​ពួកនាង​ធ្លាប់បាន​ចូលរៀន​វគ្គ​សិក្សា ក្នុងការ​ជួយសង្គ្រោះ នារី​ដែល​សម្រាលកូន ទើប​នាង​ខិតខំ​ប្រឹងប្រែង​ជួយ​រហូត​បាន​ជោគជ័យ បន្ទាប់ពី​បានឃើញ​ទាំង​ម្តាយ ក៏ដូចជា​កូនស្រី​មាន​សុខ​ភាពល្អ​ទាំងអស់គ្នា​បែបនេះ​។​នារី​ដែលជា​ពល​ការិនី ខ្មែរ ត្រូវបាន​ភាគី​ថៃ​បញ្ជូន​ដល់​ក្នុង​មន្ទីរ ពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន​ហើយ​៕


[wai id="6"]